AMS Economyការកែប្រែដីមិនឱ្យនៅទំនេរនឹងជំរុញតម្លៃដីធ្លីនោះកើនឡើងមួយកម្រិតទៀត
ភ្នំពេញ ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យនៅកម្ពុជាបានលើកឡើងថា អ្នកមានដីទំនេរមួយចំនួនគួរតែកែប្រែដីដែលនៅទំនេរនោះឱ្យក្លាយទៅប្រយោជន៍សម្រាប់រកចំណូលផង និងជំរុញឱ្យដីនោះមានតម្លៃបន្ថែមមួយកម្រិតផងដែរ ដោយគ្រាន់តែកែប្រែពីដីវាលទៅជាដីដែលមានដំណាំ ដីដែលមានសកម្មភាពប្រចាំថ្ងៃតែប៉ុណ្ណោះ។

លោក ព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានថ្លែងឱ្យដឹងថា ការកែប្រែដីធ្លីមិនឱ្យនៅទំនេរ មិនត្រឹមតែអាចទទួលបានចំណូលបន្ថែមដល់ម្ចាស់ដីនោះទេ តែវានឹងធ្វើឱ្យដីធ្លីមានតម្លៃកើនឡើង។
លោកបានបញ្ជាក់ថា ៖
“បើយើងប្រៀបធៀបដីដែលនៅទំនេរអត់មានអ្វីសោះ និងដីដែលមានដំណាំនៅលើដីនោះ ប្រាកដណាស់ថាដីដែលមានដំណាំនឹងមានតម្លៃបន្ថែមខ្ពស់ជាងដីដែលនៅទំនេរអត់មានដំណាំអ្វីសោះជាក់ជាមិនខាន”

លោកបន្តថា ៖
“តាមពិតដីធ្លីនៅក្នុងប្រទេសកម្ពុជា មិនថានៅតាមបណ្ដាខេត្តមួយណានោះទេ សុទ្ធតែមានសក្ដានុពល និងតម្លៃរបស់វា គ្រាន់តែថា តើយើងបានកែច្នៃដីនោះឱ្យតម្លៃ និងមានសក្ដានុពលហើយឬនៅ ។ ដីខ្លះមានសក្ដានុពលទៅលើកសិកម្ម ដូច្នេះម្ចាស់ដីគួរតែកែច្នៃឱ្យមានដំណាំឬដាំដំណាំប្រភេទណាដែលត្រូវនឹងដីនោះ ពីព្រោះថាប្រភេទដីនីមួយៗ វាត្រូវនឹងប្រភេទដំណាំ ហើយគ្រប់ខេត្តទាំងអស់សុទ្ធតែអាចធ្វើកសិកម្មបានស្ទើរគ្រប់កន្លែង។ ការកែច្នៃដីទំនេរដែលមិនមានប្រយោជន៍ក៏អាចក្លាយទៅជាដីដែលអាចរកចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយកម្រិតទៀតផងដែរ”
លោក ឃឹម ប៊ុនឡែន ប្រធានសហគមន៍អេកូទេសចរណ៍មួយកន្លែងនៅខេត្តកំពត បានឱ្យដឹងថា លោកបានដឹកនាំពលរដ្ឋក្នុងមូលដ្ឋានក្នុងខេត្តកំពតឱ្យចេះស្រលាញ់ព្រៃឈើ និងបាននាំពួកគាត់ដាំដំណាំលើដីដែលទុកចោលក្លាយទៅជាដីដែលហុចភោគផលដំណាំសម្រាប់លក់តាមរដូវ និងទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត ធ្វើឱ្យពលរដ្ឋក្នុងតំបន់នោះទទួលបានចំណូលពីការជូនភ្ញៀវដើរព្រៃកម្សាន្ត ក៏ដូចជាលក់បន្លែ ផ្លែឈើក្នុងតំបន់ផងដែរ ។
លោកបន្តថា ៖
“កាលពីមុនពលរដ្ឋក្នុងតំបន់គាត់ពឹងអាស្រ័យទៅលើការកាប់ព្រៃយកអុសលក់ និងធ្វើស្រែតាមរដូវតិចតួច មិនសូវទទួលបានចំណូលសម្រាប់ទំនុកបម្រុងជីវភាពគ្រួសារគ្រប់គ្រាន់នោះទេ ហើយថែមទាំងមានជាប់ជំពាក់បំណុលស្ថាប័នឯកជនទៀតផង ប៉ុន្តែក្រោយពេលដែលពួកគាត់រកចំណូលបានជាប្រចាំថ្ងៃមក ពួកគាត់ក៏លែងខ្វល់រឿងកាប់អុសលក់ធ្វើឱ្យព្រៃដុះកាន់តែច្រើន ហើយពួកគាត់ក៏ស្រលាញ់ចូលចិត្តព្រៃ ថែរក្សាព្រៃ និងរីករាយជាមួយចំណូលដែលមកពីភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់របស់ពួកគាត់ផងដែរ”
លោកបន្តថា ៖
“ដីធ្លីនៅភ្នំពេញក៏ដូចគ្នាដែរ បើសិនជាដីនៅទំនេរទទេស្អាត តម្លៃក៏វាអាស្រ័យទៅតាមហ្នឹងដែរ តែបើសិនជាដីនោះមានសំណង់អ្វីមួយ ទោះបីជាសំណង់នោះធំ ឬតូច អ្នកទិញគេទិញហើយវាយចោលក៏វាមានតម្លៃរបស់វាដែរ ហើយនឹងធ្វើឱ្យដីនោះមានតម្លៃខ្ពស់ជាងដីដែលមិនមានអ្វីសោះនោះផងដែរ”
គួរបញ្ជាក់ផងដែរថា តម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជានាពេលនេះនៅមានកម្រិតទាបនៅឡើយបើធៀបនឹងបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ ដូច្នេះដីធ្លីនៅក្នុងប្រទេសកម្ពុជានឹងបន្តឡើងថ្លៃបន្ថែមទៀតនៅពេលខាងមុខ ខណៈដែលតម្រូវការនៃការប្រើប្រាស់ដីធ្លីនៅតែបន្តមានមិនទាន់ពិដាននៅឡើយ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































