AMS Economyដីនៅតាមបណ្ដោយផ្លូវពីបាត់ដំបងទៅស្រុករតនមណ្ឌលមានតម្លៃរហូតដល់២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ
បាត់ដំបង ៖ បាត់ដំបង ជាខេត្តមួយដែលមានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់អ្នកវិនិយោគក្នុងស្រុក ហើយក៏មានសន្ទុះនៃការអភិវឌ្ឍគម្រោងថ្មីៗដែលមានតម្លៃរាប់សិបលានដុល្លារនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលបានជំរុញឱ្យតម្លៃដីធ្លីមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅតំបន់អំណោយផលដល់វិស័យឧស្សាហកម្ម។

លោក អ៊ិន ដារា ប្រធានសាខាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Cambodia នៅខេត្តបាត់ដំបងបានថ្លែងប្រាប់ AMS ឱ្យដឹងថា តម្លៃដីធ្លីនៅក្នុងខេត្តបាត់ដំបងនាពេលបច្ចុប្បន្ននេះបានហក់ឡើងជាបន្តបន្ទាប់ ជាពិសេសក្រោយវិបត្តិកូវីដ១៩នៅក្នុងប្រទេសបានធូរស្រាល។ ដោយឡែកសម្រាប់ទីផ្សារដីធ្លីនៅតាមបណ្ដោយផ្លូវជាតិតភ្ជាប់ពីក្រុងបាត់ដំបងទៅស្រុករតនមណ្ឌលដែលជាតំបន់អំណោយផល និងមានសក្ដានុពលផ្នែកឧស្សាហកម្មក៏មានហាងឆេងខ្ពស់គួរឱ្យកតសម្គាល់ផងដែរ។

លោកបន្តថា ៖
“តម្លៃដីធ្លីដែលនៅជាប់ផ្លូវជាតិតែម្ដងអាចមានតម្លៃចន្លោះពី៥០ដុល្លារអាមេរិកទៅ២៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យទៅលើទីតាំង ហើយមានម្ចាស់ដីខ្លះបានដាក់តម្លៃខ្ពស់ជាងនេះទៅទៀតក៏មានដែរ។ អ្វីដែលជាការកត់សម្គាល់គឺចាប់តាំងពីចូលឆ្នាំខ្មែររហូតមកឃើញថា សកម្មភាពនៃការវិនិយោគលើគម្រោងថ្មីៗនៅក្នុងខេត្តបាត់ដំបងចាប់ផ្ដើមកក្រើកឡើងវិញ ក្រោយពីវិនិយោគិនសំងំរង់ចាំមើលស្ថានភាពអស់មួយរយៈធំក្រោយស្ថានភាពធូរស្រាល“
លោក ដារា បានឱ្យដឹងថា ៖
“បច្ចុប្បន្ននេះ នៅក្នុងខេត្តបាត់ដំបង បាន និងកំពុងសាងសង់ផ្លូវសំខាន់ៗតភ្ជាប់ពីខេត្តផ្សេងៗទៀតចូលមកកាន់ទីរួមខេត្ត ដូចជាផ្លូវជាតិលេខ១០ តភ្ជាប់កោះកុងមកកាន់ពោធិ៍សាត់ចូលបាត់ដំបង គម្រោងផ្លូវថ្មីតភ្ជាប់ពីសៀមរាបមកកាន់ខេត្តបាត់ដំបង ដែលផ្លូវទាំងនេះនឹងជំរុញសក្ដានុពលខេត្តបាត់ដំបងបានមួយកម្រិតទៀត ហើយចង់មិនចង់វាក៏នឹងធ្វើឱ្យតម្លៃដីនៅបាត់ដំបងងើបឡើងមួយកម្រិតផងដែរ”
លោក ព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានមានប្រសាសន៍កន្លងមកថា សក្ដានុពលដីធ្លីនៅក្នុងប្រទេសកម្ពុជា គឺនៅមានវិសាលភាពធំធេងណាស់ និងមានឱកាសនៃការឡើងថ្លៃបន្ថែមទៀត បើធៀបនឹងប្រទេសជិតខាងក៏ដូចជាប្រទេសក្នុងតំបន់ ។
លោកបន្តថា ដីធ្លីនៅក្នុងប្រទេសកម្ពុជា បើសិនជាកែច្នៃវាឱ្យមានតម្លៃ វានឹងមានតម្លៃបន្ថែមទៀត ដូច្នេះហើយក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យគួរជំរុញ និងលើកទឹកចិត្តឱ្យពលរដ្ឋយល់ដឹងពីការកែច្នៃកែប្រែដីធ្លីឱ្យទៅជាមានតម្លៃខ្ពស់ ដើម្បីទទួលបានចំណូល និងផលចំណេញ។
សូមបញ្ជាក់ថា នៅក្នុងខេត្តបាត់ដំបង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុនក្នុងស្រុកធំៗមួយចំនួនបានចូលទៅអភិវឌ្ឍគម្រោងធំៗជាមួយនឹងការបណ្តាក់ទុនរាប់សិបលានដុល្លារ ជាពិសេសផ្នែកសំណង់លំនៅឋាន និងការអភិវឌ្ឍជាប្រភេទគម្រោងដីឡូត៍ ហើយក្រៅពីនេះក៏មានគម្រោងអភិវឌ្ឍន៍ជាតំបន់កម្សាន្តកៃច្នៃដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាវិនិយោគិនថ្មីៗផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































