AMS Economyគម្រោងវិនិយោគថ្មីៗចាប់ផ្ដើមងាកទៅខេត្តស្វាយរៀងក្រោយគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនទី២កាន់តែមានពន្លឺ
ភ្នំពេញ ៖ ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសថានឹងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត និងអនុញ្ញាតឱ្យក្រុមហ៊ុនពន្លឿនការសិក្សាផ្លូវនេះដើម្បីបញ្ចប់ឱ្យបានឆាប់ និងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំក្រោយ ឃើញថាមានគម្រោងវិនិយោគមួយចំនួនចាប់ផ្ដើមសម្លឹងស្វែងរកការវិនិយោគនៅក្នុងខេត្តស្វាយរៀង ជាពិសេសនៅក្នុងក្រុងបាវិតស្របពេលដែលតំបន់នេះមានតំបន់សេដ្ឋកិច្ចមួយចំនួនកំពុងមានដំណើរការស្រាប់ ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍កម្ពុជារយៈពេល១សប្ដាហ៍ចុងក្រោយនេះបានបង្ហាញថា ខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគច្រើនជាងរហូតដល់៣គម្រោង ក្នុងចំណោមគម្រោងចំនួន៧ដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
គម្រោងទាំង៣ ដែលមានទីតាំងនៅខេត្តស្វាយរៀងនេះរួមមានគម្រោងរោងចក្រផលិតអំពូលភ្លើង និងគ្រឿងបង្គុំរបស់អំពូលលម្អ នៅឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង មានទឹកប្រាក់៨,១លានដុល្លារអាមេរិក ។ គម្រោងទី ២ជាគម្រោងរោងចក្រផលិតគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ អំពូលភ្លើង និងគ្រឿងបង្គុំអំពូលភ្លើង មានទីតាំងនៅឃុំ ស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងគម្រោងវិនិយោគមួយទៀតដែលបានអនុម័តក្នុងរយៈពេល១សប្ដាហ៍ចុងក្រោយនេះគឺគម្រោងរោងចក្រផលិតដើមណូអែល អំពូលភ្លើងលម្អរដើមណូអែល និងវត្ថុអនុស្សាវរីយ៍មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ខេត្តស្វាយរៀង មានទុនវិនិយោគ ៥,៤លានដុល្លារអាមេរិក ។

លោក ថា ថេង ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានមានប្រសាសន៍ថា ចាប់តាំងពីមានដំណឹងពីការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិតឃើញថាសកម្មភាពនៃការទិញលក់ដីធ្លីនៅក្នុងខេត្តស្វាយរៀងចាប់ផ្ដើមមានកំណើនឡើងវិញ ហើយក៏មានអ្នករង់ចាំលទ្ធផលសិក្សាពីក្រសួងដើម្បីរកឱកាសក្នុងការទិញដីសម្រាប់ចំណេញ ដូចជាច្រកចេញនៃផ្លូវល្បឿនលឿននោះនៅទីតាំងមួយណាជាដើម ។
លោកបន្តថា ៖
“ក្នុងរយៈពេលចុងក្រោយនេះក៏ឃើញមានគម្រោងវិនិយោគមួយចំនួនបានដាក់ទីតាំងនៅក្នុងខេត្តស្វាយរៀងច្រើនដែរ ជាពិសេសគម្រោងវិនិយោគរោងចក្រឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាដើម ក្នុងនោះដែរ យើងក៏បានឃើញថាមានរោងចក្រធំៗមួយចំនួនហើយបាន និងកំពុងដំណើរការផលិតរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិតនៃខេត្តស្វាយរៀង”
លោក ថា ថេង បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះតម្លៃដីធ្លីនៅខេត្តស្វាយរៀងមានសន្ទុះឡើងជាបន្តបន្ទាប់ ជាពិសេសនៅតំបន់ប៉ែកខាងលិចទីរួមខេត្តស្វាយរៀង ខណៈតំបន់ប៉ែកខាងកើតនៅជិតតំបន់ក្រុងបាវិតតម្លៃដីធ្លីខ្ពស់ស្រាប់ ដូច្នេះអត្រានៃការឡើងថ្លៃមានកម្រិតតិចតួច ។ សូមរំលឹកថា កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងផងដែរថា ផ្លូវល្បឿនលឿនជាផ្លូវតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗរវាងតំបន់មួយទៅតំបន់មួយទៀត ជាក់ស្ដែងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងតភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញ និងក្រុងព្រះសីហនុដោយជំរុញឱ្យតំបន់ទាំងពីរនឹងមានការធ្វើពាណិជ្ជកម្មទៅវិញទៅមកបានមួយកម្រិតទៀត ។ ដោយឡែក គម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិតក៏ដូចគ្នាដែរនឹងតភ្ជាប់តំបន់ទាំងពីរឱ្យមានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែខ្លាំង ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































