AMS Economyតម្លៃដីធ្លីនៅក្នុងខេត្តកំពតរំពឹងបន្តឡើងថ្លៃនៅរយៈពេល២ទៅ៣ឆ្នាំទៀត
កំពត ៖ សក្ដានុពលនៃការវិនិយោគនៅក្នុងខេត្តកំពតកាន់តែមានភាពទាក់ទាញខ្លាំងឡើងស្របពេលគម្រោងធំៗមួយចំនួនបានលេចរូបរាងជាបន្តបន្ទាប់។ អ្នកជំនាញនៃវិស័យដីធ្លីនៅក្នុងខេត្តនេះបានរំពឹងថាតម្លៃដីនឹងមានការកើនឡើងនៅក្នុងរយៈពេល២ទៅ៣ឆ្នាំក្រោយហើយតម្លៃនេះនឹងកាន់តែមានកំណើនឡើងជាបន្តបន្ទាប់ទៀត ។

លោក កែវ សុជាតិ ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Kampot Real Estate ប្រចាំខេត្តកំពតបានឱ្យដឹងថា នៅក្នុងមួយរយៈពេលចុងក្រោយនេះ ខេត្តកំពតហាក់ទទួលបាននូវសក្ដានុពល និងភាពទាក់ទាញការវិនិយោគកាន់តែច្រើនឡើងវិញ ដោយក្នុងនោះផ្លូវជាតិលេខ៣ តភ្ជាប់ពីភ្នំពេញ ឆ្លងកាត់ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ បានសាងសង់រួចរាល់ និងបានដាក់ដំណើរការ ដែលកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ក្រៅពីនេះ ក៏មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនទៀតនៅក្នុងខេត្តកំពតដែលអាចធ្វើឱ្យខេត្តនេះកាន់តែមានភាពទាក់ទាញ ហើយនឹងជំរុញឱ្យតម្លៃអចលនទ្រព្យកាន់តែមានសន្ទុះ។

លោក ជិន ណារិន នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Sunshine Realty ក៏បានឱ្យដឹងផងដែរថា កំពង់ផែពហុបំណងរបស់ខេត្តកំពតដែលទើបតែសាងសង់កាលពីពេលថ្មីៗក៏នឹងក្លាយជាកត្តាទាក់ទាញដល់បណ្ដាវិនិយោគិនក្នុង និងក្រៅប្រទេស ហើយនឹងធ្វើឱ្យតម្រូវការដីធ្លីនៅក្នុងខេត្តកំពតសម្រាប់ការវិនិយោគក៏កាន់តែមានកំណើនឡើងក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខនេះ ពោលនៅពេលកំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មសង់រួចរាល់។
លោកបន្តថា តាមពិតទៅខេត្តកំពតនៅតែមានសកម្មភាពទិញលក់ដីធ្លី ទោះបីជាកម្ពុជាបានជួបនឹងវិបត្តិនៃជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ក្ដី គ្រាន់តែសកម្មភាពវាមិនមានច្រើន។ រហូតមកដល់ពេលនេះ សកម្មភាពនៃការទិញលក់ដីធ្លីនៅក្នុងខេត្តធ្វើឡើងក្នុងទ្រង់ទ្រាយសមល្មម ហើយភាគច្រើននៃអ្នកទិញដីគឺសម្រាប់ទុកសង់ជាលំនៅឋានលំហែកាយសម្រាប់ទុកជួលបន្ត ឬស្នាក់នៅខ្លួនឯងជាមួយក្រុមគ្រួសារពេលសម្រាកពីការងារជាដើម។
លោកបន្ថែមថា ៖
“ខេត្តកំពតជាខេត្តដែលមានទីតាំងមិនឆ្ងាយពីរាជធានីភ្នំពេញ ហើយនឹងមានផ្លូវច្រើនខ្សែតភ្ជាប់មកកាន់ខេត្តកំពត ដូចជាផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣១ និង៣៣ ផ្លូវជាតិលេខរួចកាត់តាមផ្លូវ៤១ ហើយឆាប់ៗនេះ កំពតក៏នឹងមានផ្លូវមួយខ្សែទៀតតភ្ជាប់ពីផ្លូវជាតិលេខ៤កាត់តាមបូកគោលដែលជាការវិនិយោគរួមមរវាងអ្នកជំនួញល្បីពីររូបនៅកម្ពុជា។ ទាំងនេះហើយដែលជំរុញឱ្យតម្លៃដីធ្លីនៅក្នុងខេត្តមួយនេះ កាន់តែមានសន្ទុះនៅពេលអនាគតដ៏ខ្លីខាងមុខ”
លោកបានបន្តថា យ៉ាងយូរនៅត្រឹមពេល ២ឬ៣ឆ្នាំខាងមុខនេះ ដីធ្លីនៅតំបន់មួយចំនួនតាមបណ្ដោយផ្លូវជាតិសំខាន់ៗចេញពីខេត្តកំពតក៏នឹងមានតម្លៃកើនឡើងបន្ថែមទៀតដែរ ហើយនឹងមានការអភិវឌ្ឍន៍កាន់តែខ្លាំងបន្ថែមទៀត ជាពិសេសនៅពេលមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនៅក្នុងខេត្តកំពតបានសាងសង់រួចរាល់ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































