AMS Economyលោក ង៉ែត ជូ បង្ហាញពីគន្លងថ្មីៗនៃការវិនិយោគអចលនទ្រព្យនៅកម្ពុជា
ភ្នំពេញ៖ លោក ង៉ែត ជូ ជាអ្នកវិនិយោគ និងជាអ្នកជំនាញនៃវិស័យហិរញ្ញវត្ថុមួយរូបនៅក្នុងប្រទេសកម្ពុជា ហើយលោកតែងតែផ្ដល់នូវដំបូន្មានសម្រាប់ប្រជាពលរដ្ឋកម្ពុជា អ្នកវិនិយោគថ្មីដែលទើបប្រឡូកក្នុងការវិនិយោគជាដើម ។ នៅថ្ងៃនេះ លោកបានចែករំលែកនូវគន្លឹះថ្មីៗ នៃការវិនិយោគអចលនទ្រព្យចំពោះអ្នកដែលមានបំណងចង់វិនិយោគគួរតែសិក្សាស្វែងយល់។ គន្លងថ្មីនៃការវិនិយោគដែលលោក ង៉ែត ជូ បានចែករំលែកនោះរួមមាន៖

១) ប្តូរពីការវិនិយោគតាមគ្នា ទៅជាវិនិយោគដែលមានយុទ្ធសាស្ត្រ នវានុវត្តន៍ និងគោលបំនងច្បាស់លាស់។
២) ប្តូរពីការវិនិយោគលើគម្រោងតូចៗទៅជាការវិនិយោគលើគម្រោងធំៗ ដើម្បីបង្កើនប្រសិទ្ធិភាព ភាពទាក់ទាញ និងសមត្ថភាពក្នុងការប្រកួតប្រជែង។
៣) ប្តូរពីរបៀបធ្វើប្រតិបត្តិការ និងការគ្រប់គ្រងធម្មតាមកជារបៀបឌីជីថល។
៤) ប្តូរពីអាជីវកម្មក្រៅផ្លូវការមកជាអាជីវកម្មបែបផ្លូវការ ចុះបញ្ជី បង់ពន្ធ និងគោរពតាមអនុលោមភាពនៃក្របខណ្ឌច្បាប់ និងបទបញ្ញត្តនានា។ល។
៥) ដើម្បីអនុវត្តចំនុចទាំង៤ខាងលើបានគឺត្រូវប្តូរពីមានចំណេះដឹងតិចតួចមកជាមានចំណេះដឹង និងបណ្តាញទូលំទូលាយ និងប្តូរពីធ្វើការពីម្នាក់ឯងមកជាក្រុមការងារដែលមានសមត្ថភាព វិន័យ និងវប្បធម៌ល្អ។

លោក ង៉ែត ជូ បានមានប្រសាសន៍តាមប្រព័ន្ធទូរសព្ទប្រាប់ AMS ឱ្យដឹងថា សម្រាប់អ្វីដែលលោកបានចែករំលែកនេះ គួរតែចាប់ផ្ដើមពីពេលនេះតទៅដោយមិនគួររង់ចាំដល់ស្ថានភាពបានប្រសើរជាង ឬរង់ចាំពេលដល់គេបានវិនិយោគច្រើនហើយទើបចាប់ផ្ដើមនោះទេ។
លោកថា៖
”ពេលនេះគឺជាស្ថានភាពល្អណាស់សម្រាប់អ្នកវិនិយោគ ដែលចង់វិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដូច្នេះអ្នកដែលមានទុនគ្រប់គ្រាន់ខ្ញុំសូមលើកទឹកចិត្តឱ្យគាត់ចាប់ផ្ដើមធ្វើសកម្មភាពវិនិយោគពីពេលនេះតទៅ”
លោកបន្តថា ៖
“ក្នុងស្ថានភាពនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន មិនទាន់មានភាពច្បាស់លាស់នៅឡើយ យើងពិបាកក្នុងការព្យាករណាស់ថានឹងប្រសើរជាងនេះ នៅពេលណា ហើយអតិផរណានៅលើពិភពលោកក៏កំពុងតែកើនឡើង ។ ដូច្នេះយើងក៏មិនដឹងទៀតថាអតិផរណានៅលើពិភពលោកវាបន្តកើនឡើងដល់ពេលណាដែរ បើសិនជាយើងរង់ចាំឱ្យអ្វីៗចប់សព្វគ្រប់ ហើយទើបយើងចាប់ផ្ដើមធ្វើសកម្មភាពនោះជាការយឺតពេលហើយ”
លោកបញ្ជាក់ថា សម្រាប់អ្នកមានហិរញ្ញវត្ថុគ្រប់គ្រាន់ គឺជាឱកាសល្អក្នុងការដាក់ទុនវិនិយោគ ហើយវាក៏ជារឿងពិតផងដែររាល់ការអភិវឌ្ឍគម្រោងនឹងមានបញ្ហាប្រឈមច្រើន ប៉ុន្តែធម្មតាអ្នកវិនិយោគធំៗគេរង់ចាំមួយរយៈសិនទើបបណ្ដាក់ទុនវាមិនខុសទេ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































