AMS Economyការវិនិយោគដីធ្លីចេញពីភ្នំពេញ៣០គីឡូម៉ែត្រទៅ៦០គីឡូម៉ែត្រ នឹងទទួលបានប្រាក់ចំណេញនៅពេលអនាគត
ភ្នំពេញ ៖ ការវិនិយោគដីធ្លីនៅជុំវិញរាជធានីភ្នំពេញ នៅតែមានឱកាសក្នុងការទទួលបានប្រាក់ចំណេញខ្ពស់ ហើយការវិនិយោគនៅតំបន់ដែលចេញពីរាជធានីភ្នំពេញ ចន្លោះ៣០គីឡូម៉ែត្រទៅ ៦០គីឡូម៉ែត្រ នឹងទទួលបានប្រាក់ចំណេញខ្ពស់ ពីព្រោះថាដីធ្លីនៅជិតរាជធានីភ្នំពេញ ឬនៅកណ្ដាលក្រុងភ្នំពេញ មានឱកាសក្នុងការឡើងថ្លៃតិចតួចបំផុត។

លោក ង៉ែត ជូ អ្នកវិនិយោគលើវិស័យដីធ្លីមួយរូបនៅកម្ពុជាបានឱ្យដឹងថា ដីធ្លីនៅតំបន់ដែលឆ្ងាយពីកណ្ដាលក្រុងភ្នំពេញនឹងមានឱកាសក្នុងការវិនិយោគទទួលបានប្រាក់ចំណេញខ្ពស់នៅពេលអនាគត ដោយក្នុងនោះដែរសកម្មភាពពាណិជ្ជកម្មនៅតំបន់ជាយក្រុងចាប់ពី៣០គីឡូម៉ែត្រទៅ៦០គីឡូម៉ែត្រ នឹងអាចមានឱកាសហក់ឡើងខ្ពស់បន្ថែមទៀត ដោយដីតំបន់នៅនោះ គេអាចបើកជាភោជនីយដ្ឋាន ហាងកាហ្វេ យានដ្ឋានរថយន្ត កន្លែងដាក់តាំងផលិតផលជាដើម។

លោកបន្តថា ៖
“សម្រាប់ដីអភិវឌ្ឍលំនៅឋាន ឃើញថាចាប់ផ្ដើមរីកសាយទៅកាន់តំបន់ជាយៗក្រុងជាបន្តបន្ទាប់។ ដីនៅតំបន់ចំងាយពីភ្នំពេញ ៣០ទៅ៦០គីឡូម៉ែត្រ កំពុងមានការចាប់អារម្មណ៍លើការទិញ-លក់ពីសំណាក់ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ហើយនៅពេលអនាគតដីលំនៅឋាននឹងកាន់តែពិបាករកសម្រាប់ពង្រីកគម្រោង ដូច្នេះ ដីនៅតំបន់នេះនឹងមានតម្រូវការខ្ពស់ ហើយអ្នកមានលុយអាចទិញទុកចំណេញនៅពេលខាងមុខបានផងដែរ”
លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Lucky Realty បានឱ្យដឹងថា បច្ចុប្បន្ន អ្នកវិនិយោគដែលមានលុយអាចទិញដីធ្លីទុកចំណេញនៅពេលអនាគតបាន ហើយតំបន់ដែលនៅជាយៗក្រុងនឹងមានសក្ដានុពលឡើងថ្លៃបន្តទៀត ខណៈនៅតំបន់ក្នុងក្រុងអាចមានអត្រាកើនឡើងតិចតួចប៉ុណ្ណោះ។
លោកបន្តថា ពេលនេះអ្នកចង់ពង្រីកអាជីវកម្មនៅពេលអនាគត អាចស្វែងរកដីធ្លីសម្រាប់ត្រៀមទុក ឬអ្នកមានលុយសល់មិនដឹងយកធ្វើអីក៏អាចទិញដីសម្រាប់ត្រៀមទុកលក់ចំណេញបន្ត ឬជួលទៅកាន់អ្នកដែលមានតម្រូវការនៅពេលនោះផងដែរ។
លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ KFA Group បានលើកឡើងផងដែរថា តំបន់ជុំវិញរាជធានី ជាពិសេសនៅតំបន់ជាយៗនៅតែមានសក្ដានុពល និងឱកាសខ្ពស់ ពីព្រោះថានៅពេលរាជធានីភ្នំពេញកាន់តែរីកសាយ ការអភិវឌ្ឍទៅកាន់តំបន់ជាយក្រុងកាន់តែលឿន និងធ្វើឱ្យដីធ្លីកាន់តែមានតម្រូវការ និងឡើងថ្លៃបន្តបន្ទាប់។
លោកឧកញ៉ាបន្តថា រហូតមកដល់ពេលនេះទាំងផ្ទះជាប់ដីជាបុរី និងតម្រូវការដីធ្លីសម្រាប់សាងសង់ឃ្លាំងរោងចក្រជាដើម កំពុងតែមានកំណើនខ្ពស់ ដូច្នេះអ្នកមានដីនៅតំបន់ជាយក្រុងៗ នឹងទទួលបានផលប្រយោជន៍ខ្ពស់ ។ លោកឧកញ៉ាបានបញញជាក់ទៀតថា មានមនុស្សមិនតិចទេកាលពីប៉ុន្មានឆ្នាំមុនបានទិញដីទាំងប្រថុយនៅតំបន់ជាយក្រុង ប៉ុន្តែមកដល់ពេលនេះពួកគាត់ក៏ទទួលបានផលចំណេញមិនតិចនោះដែរពីដីធ្លីដែលបានទិញទុកកាលពីមុននោះ ហើយអ្នកខ្លះក៏លក់បន្តទៅឱ្យអ្នកអភិវឌ្ឍន៍ ខ្លះទៀតក៏បានអភិវឌ្ឍន៍ដោយខ្លួនឯងដើម្បីប្រមូលផលចំណេញដូចគ្នា៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































