AMS Economyក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ស្នើសុំពន្យារពេលម្ដងទៀតសម្រាប់បញ្ចប់គម្រោងទាំងមូល
ភ្នំពេញ ៖ ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ បានដាក់ពាក្យស្នើសុំពន្យារពេលដើម្បីបញ្ចប់គម្រោងម្ដងទៀតទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនក្រោយពីបានដាក់ស្នើម្ដងរួចមកហើយ។ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃទី២៧ ខែតុលា ២០២២នេះ ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា តាមពិតទៅគម្រោងសាងសង់ផ្លូវនេះ ត្រូវធ្វើឱ្យហើយនៅថ្ងៃទី១៥ ខែមេសាឆ្នាំ ២០២២ ប៉ុន្តែដោយសារតែការសាងសង់មានការយឺតយ៉ាវ ក្រុមហ៊ុនសាងសង់ក៏បានស្នើសុំពន្យារពេលរហូតទៅដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ។

ឯកឧត្តមបានបន្តថា ៖
“រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ គម្រោងសាងសងផ្លូវនេះ មិនទាន់បញ្ចប់នៅឡើយទេ ទើបតែបាន៩០ភាគរយនោះទេ ដូច្នេះក្រុមហ៊ុនបានស្នើសុំម្ដងទៀត ដោយពន្យារពេលរហូតទៅដល់ខែឧសភា ឆ្នាំ២០២៣ ។ យ៉ាងណាក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងតែពិនិត្យពិចារណាថា តើការស្នើសុំពន្យារពេលនេះស័ក្តិសមត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសឬទេ ។ ខ្ញុំសូមនិយាយដោយត្រង់ថា ខ្ញុំមិនសូវជាសប្បាយចិត្តនឹងគុណភាពផ្លូវលេខ២ និងលេខ២២ទេ ពីព្រោះយើងខ្ញុំបានចុះទៅពិនិត្យច្រើនលើកច្រើនសារ និងបានណែនាំឱ្យក្រុមហ៊ុនសាងសង់ធ្វើផ្លូវនេះតាមលក្ខណៈបច្ចេកទេសប្រើប្រាស់សម្ភារៈឱ្យបានត្រឹមត្រូវ ប៉ុន្តែនៅតែមិនទាន់ទទួលគុណភាពទៅតាមការចង់បាន”

ឯកឧត្តមបន្ថែមថា ៖
“កាលពីពេលថ្មីៗកន្លងទៅនេះ យើងបានជួបជាមួយភាគីក្រុមហ៊ុនសាងសង់ដោយមានស្ថានទូតកូរ៉េខាងត្បូងចូលរួមដែរ ហើយបានលើកឡើងពីការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ និងស្នើសុំឱ្យសាងសង់តាមបច្ចេកទេសត្រឹមត្រូវ ពីព្រោះតែយើងមិនចង់ឮពាក្យថា ក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើផ្លូវជាប់រហូត ឬចាក់ក្រាស់ស៊ីស្ដើង ចាក់ស្ដើងស៊ីក្រាសជាដើម។ យើងចង់បានតែគុណភាពត្រឹមត្រូវប្រើប្រាស់ជាប់បានយូរតែប៉ុណ្ណោះ”
ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលក៏បាន និងកំពុងត្រៀមបើកការដ្ឋានសាងសង់ផ្លូវជាច្រើនខ្សែទៀតពីភ្នំពេញទៅបណ្ដាខេត្តនិងពីបណ្ដាខេត្តទៅបណ្ដាខេត្ត ដោយប្រើប្រាស់ថវិកាសន្សំរបស់រដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋមានផ្លូវធ្វើដំណើរស្រួល ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងវិនិយោគិនជាដើម ។
គម្រោងលើកកម្ពស់ផ្លូវជាតិលេខ២នេះដែរ ក៏បានទាក់ទាញនូវការវិនិយោគ ជាពិសេសលើវិស័យឧស្សាហកម្មរោងចក្រ សហគ្រាស និងបានទាក់ទាញនូវការវិនិយោគបន្ថែមនៅតាមបណ្ដោយផ្លូវជាតិសំខាន់មួយនេះផងដែរ ។ មិនតែប៉ុណ្ណោះ វាក៏ជាផ្លូវសំខាន់មួយតភ្ជាប់ពីភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ ក្នុងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលផងដែរ ។
អ្នកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន PropNext Cambodia ក៏បានលើកឡើងថា គម្រោងសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាច្រើនខ្សែនៅប៉ែកខាងត្បូងភ្នំពេញ បានជំរុញឱ្យវិនិយោគិនក្នុងស្រុកជាច្រើនស្វែងរកទីតាំងវិនិយោគលើលំនៅឋាន ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ប៉ែកខាងត្បូងភ្នំពេញឃើញមានគម្រោងវិនិយោគលើលំនៅឋាន ផ្សារទំនើបជាច្រើនកំពុងរីកដុះដាលគួរឱ្យកត់សម្គាល់ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































