AMS Economyក្រុមហ៊ុនជាតិ-អន្តរជាតិជិត៨០ និងសម្ភារៈសំណង់ជាង ២០០០ប្រភេទចូលរួមក្នុងពិព័រណ៍ឧស្សាហកម្មសំណង់ឆ្នាំ២០២២
ភ្នំពេញ ៖ ក្រុមហ៊ុនជាតិ និងអន្តរជាតិចំនួន៧៩ និងមានសម្ភារៈប្រមាណ ២ ០០០ ប្រភេទបានបង្ហាញវត្តមាននៅក្នុងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២២ បន្ទាប់ពីពិព័រណ៍នេះបានអាក់ខានក្នុងការរៀបចំរយៈពេល២ឆ្នាំដោយសារកូវីដ១៩ ។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាអ្នករៀបចំនូវពិព័រណ៍នេះបានមានប្រសាសន៍ថា ការរៀបចំឡើងវិញនូវការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិក្នុងឆ្នាំនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុនដែលមានផលិតផលសម្ភារៈ បរិក្ខា ឧបករណ៍ និងគ្រឿងចក្រសំណង់ទំនើបៗដែលមានគុណភាពល្អ និងទើបបាននាំចូលថ្មីៗសម្រាប់ដាក់តាំងបង្ហាញក្នុងកម្មវិធី នេះ ដើម្បីជំរុញនូវការលក់ និងផ្សព្វផ្សាយជូនវិនិយោគិន និងអ្នកអភិវឌ្ឍន៍ដែលជាអ្នកមានធុរកិច្ចលើវិស័យសំណង់ និងអចលនទ្រព្យក្នុងស្រុកក្រោយពេលដែលរាជរដ្ឋាភិបាលបានបើកឱ្យដំណើរការប្រទេសឡើងវិញ និងកំពុងធ្វើការស្ដារសេដ្ឋកិច្ចជាតិឡើងវិញនោះ ។

អ្នកឧកញ៉ាបន្តថា ៖
“ការរៀបចំរបស់សមាគមឆ្នាំនេះ យើងឃើញថាមានក្រុមហ៊ុនចំនួនតែ៧៩ក្រុមហ៊ុនស្មើនឹង១៥០ស្តង់ដារ និងមានផលិតផលប្រមាណ២០០០មុខ រួមនឹងផ្នែកសេវាកម្មជាង៥០ប្រភេទ បានចូលរួម និងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍នេះ ហើយផលិតផលទាំងនេះ មានខ្លះជាផលិតផលក្នុងស្រុក និងមានខ្លះទៀតជាផលិតផលដែលបាននាំចូលមកពីបណ្តាប្រទេសជាច្រើន ដូចជានាំចូលមកពីប្រទេសចិន និងតំបន់តៃវ៉ាន់ វៀតណាម កូរ៉េ ថៃ ម៉ាឡេស៊ី បារាំង សិង្ហបុរី ឥណ្ឌូនេស៊ី ជប៉ុន អាល្លឺម៉ង់ ស៊ុយអ៊ែត ឥណ្ឌាជាដើម”
ឯកឧត្តម លាង មុនីរឹទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ផងដែរថា ជាការកត់សម្គាល់ ការរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា- អន្តរជាតិរបស់សមាគមអ្នកសាងសង់កម្ពុជាសម្រាប់ឆ្នាំ២០២២នេះ មានក្រុមហ៊ុនជាច្រើនបានចូលរួមដាក់បង្ហាញពីផលិតផលសម្ភារៈ បរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់ទំនើបៗ ប្រមាណ២០០០ប្រភេទដែលខ្លះជាផលិតផលក្នុងស្រុក និងខ្លះជាផលិតផលនាំចូលពីបរទេស ហើយក៏មានការដាក់តាំងបង្ហាញពីបច្ចេកវិទ្យាថ្មីៗ ផ្នែកសេវាកម្ម និងគម្រោងអភិវឌ្ឍន៍អចលនវត្ថុជាច្រើនផងដែរ ។

ឯកឧត្តមបានបន្តថា ៖
“សកម្មភាពនេះ គឺពិតជាបង្ហាញអំពីសញ្ញាណវិជ្ជមាន ការជឿជាក់លើសក្ដានុពលកម្ពុជា និងដំណើរឆ្ពោះទៅមុខក្នុងការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា ដែលនៅមានតម្រូវការខ្ពស់ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២២ ដែលប៉ាន់ស្មានក្នុងកំណើនរង្វង់ ៤,៥ភាគរយប្រកបដោយបរិយាប័ន្ន និងសមធម៌ ហើយក៏ជាសកម្មភាពនៃការចូលរួមចំណែករបស់វិស័យឯកជនជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និងជំរុញកំណើនដើម្បីកម្ពុជាអាចឈានទៅសម្រេចបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០”
ឯកឧត្តមបានបន្ថែមឱ្យដឹងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាតែងចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងមានតួនាទីគន្លឹះក្នុងការជំរុញកំណើនអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ខណៈដែលក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ទុនវិនិយោគក្នុងវិស័យសំណង់កម្ពុជាមានកំណើនទៀងទាត់ និងនៅតែបន្តរីកចម្រើនជាលំដាប់ ជាពិសេសការសាងសង់សំណង់ធំៗខ្ពស់ដូចជាអគារស្នាក់នៅរួម អគារលក់ទំនិញ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុមុខងារ បុរីលំនៅឋាន ភូមិគ្រឹះ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ធនាគារ រោងចក្រ និងឃ្លាំងជាដើម ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































