AMS Economyតម្លៃដីធ្លីនៅខេត្តប៉ៃលិនមានរហូតដល់ជាង ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ
ភ្នំពេញ ៖ ប៉ៃលិន ជាខេត្តមួយដែលមានទំហំតូចស្ថិតនៅជាប់តំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានសក្ដានុពលសម្រាប់អ្នកវិនិយោគលើវិស័យអចលនទ្រព្យផ្នែកដីធ្លីជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលរាជរដ្ឋាភិបាលបានជំរុញកិច្ចអភិវឌ្ឍ និងមានគម្រោងបង្កើតច្រកទ្វារអន្តរជាតិបន្ថែមនៅក្នុងខេត្តមួយនេះ។ កត្តាទាំងនេះបានធ្វើឱ្យដីធ្លីនៅតំបន់មួយចំនួនមានតម្លៃថ្លៃរហូតដល់ជាង១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែក៏មានទីតាំងខ្លះនៅរក្សាតម្លៃទាបនៅឡើយត្រឹមតែ៥០០០ដុល្លារក្នុងមួយហិកតា។

លោក ហេង តុងហៃ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រប្យ Century 21 Zillion Holding ប្រចាំខេត្តប៉ៃលិនបានឱ្យដឹងថា តំបន់ដែលដីធ្លីមានតម្លៃខ្ពស់គឺជាតំបន់អភិវឌ្ឍន៍ និងមានការចាប់អារម្មណ៍ពីអ្នកវិនិយោគដូចជានៅតំបន់ច្រកព្រំដែនកម្ពុជា-ថៃ «ព្រំ» និងតំបន់ទីរួមខេត្តប៉ៃលិន ដែលដីធ្លីមានតម្លៃរហូតដល់ជាង១០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។ តំបន់ទាំងនេះគេទិញហើយសម្រាប់អភិវឌ្ឍជាអគារខ្ពស់ៗ សណ្ឋាគារ កាស៊ីណូ ឬផ្ទះសំណាក់ជាដើម ។

លោកបន្តថា ៖
“កាលពីមុនកូវីដ១៩ ទោះបីជាតម្លៃដីរាងខ្ពស់បន្តិចមែន ប៉ុន្តែមានអ្នកស្វែងរកទិញច្រើន ដោយទិញហើយគេចាប់ផ្ដើមអភិវឌ្ឍតែម្ដង ពីព្រោះកាលនោះគឺមានវិនិយោគិនបរទេសចាប់អារម្មណ៍លើការវិនិយោគច្រើនក្នុងខេត្តប៉ៃលិន ដូច្នេះហើយទើបមានការស្វះស្វែងរកទីដីធ្លីពីសំណាក់វិនិយោគិនក្នុងស្រុកដើម្បីផ្ដល់ជូនអ្នកអភិវឌ្ឍន៍។ ប៉ុន្តែចាប់តាំងពីវិបត្តិកូវីដ១៩មក ធ្វើឱ្យតមៃ្លដីធ្លីនៅក្នុងខេត្តប៉ៃលិនបានថមថយបន្តិច តែក៏ស្ថិតនៅក្នុងកម្រិតមួយខ្ពស់គួរសមដែរសម្រាប់តំបន់ដែលមានសក្ដានុពលខ្ពស់”
លោកបន្ថែមថា ៖
“ក្រៅពីដីធ្លីដែលមានតម្លៃខ្ពស់នេះហើយ នៅក្នុងខេត្តប៉ៃលិនក៏យើងអាចស្វែងរកដីធ្លីដែលមានតម្លៃទាបសម្រាប់វិនិយោគលើវិស័យកសិកម្មផងដែរ។ តម្លៃដីកសិកម្មយើងអាចរកបានក្នុងតម្លៃត្រឹម ៥០០០ដុល្លារអាមេរិកក្នុងមួយហិកតា ដែលជាប្រភេទដីថ្មី ដីមិនទាន់មានការកែប្រែ ដូច្នេះសម្រាប់វិនិយោគិនដែលមានបំណងក្នុងការវិនិយោគលើកសិកម្ម ជាពិសេសដំណាំមៀនប៉ៃលិន ដែលអាចរកទិញនៅក្នុងខេត្តប៉ៃលិនទុកសម្រាប់វិនិយោគបាន”
លោកឧកញ៉ា នួន រឹទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group ធ្លាប់បានលើកឡើងថា ការវិនិយោគលើដីធ្លីក្នុងឆ្នាំ២០២២នេះនៅតែជាឱកាសសម្រាប់អ្នកមានទុនគ្រប់គ្រាន់ក្នុងការទិញហើយទុកចំណេញនៅពេលអនាគត ពីព្រោះដីធ្លីនៅតែមានឱកាសឡើងថ្លៃបន្តទៀតនៅពេលប្រទេសមានការអភិវឌ្ឍហើយដីមានតម្រូវការខ្ពស់សម្រាប់ប្រើប្រាស់ ។
លោកឧកញ៉ាបានលើកឡើងថា ចង់វិនិយោគដីធ្លី ហើយទទួលបានប្រាក់ចំណេញគួរតែវិនិយោគដីដែលមានទីតាំងនៅឆ្ងាយពីទីក្រុង ឬដីមិនទាន់អភិវឌ្ឍន៍ ពីព្រោះដីទាំងនោះនៅមានតម្លៃទាប ហើយអត្រានៃការឡើងថ្លៃក៏ខ្ពស់ដែរ ដូច្នេះការវិនិយោគដីប្រភេទនេះនឹងទទួលបានផលចំណេញខ្ពស់ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































