AMS Economyគម្រោងផ្លូវជាតិលេខ១០នឹងជំរុញឱ្យខេត្តចំនួន៣កាន់តែខិតជិតគ្នា និងលើកកម្ពស់វិស័យទេសចរណ៍
ភ្នំពេញ ៖ គម្រោងផ្លូវជាតិ១០ដែលតភ្ជាប់ពីខេត្តចំនួន៣នៃតំបន់ជាយដែនប្រទេសកម្ពុជា រួមមាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង បាន និងកំពុងសាងសង់យ៉ាងមមាញឹក ហើយរដ្ឋាភិបាលក៏បានបន្ថែមថវិកាសម្រាប់កសាងស្ពានខ្ពស់ជាងគេនៅកម្ពុជាផងដែរដែលស្ថិតលើកំណាត់ផ្លូវជាតិមួយនេះ ខណៈដែលការអភិវឌ្ឍផ្លូវជាតិលេខ១០នេះដែរនឹងជំរុញឱ្យខេត្តទាំង៣នៃជាយដែនប្រទេសនឹងកាន់តែខិតជិតគ្នា និងសម្រួលដល់ការធ្វើដំណើររបស់ទេសចរសម្រាប់ឆ្លងកាត់ខេត្តទាំង៣នេះ ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ការអភិវឌ្ឍផ្លូវជាតិលេខ១០នឹងធ្វើឱ្យការធ្វើដំណើររវាងខេត្តទាំង៣នៅតាមបណ្ដោយជាយដែនប្រទេសកម្ពុជារួមមានខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុងកាន់តែមានភាពងាយស្រួល និងលឿនរហ័សប្រើពេលខ្លី ដែលអាចជួយជំរុញវិស័យទេសចរណ៍នៃខេត្តទាំងនេះកាន់តែមានទំនាក់ទំនងនឹងគ្នាផងដែរ ។

លោកបន្តថា ៖
“នៅពេលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវជាដើមនេះ នឹងជំរុញឱ្យមានការវិនិយោគបន្ថែមពីវិនិយោគនៅតាមតំបន់នោះផងដែរ។ ផ្លូវជាតិលេខ១០នេះ នឹងជួយជំរុញឱ្យមានការវិនិយោគបន្ថែមនៅក្នុងខេត្តទាំង៣ ពីព្រោះផ្លូវនេះនឹងក្លាយជាផ្លូវសំខាន់ក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តទាំង៣ទៅកាន់ច្រកព្រំដែន មានគោលដៅទៅកាន់ក្រៅប្រទេស និងដឹកជញ្ជូនពីក្រៅប្រទេសចូលមកកម្ពុជាវិញ”
លោក កែវ សារ៉ន ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តបាត់ដំបងក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ នៅក្នុងខេត្តបាត់ដំបងកំពុងមានការវិនិយោគទៅលើរមណីយដ្ឋានទេសចរណ៍មួយចំនួន ហើយនៅពេលខាងមុខទេសចរជាតិ និងអន្តរជាតិអាចចូលមកកាន់ខេត្តបាត់ដំបងតាមច្រកថ្មីនៃផ្លូវជាតិលេខ១០នេះដែរ ដូច្នេះហើយនៅពេលដែលផ្លូវជាតិថ្មីៗសាងសង់រួច វានឹងរុញសក្ដានុពលនៃខេត្តបាត់ដំបងកាន់តែមានសន្ទុះទៅលើការវិនិយោគ និងទេសចរណ៍បន្ថែមផងដែរ ។
លោកបន្តថា ថ្វីត្បិតតែពេលនេះបាត់ដំបងមិនមានការវិនិយោគពីខាងក្រៅពិតមែន ប៉ុន្តែអ្នកវិនិយោគក្នុងតំបន់នេះផ្ទាល់កំពុងមមាញឹកក្នុងការអនុវត្តគម្រោងវិនិយោគរបស់ខ្លួន និងបានរក្សាតម្លៃដីធ្លីនិងអចលនទ្រព្យផ្សេងស្ថិតនៅកម្រិតមួយខ្ពស់ជាពិសេសអចលនទ្រព្យនៅតំបន់មានសក្ដានុពលក្នុងការទាក់ទាញ ។
ស្រដៀងគ្នានេះ លោក ទុយ ប៉ោហេង ភ្នាក់ងារអចលនវត្ថុប្រចាំខេត្តកោះកុងក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តកោះកុង និងគម្រោងផ្លូវជាតិលេខ១០នេះដែរ ក៏នឹងជំរុញឱ្យខេត្តកោះកុងកាន់តែមានច្រកទទួលវិនិយោគិន និងទេសចរចូលមកសម្រាក និងកម្សាន្តបានកាន់តែច្រើន ខណៈបច្ចុប្បន្ននេះ សក្ដានុពលដីធ្លីនៅក្នុងខេត្តមួយនេះក៏ឃើញថាកាន់តែមានភាពទាក់ទាញ និងជាឱកាសដ៏ល្អសម្រាប់អ្នកមានទុនទិញទុកសម្រាប់វិនិយោគនៅពេលអនាគត។
លោកបន្តថា នៅពេលគម្រោងផ្លូវជាតិលេខ១០និងផ្លូវសំខាន់ៗជាច្រើនទៀតតភ្ជាប់ពីតំបន់ផ្សេងចូលមកកាន់ខេត្តកោះកុង សាងសង់រួចរាល់ លោករំពឹងកំណើនវិនិយោគ នៅក្នុងខេត្តកោះកុងនឹងកាន់តែមានសន្ទុះកាន់តែខ្លាំងស្របនឹងសក្ដានុពលខេត្តនេះក៏មានស្រាប់ហើយដែរ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































