AMS Economyអ្នកអភិវឌ្ឍន៍ដីឡូត៏អំពាវនាវដល់អ្នកប្រកបរបរដូចគ្នារៀបចំគម្រោងឱ្យបានត្រឹមត្រូវ មុននឹងអភិវឌ្ឍន៍
ភ្នំពេញ ៖ ការអភិវឌ្ឍដីឡូត៏នៅក្នុងប្រទេសកម្ពុជារហូតមកដល់ពេលនេះ នៅតែមានសកម្មភាព គ្រាន់តែមានការថមថយបន្តិច និងអ្នកអភិវឌ្ឍន៍ខ្លះបានកែប្រែរបៀបអភិវឌ្ឍន៍របស់ខ្លួន ដូចជាការបង្កើនទំហំដីធំជាងមុន មានដាំដើមឈើលើដីជាដើម។

យ៉ាងណាក៏ដោយ ការអភិវឌ្ឍដីឡូត៏ត្រូវបានអ្នកជំនាញបញ្ចេញទស្សនៈផ្ទុយគ្នា និងស្នើឱ្យមានការរៀបចំគម្រោងអភិវឌ្ឍន៍ដីឡូត៏បានត្រឹមត្រូវ មុននឹងសម្រេចអភិវឌ្ឍន៍ និងប្រកាសគម្រោងលក់ជូនប្រជាជន ដើម្បីជៀសវាងនូវបញ្ហានានានៅពេលអនាគត។
លោក ខូល័រ តាន់ អ្នកអភិវឌ្ឍន៍ដីឡូត៏មួយកន្លែងនៅក្នុងខេត្តកំពត ក៏បានស្នើឱ្យអ្នកអភិវឌ្ឍន៍ដីឡូត៏ដូចគ្នាកុំអភិវឌ្ឍន៍ហើយ លាងដៃដើរចេញដោយទុកបញ្ហា និងទំនាស់នៅពេលអនាគត។ លោកបានលើកឡើងថា អ្នកអភិវឌ្ឍន៍ដីធ្លីមួយចំនួន គឺគិតតែពីអភិវឌ្ឍន៍ ដើម្បីយកចំណេញធ្វើយ៉ាងណាឱ្យតែលក់ចេញ ដោយមិនគិតពីបញ្ហានៅពេលអនាគត។

លោកបានបន្តថា ការអភិវឌ្ឍដោយគិតតែពីផលចំណេញ នឹងនាំឱ្យមានទំនាស់ និងបញ្ហាកាន់តែច្រើននៅពេលអនាគត ដូច្នេះហើយក្នុងនាមជាអ្នកអភិវឌ្ឍន៍ដីឡូត៏មួយរូបផងដែរនោះ លោកស្នើឱ្យអ្នកអភិវឌ្ឍន៍ដីឡូត៏ដូចគ្នាកុំសម្លាប់អាជីពនេះ នៅពេលអនាគត។
លោកបានថ្លែងដូច្នេះថា ៖
“បើសិនជាយើងមិនបានគិតពីគុណភាព ដូចជាមិនមានផ្លូវ មិនមានប្រព័ន្ធទឹកភ្លើង និងលូ ហើយពលរដ្ឋចាប់ផ្ដើមសង់ផ្ទះស្នាក់នៅ នឹងមានផលពិបាកជាក់ជាមិនខាន ដូច្នេះហើយ ក្រុមហ៊ុនរបស់យើងតែងតែគិតពីចំណុចនេះមុននឹងលក់ដីជូនអតិថិជន”
លោកបានបន្ថែមថា បច្ចុប្បន្ននេះ ការអភិវឌ្ឍដីឡូត៏នៅក្នុងខេត្តកំពតក៏ដូចជាតំបន់ផ្សេងកំពុងមានការប្រកួតប្រជែងគ្នាខ្លាំង ជាពិសេសតម្លៃនេះផ្ទាល់តែម្ដង។ ម្យ៉ាងទៀតពលរដ្ឋមួយចំនួនចូលចិត្តរកដី ដែលមានតម្លៃទាបដោយអត់ទាន់បានគិតពីគុណភាព តែក៏មានពលរដ្ឋដែលទិញដីដោយគិតពីគុណភាពជាចម្បងផងដែរ ទោះដីនោះមានតម្លៃរាងខ្ពស់បន្តិចក្ដី។
អ្នកជំនាញនៃវិស័យដីធ្លីជាច្រើនក៏បានលើកឡើងផងដែរពីអាជីវកម្មដីឡូត៏ ដោយរំពឹងថា អាជីវកម្មនេះនៅតែមានទីផ្សារ និងសក្ដានុពល តែត្រូវផ្អែកទៅលើទីតាំង និងការអភិវឌ្ឍរបស់ម្ចាស់គម្រោង។ ម្ចាស់គម្រោងខ្លះពន្លើសគម្រោងធ្វើយ៉ាងណាឱ្យតែពលរដ្ឋបានទិញដីហើយ ក៏ដើរចេញ និងទៅអភិវឌ្ឍន៍មួយកន្លែងទៀត តែបើសិនជាម្ចាស់គម្រោងនោះ មានផែនការគម្រោងប្លង់មេត្រឹមត្រូវ អតិថិជនទិញហើយ នឹងមិនពិបាកក្នុងការអភិវឌ្ឍនោះទេ នៅពេលអនាគត ហើយនឹងនៅតែមានពលរដ្ឋទិញ ដើម្បីទុកសាងសង់លំនៅដ្ឋានសម្រាប់ស្នាក់នៅ។
លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលបាននិយាយថា ការអភិវឌ្ឍដីឡូត៏ឈូសឆាយហើយបោះបង្គោលជាឡូត៏លក់មិនផ្ដល់ប្រយោជន៍អ្វីដែលសង្គមទេ ផ្ទុយទៅវិញ វានឹងបង្កបញ្ហា និងធ្វើឱ្យពិបាកក្នុងការអភិវឌ្ឍតំបន់នោះទៅទៀត។
លោកឧកញ៉ា បានថ្លែងបន្តថា នៅពេលមានអ្នកវិនិយោគអភិវឌ្ឍន៍តំបន់ដីឡូត៏នោះ គេត្រូវការដើរប្រមូលទិញដីពីម្ចាស់ជាច្រើន និងក្នុងតម្លៃផ្សេងៗគ្នាទៅទៀត។ មួយវិញទៀត បើសិនជាពលរដ្ឋសង់ផ្ទះស្នាក់នៅក្នុងតំបន់ដីឡូត៏នោះក៏មិនប្រាកដថាសង់ស្មើៗគ្នាដែរ វានឹងក្លាយជាសំណង់មិនរៀបរយ ខ្លះមានជីវភាពធូរធារសង់ខ្ពស់សង់ធំ ខ្លះមិនសូវធូរធារសង់ល្មមៗជាដើម៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































