AMS Economyតម្លៃដីធ្លីនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ទាបបំផុត៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ
មណ្ឌលគីរី ៖ មណ្ឌលគីរី គឺជាខេត្តមួយដែលមានសក្ដានុពលលើវិស័យអចលនទ្រព្យ ជាពិសេសផ្នែកដីធ្លីតែម្ដង ហើយបើនិយាយពីក្រុងសែនមនោរម្យដែលជាទីប្រជុំជននៅកណ្តាលខេត្ត តម្លៃដីកំពុងហក់ឡើងខ្ពស់ ដែលអ្នកវិនិយោគមានទុនតិចតួចពិបាកក្នុងការទិញបន្តិចដោយក្នុងនោះ តម្លៃទាបបំផុត ប្រមាណ ៣០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។

លោក មាឃ រឹទ្ធីជ័យ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគីរីបានមានប្រសាសន៍ឱ្យដឹងថា ដីធ្លីនៅក្រុងសែនមនោរម្យបច្ចុប្បន្ននេះ នៅរក្សាតម្លៃថេរបើធៀបនឹងចុងឆ្នាំ២០២១កន្លងទៅ ឬដើមឆ្នាំ២០២២ ដោយតំបន់ខ្លះមានតម្លៃ ៣០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ តំបន់ខ្លះទៀតមានតម្លៃ៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រ និងខ្លះទៀតអាចលក់បានក្នុងតម្លៃរហូតដល់១០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។

លោកបន្តថា ៖
“ក្នុងពេលបច្ចុប្បន្ន ចរន្តនៃការទិញលក់ដីធ្លីនៅក្នុងខេត្តមណ្ឌលគីរីទាំងមូលមិនសូវមានច្រើននោះទេ មានតែអ្នកប្រកាសចង់លក់ដីធ្លីមានច្រើនជាងអ្នកស្វែងរកទិញដីធ្លី ប៉ុន្តែតម្លៃនៅតែរក្សាក្នុងកម្រិតមួយថេរមិនធ្លាក់ចុះនោះទេ ដែលវាជាហេតុមួយធ្វើឱ្យមានដែលមានទុនតិចតួចមិនអាចស្វែងរកដីនៅក្នុងតំបន់ល្អបាននោះទេ”
លោកបន្តទៀតថា ៖
“សម្រាប់ដីដែលងាកចេញពីក្រុងសែនមនោរម្យ ដូចជាតាមបណ្ដោយផ្លូវជាតិទៅកាន់តំបន់ច្រកព្រំដែនដាក់ដាំ គេអាចរកទិញបានក្នុងចន្លោះពី១០ដុល្លារទៅ៤៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងមានទីតាំងខ្លះមានតម្លៃលើសនេះ និងទាបជាងនេះ វាអាស្រ័យទៅលើប្រភេទដី ទីតាំង និងទំហំ”
ជាមួយនឹងការបង្ហើបប្រាប់ស្ថានភាពទីផ្សារ និងតម្លៃដី លោក រឹទ្ធីជ័យ បានបន្ថែមឱ្យដឹងថា ចំពោះអ្នកអភិវឌ្ឍន៍ដែលចូលមកកាន់ខេត្តមណ្ឌលគីរីនាពេលបច្ចុប្បន្ននេះភាគច្រើនចូលមកគឺទិញដើម្បីអភិវឌ្ឍន៍តែម្ដង ហើយផ្ដោតទៅលើផ្នែកកសិកម្មបែបទេសចរណ៍ ដូចជាចំការតែទេសចរណ៍ ចំការកាហ្វេសម្រាប់ភ្ញៀវទេសចរកម្សាន្ត និងតំបន់ខ្លះគេអភិវឌ្ឍន៍ជារីសតសម្រាប់ភ្ញៀវស្នាក់នៅ ហើយក៏មានវិនិយោគិនបរទេសចូលមកកាន់ខេត្តមួយនេះដែរ ដែលវាជាសញ្ញាល្អសម្រាប់វិស័យដីធ្លី និងអចលនទ្រព្យនៅក្នុងខេត្តមណ្ឌលគីរី។
លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន KFA Group ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជា និងកំពុងមានសកម្មភាពយ៉ាងមមាញឹកក្នុងការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានលំហែរនៅក្នុងខេត្តមណ្ឌលគីរីដែលមានតម្លៃសរុបរាប់លានដុល្លារបានមានប្រសាសន៍ថា បច្ចុប្បន្នដីនៅក្នុងក្រុងសែនមនោរម្យ ក៏ដូចជាតំបន់ដែលមានសក្ដានុពលក្នុងខេត្តមណ្ឌលគីរីនៅពេលនេះមិនទាន់ឡើងដល់ពិដាននៅឡើយនោះទេ ពោលគឺតម្លៃនឹងកើនឡើងបន្ថែមទៀត ជាពិសេសក្រោយពេលមានការអនុវត្ត និងអភិវឌ្ឍតាមផែនការប្រើប្រាស់ដីធ្លីដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងនាមជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា។
លោកឧកញ៉ាបញ្ជាក់ថា សម្រាប់ពេលនេះអ្នកមានទុនអាចវិនិយោគដីធ្លី និងមានឱកាសក្នុងការចរចា ឬក៏មានជម្រើសក្នុងការជ្រើសរើសទីតាំងសម្រាប់វិនិយោគរបស់ខ្លួន ដោយសារតែបច្ចុប្បន្ននេះ អ្នកលក់ដីធ្លីនៅមណ្ឌលគីរីមានច្រើនជាងអ្នកទិញ។ បើសិនជាមានទុនអាចបញ្ចេញទុនវិនិយោគដីធ្លី នឹងមានឱកាសទទួលបានចំណេញខ្ពស់ ហើយក្នុងបរិបទនេះជាបរិបទដែលល្អសម្រាប់ការវិនិយោគលើដីធ្លីនៅក្នុងខេត្តដែលមានសក្ដានុពលផ្នែកទេសចរណ៍ និងកសិ-ឧស្សាហកម្ម៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































