AMS Economyគម្រោងសាងសង់ផ្លូវជាតិលេខ១០ កំពុងជំរុញឱ្យចលនាដីធ្លី និងអចលនទ្រព្យតាមបណ្ដាខេត្តជាប់ព្រំដែនថៃកើនឡើង
ភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះបាន និងកំពុងជំរុញឱ្យចលនាទិញ-លក់ដីធ្លី និងអចលនទ្រព្យ នៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃមានសន្ទុះកើនឡើងមួយកម្រិតទៀត ស្របពេលផ្លូវជាតិថ្មីមួយខ្សែនេះបានតភ្ជាប់ជាមួយនឹងបណ្ដាខេត្តសំខាន់ៗនៅតាមព្រំដែនកម្ពុជា-ថៃ ។

លោក ហេង តុងហៃ ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តប៉ៃលិនបានមានប្រសាសន៍ឱ្យដឹងថា លោកមានក្ដីរំពឹងខ្ពស់ចំពោះគម្រោងផ្លូវជាតិលខ១០ដែលតភ្ជាប់ពីខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង ហើយនឹងអាចតភ្ជាប់មកខេត្តប៉ៃលិន។ គម្រោងផ្លូវនេះនឹងអាចនាំភ្ញៀវទេសចរជាតិអន្តរជាតិ ក៏ដូចជាវិនិយោគិនអចលនទ្រព្យមកកាន់ខេត្តបាត់ដំបង ខណៈខេត្តបាត់ដំបង និងខេត្តប៉ៃលិនជាខេត្តជាប់ព្រំប្រទល់នឹងគ្នា ដូច្នេះវិនិយោគិន ក៏ដូចជាទេសចរមកលេងខេត្តបាត់ដំបងអាចបង្ហួសមកលេងខេត្តប៉ៃលិនបានផងដែរ ដែលធ្វើឱ្យប៉ៃលិនអាចទទួលផលពីគម្រោងផ្លូវមួយនេះដែរ ។

លោកបន្តថា ៖ គម្រោងផ្លូវនេះនឹងជំរុញឱ្យមានការទិញលក់ដីធ្លីនៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃបន្ថែមទៀត ហើយនឹងធ្វើឱ្យតម្លៃដីធ្លីនៅតាមបណ្ដាខេត្តទាំងនេះមានសន្ទុះមួយកម្រិតទៀតនៅពេលផ្លូវនេះសាងសង់រួច និងដាក់ឱ្យដំណើរការជាផ្លូវការ។ កាលពីមុនប្រជាពលរដ្ឋនៅប៉ែកពាយ័ព្យចង់ទៅលេងសមុទ្រដូចជាកំពង់សោម និងកោះកុង ត្រូវធ្វើដំណើរមកភ្នំពេញ ហើយទើបបន្តទៅខេត្តតំបន់សមុទ្រ ប៉ុន្តែនៅពេលផ្លូវលេខ១០សាងសង់រួច ប្រជាពលរដ្ឋខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យអាចធ្វើដំណើរទៅលេងកោះកុង ក្រុងព្រះសីហនុ អាចធ្វើដំណើរតាមផ្លូវលេខជាតិលេខ១០បាន ចំណេញពេលវេលា និងថវិកាផងដែរ។
លោក អ៊ិន ដារ៉ា ប្រធានសាខានៃក្រុមហ៊ុន KW ប្រចាំខេត្តបាត់ដំបងបានមានប្រសាសន៍ឱ្យដឹងថា ផ្លូវលេខ១០នឹងជួយសន្សំពេលវេលាសម្រាប់ទេសចរនិងវិនិយោគដែលចង់ធ្វើដំណើរកម្សាន្តតាមបណ្ដាខេត្តជាប់ព្រំដែនថៃ ដូចជាខេត្តបាត់ដំបង ពោធិ៍សាត់ និងកោះកុង ហើយនឹងធ្វើឱ្យបណ្ដាខេត្តទាំងនេះ ទទួលបាននូវសន្ទុះតម្លៃដីធ្លីមួយកម្រិតទៀតផងដែរ ។
លោកបន្តថា ៖
“ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មិនថាតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ឬហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តផ្ទាល់នោះទេ គឺតែងតែធ្វើឱ្យមានចលនានៃការទិញលក់ដីធ្លី និងតម្លៃដីធ្លីនៅតំបន់នោះទទួលបានសកម្មភាពមួយកម្រិតទៀត តិច ឬច្រើនវាអាស្រ័យទៅលើទីតាំងសក្ដានុពល”
ចំណែកលោក ទុយ ប៉ោហេង ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកោះកុង បានឱ្យដឹងផងដែរថា ចាប់តាំងពីផ្លូវជាតិលេខ១០បានចាប់ផ្ដើមដំណើរការសាងសង់ ឃើញថាមានអ្នកចាប់អារម្មណ៍លើខេត្តកោះកុងច្រើន និងមានអ្នកស្វែងរកទិញដីធ្លីនៅខេត្តកោះកុងច្រើនជាងមុន ដូច្នេះគេរំពឹងថា នៅពេលផ្លូវនេះសាងសង់រួចនឹងជួយឱ្យខេត្តកោះកុងកាន់តែទាក់ទាញទេសចរ និងវិនិយោគិនបន្ថែមទៀត ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































