AMS Economyវិនិយោគិនដីធ្លី រង់ចាំអ៊ុតទីតាំងភូមិសាស្ត្រផ្លូវល្បឿនលឿនភ្នំពេញបាវិត និងត្រៀមខ្លួនដាក់ទុន
ភ្នំពេញ ៖ បន្ទាប់ពីផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ភ្នំពេញ-ក្រុងព្រះសីហនុ ទទួលបានជោគជ័យ និងត្រៀមដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ កម្ពុជាក៏ត្រៀមនឹងសាងសង់ផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញ ទៅក្រុងបាវិត នៃខេត្តស្វាយរៀង។ តាមរយៈផ្លូវល្បឿនលឿននេះអ្នកវិនិយោគដីធ្លីជាច្រើននៅកម្ពុជាកំពុងរង់ចាំអ៊ុតមើលពីទីតាំងភូមិសាស្ត្រ និងត្រៀមខ្លួនដាក់ទុនវិនិយោគផងដែរ ។

លោក ម៉ៅ មុនីរតនា ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តព្រៃវែងបានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានអ្នកវិនិយោគដីធ្លីជាច្រើននៅក្នុងខេត្តព្រៃវែង និងស្វាយរៀងរង់ចាំអ៊ុតមើលពីផែនទីភូមិសាស្ត្រនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ហើយចាំបណ្ដាក់ទុនវិនិយោគដីធ្លីនោះ ។

លោកបន្តថា ៖
“ក្រៅពីអ្នកវិនិយោគនៅក្នុងខេត្តទាំងពីរនេះក៏មានវិនិយោគិននៅភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទន្ទឹងរង់ចាំមើលពីគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិតនេះដែរ ពីព្រោះថានៅពេលខេត្តទាំងពីរមានផ្លូវល្បឿនលឿនរត់កាត់នឹងធ្វើឱ្យសក្ដានុពលនៃការអភិវឌ្ឍកាន់តែមានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនជាតិនិងអន្តរជាតិ ដោយរំកិលខេត្តទាំងពីរជាមួយនឹងរាជធានីភ្នំពេញកាន់តែខិតជិតគ្នា ។ ពេលនេះ ខេត្តព្រៃវែងក៏មានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគជាបន្តបន្ទាប់ដែរ ខុសឆ្ងាយពីមុនដែលមិនសូវមានការចាប់អារម្មណ៍ ហើយក៏មានគម្រោងអភិវឌ្ឍន៍មួយចំនួនបាន និងកំពុងធ្វើសកម្មភាពដូចជាគម្រោងពុះដីឡូត៍ និងសកម្មភាពសាងសង់ផ្ទះល្វែងជាដើម”
លោក ថា ថេង ភ្នាក់ងារអចលនទ្រព្យដែលមានប្រតិបត្តិការនៅក្នុងខេត្តស្វាយរៀងក៏បានឲ្យដឹងដែរថា ការអភិវឌ្ឍអចលនទ្រព្យនៅខេត្តស្វាយរៀងត្រូវបានមើលឃើញថាងាកមកទិសខាងលិចនៃទីរួមខេត្តវិញ ពីព្រោះតំបន់នេះតម្លៃដីធ្លីនៅមានកម្រិត ហើយបើនៅទិសខាងកើតដែលសំដៅទៅដល់ក្រុងបាវិត តម្លៃដីធ្លីខ្ពស់ពេក ដែលធ្វើឱ្យការវិនិយោគមិនសូវទទួលបានចំណេញខ្ពស់ ។
លោកបន្តថា ៖
“សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាធ្នាក់ដ៏សំខាន់ក្នុងការទាក់យកវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមសម្រាប់ការវិនិយោគនៅខេត្តប៉ែកខាងកើតមួយនេះ ហើយនឹងជំរុញឱ្យតម្លៃដីធ្លីកាន់តែមានកំណើនបន្ថែមទៀតផងដែរ”
យោងតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងពេលចុះពិនិត្យវឌ្ឍនភាពផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២បានឱ្យដឹងថា ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានដាក់សំណើរទៅរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍន៍ផ្លូវល្បឿនលឿនមួយខ្សែទៀតពីភ្នំពេញទៅក្រុងបាវិតក្រោយគម្រោងសាងសង់ផ្លូវល្បឿនលឿនទី១នេះទទួលបានជោគជ័យ ។
ឯកឧត្តមបន្តថា សម្ដេចតេជោ ហ៊ុន សែន ក៏បានយល់ព្រម និងឱ្យសិក្សាឱ្យបានលឿនបំផុត ហើយបើសិនជាសិក្សាចប់លឿនរហ័សនៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខនេះ ផ្លូវល្បឿនលឿនទី២របស់កម្ពុជា នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ជាផ្លូវការ ក្នុងនាមជាផ្លូវដែលភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ពីតំបន់មួយទៅតំបន់មួយ ជាក់ស្ដែងផ្លូវល្បឿនលឿនទី១នឹងភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញ ទៅក្រុងព្រះសីហនុ ហើយផ្លូវល្បឿនលឿនទី២នឹងភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញ ទៅបាវិត ច្រកព្រំដែន និងតភ្ជាប់ទៅកាន់ប្រទេសវៀតណាមនិងបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































