AMS Economyវិនិយោគិនកម្ពុជាដែលមានទុនច្រើន ចាប់ផ្ដើមវិនិយោគអចលនទ្រព្យនៅក្រៅប្រទេស
ភ្នំពេញ ៖ ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមួយផ្នែកធំគឺបានមកពីរំហូរវិនិយោគខាងក្រៅ ដោយក្នុងនោះរួមមានគម្រោងវិនិយោគលើអគារខ្ពស់ៗ គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗដែលមានទុនវិនិយោគរាប់សិបលានដុល្លារគឺជាការវិនិយោគរបស់វិនិយោគិនបរទេសស្ទើរទាំងស្រុង។ ដោយឡែក មួយរយៈចុងក្រោយនេះ កម្ពុជាបានបង្ហាញអន្តរជាតិឱ្យបានឃើញថា មិនត្រឹមតែការបណ្ដាក់ទុនវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងស្រុកខ្លួនឯងនោះទេ ប៉ុន្តែមានវិនិយោគិនខ្មែរខ្លះដែលមានដើមទុនច្រើនបានចាប់ផ្ដើមបណ្ដាក់ទុនវិនិយោគនៅក្រៅប្រទេស ជាពិសេសនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ី ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងប្រាប់ AMS ឱ្យដឹងថា មកដល់ពេលនេះ ប្រទេសកម្ពុជាក៏មានតួលេខវិនិយោគវិស័យអចលនទ្រព្យនៅក្រៅប្រទេសច្រើនគួរឱ្យកត់សម្គាល់ដែរ ដោយភាគច្រើនវិនិយោគិនកម្ពុជាវិនិយោគនៅថៃ និងជប៉ុន ។
លោកបន្តថា សហរដ្ឋអាមេរិក ជាប្រទេសដែលមានការពេញនិយមលើការវិនិយោគអចលនទ្រព្យ ហើយមានបណ្ដាប្រទេសជាច្រើនបានចូលទៅវិនិយោគអចលនទ្រព្យនៅទីនោះ ហើយសម្រាប់កម្ពុជាមិនទាន់មានវិនិយោគិនណាដាក់ទុនវិនិយោគនៅឡើយ ប៉ុន្តែក៏មានអ្នកជំនួញ ឬអ្នកមានធនធានមួយចំនួនបានចំណាយលុយទិញអចលនទ្រព្យក្នុងរូបភាពជាផ្ទះទី២របស់ពួកគេ។

លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា ៖
“បើយើងនិយាយពីការវិនិយោគរបស់បរទេសនៅក្នុងប្រទេសកម្ពុជាយើងវិញ រហូតមកដល់ពេលនេះ វានៅតែមានឧបសគ្គសម្រាប់វិនិយោគិនថ្មីៗបម្រុងនឹងចូលមកកម្ពុជា តែសម្រាប់វិនិយោគិនដែលមានបំណងថាចាំបាច់ត្រូវតែមក និងស្វែងរកការវិនិយោគពិតៗនោះ ពួកគេនឹងចូលមកកម្ពុជាដើម្បីសិក្សាលម្អិត និងបណ្ដាក់ទុនវិនិយោគ”
លោកបន្ថែមថា ៖
“ស្របនឹងបញ្ហានេះដែរ អ្នកវិនិយោគក្នុងស្រុកក៏គួរតែពង្រឹងខ្លួនឯង និងអភិវឌ្ឍន៍ខ្លួនឯងដោយមិនចាំបាច់ទាល់តែមានវិនិយោគិនបរទេសទើបយើងអាចធ្វើឱ្យវិស័យអចលនវត្ថុកម្ពុជាយើងទៅមុខនោះដែរ។ យើងអាចចាប់ផ្ដើមទាំងអស់គ្នា និងពង្រឹងសមត្ថភាពទាំងអស់គ្នា”
លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុន KEY Real Estate បានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញការវិនិយោគទៅលើអចលនទ្រព្យ ដោយក្នុងនោះការរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជានាពេលបច្ចុប្បន្ននេះនឹងធ្វើឱ្យការវិនិយោគអចលនទ្រព្យនៅពេលអនាគតនឹងទទួលបានប្រាក់ចំណូលខ្ពស់ ។
ជាមួយគ្នានេះ លោកក៏បានបង្ហាញពីតំបន់សំខាន់ៗចំនួន៤ដែលរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់ ហើយក៏ជាតំបន់ដែលវិនិយោគិនគួរពិចារណាក្នុងការបណ្ដាក់ទុនវិនិយោគ រួមមានដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តមណ្ឌលគីរី ព្រោះថា ភ្នំពេញមានព្រលានយន្តហោះថ្មី មានផ្លូវក្រវ៉ាត់ក្រុងទី២ ទី៣ និងគ្រោងអភិវឌ្ឍន៍ទី៤ នៅខេត្តសៀមរាប មានផ្លូវ៣៨ខ្សែ មានតំបន់ទេសចរល្បីជាងគេនៅលើលោក ហើយក៏មានព្រលានយន្តថ្មីផងដែរ។ ដោយឡែក សម្រាប់ខេត្តព្រះសីហនុ មានផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានផ្លូវទើបសាងសង់ថ្មីៗ៣៦ខ្សែ មានកំពង់ផែទឹកជ្រៅ ខណៈដែលនៅរាជរដ្ឋាភិបាលក៏កំពុងជំរុញឱ្យក្លាយជាមជ្ឈមណ្ឌលពហុបំណង ហើយសម្រាប់ខេត្តមណ្ឌលគីរី ក៏ជាប៉ូលសេដ្ឋកិច្ចទី៤ប្រចាំប្រទេស ដែលស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































