AMS Economyតម្លៃដីនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រនៅទ្រឹង និងអាចបន្តរហូតដល់៣ឆ្នាំខាងមុខទៀត
ភ្នំពេញ ៖ បើទោះបីជានៅតំបន់បណ្ដោយផ្លូវ៦០ម៉ែត្រមានភាពទាក់ទាញ និងអំណោយផលដល់ការវិនិយោគ រួមជាមួយនឹងសកម្មភាពអភិវឌ្ឍសំណង់ច្រើនជាងមុនក្ដី ប៉ុន្តែសម្រាប់តម្លៃដីធ្លីនៅតំបន់សក្ដានុពលមួយនេះ ហាក់មិនមានកំណើនបន្ថែមនោះទេ ពោលគឺក្នុងរយៈកាលប្រមាណ៣ឆ្នាំចុងក្រោយនេះស្ថិតនៅក្នុងសភាពទ្រឹង ហើយអាចបន្តរហូតដល់៣ឆ្នាំខាងមុខទៀតទើបអាចមានសន្ទុះតម្លៃឡើងវិញ។

អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ប្រាប់ AMS តាមទូរសព្ទឱ្យដឹងថា ដីនៅតំបន់តាមបណ្ដោយផ្លូវ៦០ម៉ែត្រអត់មានឡើងថ្លៃទៀតទេ ក្នុងរយៈពេលប្រមាណ២-៣ឆ្នាំកន្លងមកនេះ។ តម្លៃដីធ្លីនៅតំបន់នេះ មានសន្ទុះឡើងខ្លាំងក្នុងអំឡុងឆ្នាំ ២០១៧ ឬឆ្នាំ ២០១៨ ហើយក្រោយមកទៀត តម្លៃដីធ្លីនៅតំបន់នោះបន្តរក្សាតម្លៃថេររហូតមកដល់បច្ចុប្បន្ននេះ ។

អ្នកស្រីបន្តថា ទោះបីជាកម្ពុជាបានជួបវិបត្តិនឹងកូវីដ-១៩ក្ដី ក៏ដីធ្លីនៅតំបន់ផ្លូវ៦០ម៉ែត្រ និងតំបន់ដទៃទៀតមិនមានការធ្លាក់ចុះថ្លៃដែរ ។ បច្ចុប្បន្ននេះតម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងចន្លោះ ១ ៨០០ដុល្លារអាមេរិក ទៅ ២ ៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យលើទីតាំងនៅជិតក្រុង ជិតតំបន់អភិវឌ្ឍន៍ជាដើម។

អ្នកស្រី ធីតា បានបញ្ជាក់ថា ៖
“តម្លៃនេះមិនអាចវាយតម្លៃបានថា ជាតម្លៃក្នុងចំណុចកំពូលទេ ដូច្នេះនៅពេល២-៣ឆ្នាំខាងមុខ ដីធ្លីនៅតំបន់ផ្លូវ៦០ម៉ែត្រនឹងងើបឡើងបន្តទៀត នៅពេលមានតម្រូវការប្រើប្រាស់ដីធ្លីកាន់តែខ្លាំង តែយ៉ាងណាអត្រានៃការឡើងថ្លៃក៏មិនខ្ពស់ដែរ ។ អ្នកទិញដីនៅតំបន់ផ្លូវ៦០ម៉ែត្រភាគច្រើនគឺមិនទិញទុកចំណេញទេ គឺទិញដើម្បីទុកអភិវឌ្ឍន៍ទៅតាមគម្រោងផែនការរបស់ពួកគេ ដូចជាសាងសង់ផ្សារទំនើប សង់ខុនដូ និងអគារខ្ពស់ៗផ្សេងទៀតជាដើម”
លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Key Real Estate ធ្លាប់បានលើកឡើងកាលពីពេលកន្លងមកថា ដីធ្លីនៅតំបន់ជិតៗក្រុង នឹងមិនបន្តឡើងថ្លៃខ្ពស់ទៀតទេ ពីព្រោះថាវាបានឡើងថ្លៃខ្ពស់ស្រាប់ទៅហើយ ។ អ្នកវិនិយោគដីធ្លី មិនគួរបោះទុនវិនិយោគដីធ្លីសម្រាប់ទុកចំណេញនៅតំបន់ជិតៗក្រុង ឬតំបន់ដែលមានតម្លៃខ្ពស់នោះឡើយ តែអាចទៅរកតំបន់ណានៅឆ្ងាយពីទីក្រុងបន្តិចទើបអាចចំណេញ ។
លោកបានលើកឡើងទៀតថា តំបន់ផ្លូវ៦០ម៉ែត្រជាតំបន់មានការទាក់ទាញមួយលើការអភិវឌ្ឍអចលនទ្រព្យ ដោយបច្ចុប្បន្ននេះ មានគម្រោងជាច្រើនបានចាប់ផ្ដើមអភិវឌ្ឍន៍ជាបន្តបន្ទាប់ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក៏ដោយ ។ សូមរំលឹកថា តំបន់ប៉ែកខាងត្បូងភ្នំពេញ ដែលមានផ្លូវ៦០ម៉ែត្រផងដែរនោះ បាន និងកំពុងទាក់ទាញការអភិវឌ្ឍលំនៅឋានកាន់តែខ្លាំង ដោយក្នុងនោះរាជរដ្ឋាភិបាលក៏បានជំរុញការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ រួមមានផ្លូវក្រវាត់ក្រុងទី៣ និងព្រលានយន្តហោះអន្តរជាតិតេជោផងដែរ ជាដើម៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































