AMS Economyហាងឆេងដីធ្លី និងសកម្មភាពសំណង់នៅក្រុងបាវិតចាប់ផ្ដើមងើបឡើងបន្ទាប់ពីគម្រោងផ្លូវល្បឿនលឿនទី២បានចុះហត្ថលេខាត្រៀមសាងសង់
ស្វាយរៀង ៖ បន្ទាប់ពីគម្រោងផ្លូវល្បឿនលឿនទី២ប្រចាំនៅកម្ពុជា ភ្នំពេញ-បាវិត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់ និងវិនិយោគផ្លូវនេះរួចរាល់ ឃើញថាសកម្មភាពសំណង់ដែលជាប់គាំងកាលពីពេលកន្លងមក ក៏ដូចជាហាងឆេងតម្លៃដីធ្លីនៅក្នុងក្រុងបាវិតចាប់ផ្ដើមរើបឡើងវិញបន្តិច។
លោក ថា ថេង ប្រធានសាខាប្រចាំខេត្តស្វាយរៀងនៃក្រុមហ៊ុន Century 21 Zillion Holding បានឱ្យដឹងថា នៅក្នុងរយៈពេលចុងក្រោយនេះ ពោលគឺបន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតបានចុះហត្ថលេខារួចរាល់ និងកាន់តែជិតចាប់ផ្ដើមសាងសង់ឃើញថា មានវិនិយោគិនដីធ្លី អចលនទ្រព្យក៏ដូចជាម្ចាស់គម្រោងមួយចំនួនចាប់ផ្ដើមចុះមកសិក្សា និងវាយតម្លៃពីការសាងសង់របស់ខ្លួនឡើងវិញដែលវាជាសញ្ញាល្អប្រសើរមួយ ។
លោកបន្តថា ៖
“មានអ្នកវិនិយោគខ្លះទៀត កំពុងតែតាមដានមើលពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើម្បីពួកគេត្រៀមរកឱកាសវិនិយោគដីធ្លីរកប្រាក់ចំណេញ ជាពិសេសនៅក្រុងបាវិតផ្ទាល់តែម្ដង។ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ជាគម្រោងអភិវឌ្ឍន៍មួយដែលនឹងហុចផលប្រយោជន៍ដល់ក្រុងបាវិតក៏ដូចជាខេត្តស្វាយរៀងទាំងមូលផងដែរ”
ជាមួយនឹងការបង្ហើបប្រាប៉ពីសកម្មភាពនៃទីផ្សារអចលនទ្រព្យក្នុងតំបន់ខាងលើនេះ លោក ថា ថេង ក៏បានបង្ហាញពីជំនឿថា គម្រោងនេះនឹងជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ជំរុញការនាំចេញនាំចូលបានកាន់តែច្រើន ហើយនៅពេលទំនិញឆ្លងកាត់កាន់តែច្រើន នោះនឹងធ្វើឱ្យមានតម្រូវការទីតាំងសម្រាប់ស្តុកទំនិញមុននាំចេញ និងនាំចូល ដូច្នេះ នៅពេលអនាគតដ៏ខ្លីខាងមុខនេះ តម្រូវការដីធ្លីសម្រាប់សាងសង់ឃ្លាំងនៅក្រុងបាវិតនឹងមានកំណើនខ្ពស់ដែលជាឱកាសសម្រាប់អ្នកមានដីផ្គត់ផ្គង់ទៅកាន់អ្នកអភិវឌ្ឍន៍ ។
សូមបញ្ជាក់ថា បាវិត ជាក្រុងមួយដែលរងផលប៉ះពាល់លើអចលនទ្រព្យតាំងពីមុនកូវីដ-១៩ មកម្ល៉េះ ពោលគឺក្រោយការចាកចេញរបស់ជនជាតិចិនក្នុងអំឡុងឆ្នាំ ២០១៩ តែក្រុងនេះ ក៏រក្សាស្ថានភាពទ្រឹង ប៉ុន្តែវាក៏ចាប់ផ្ដើមរើបៗឡើងវិញបន្តិចនៅរយៈពេលចុងក្រោយនេះ។ ចំណែកតម្លៃដីធ្លីវិញក៏ឃើញថារក្សាបានលំនឹងល្អបើទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ ។
សូមរំលឹកផងដែរថា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានលើកឡើងថា ផ្លូវល្បឿនលឿន មិនថាតែផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឬផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនោះទេ គឺសុទ្ធតែបានជួយដល់សេដ្ឋកិច្ច តភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗរវាងតំបន់ និងតំបន់ក្នុងប្រទេសកម្ពុជា ជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ជំរុញកំណើនភ្ញៀវទេសចររវាងភ្នំពេញ និងគោលដៅផ្សេងទៀតដែលពាក់ព័ន្ធនឹងគម្រោងផ្លូវល្បឿនលឿន ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































