AMS EconomyNGAD យន្តហោះចម្បាំងជំនាន់ទី៦ទំនើបបំផុត និងថ្លៃបំផុតរបស់អាមេរិកបង្ហាញរូបរាងហើយ
ទោះបីជាស្ថិតនៅក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ច និងវិបត្តិសកលផ្សេងទៀតយ៉ាងណាក្តី ប៉ុន្តែគេសង្កេតឃើញថាវ័ស័យការពារជាតិរបស់មហាអំណាចគឺមិនមានភាពថមថយឡើយ ជាពិសេសទៅលើខ្ទង់ចំណាយប្រចាំឆ្នាំរបស់ពួកគេ។

ក្នុងចំណោមបណ្តាប្រទេសមហាអំណាចទាំងនោះ អាមេរិក ដែលត្រូវបានគេស្គាល់ថាជាអ្នកផលិតអាវុធ និងលក់អាវុធដ៏មានទីផ្សារបំផុតរបស់ពិភពលោកនោះក៏កំពុងតែបន្តធ្វើការអភិវឌ្ឍ និងផលិតផលិតផលរបស់ខ្លួនជាធម្មតា ប៉ុន្តែមានអាវុធថ្មីៗខ្លះត្រូវបានប្រកាសជាសាធារណៈ ខ្លះមិនមានព័ត៌មានលំអិតច្បាស់លាស់ និងខ្លះទៀតគឺជាអាវុធដែលកំពុងស្ថិតនៅក្នុងការផលិតយ៉ាងសម្ងាត់ផងដែរ។
ជាក់ស្តែងយោងតាមការស្រាវជ្រាវមួយដោយគេហទំព័រ The Popular Mechanics កាលពីពេលថ្មីៗកន្លងមកនេះបានអះអាងថា កងកម្លាំងទ័ពអាកាសអាមេរិកកំពុងសំងំអភិវឌ្ឍនូវយន្តហោះចម្បាំងជំនាន់ថ្មីមួយទៀតរបស់ខ្លួនដែលមានឈ្មោះថា NGAD ឬ Next Generation Air Dominance។

ប្រភពដដែលបានសរសេរថា វាគឺជាយន្តហោះចម្បាំងជំនាន់ចុងក្រោយមានសមត្ថភាពបំផុត នឹងក្លាយទៅជាយន្តហោះចម្បាំងដែលមានតម្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាមេរិកផងដែរ ហើយក្នុងនោះគេជឿជាក់ថាគោលបំណងនៃការផលិត NGAD ជាយន្តហោះជំនាន់ទី៦នេះគឺធ្វើឡើងដើម្បីត្រៀមសម្រាប់ធ្វើសង្គ្រាមជាមួយនឹងចិននៅសមុទ្រប៉ាស៊ីហ្វិកប្រសិនបើនៅពេលខាងមុខមហាយក្សទាំងពីរត្រូវប៉ះទង្គិចគ្នាមែននោះ។

តាមការស្រាវជ្រាវដដែលបានបន្តថា NGAD គឺជាយន្តហោះចម្បាំងដែលនឹងត្រូវយកមកជំនួសយន្តហោះចម្បាំងប្រភេទ F-22 Raptor ឲ្យបាននៅក្នុងឆ្នាំ២០៣០ ជាមួយនឹងតម្លៃដល់ទៅរាប់រយលានដុល្លារ ឬអាចស្មើទៅនឹង៣ទៅ៥ដងនៃតម្លៃរបស់យន្តហោះជួរមុខរបស់អាមេរិកមួយទៀតគឺ F-35 ។
NGAD នឹងបំពាក់បច្ចេកវិទ្យាទំនើបបំផុត ជាពិសេសអាវុធឡាស៊ែរ ហើយមានទាំងប្រភេទយន្តហោះសម្រាប់បើកបរដោយពីឡុត crewed NGAD និងបើកបរដោយស្វ័យប្រវត្តិ uncrewed NGAD ដែលវាមានតម្លៃខុសគ្នាពាក់កណ្តាល ឬប្រមាណជា៣០០លានដុល្លារសម្រាប់យន្តហោះបើកបរដោយពីឡុត crewed NGAD ខណៈដែលយន្តហោះចម្បាំងសំខាន់ៗផ្សេងទៀតដែលមានដូចជា F-35A មានតម្លៃត្រឹមតែ ៧៧លានដុល្លារ និង F-15EX Super Eagle មានតម្លៃ៨០លានដុល្លារ។ យ៉ាងណាក៏ដោយ បើទោះបីជាមិនអាចរកបានព័ត៌មានលំអិតច្រើនផ្សេងទៀតក្តីអំពីកម្មវិធីផលិត NGAD ប៉ុន្តែ Popular Mechanics បានសរសេរថា ទំហំរបស់វាអាចមានទំហំធំប្រហាក់ប្រហែលទៅនឹងយន្តហោះ F-111 ដែលជាយន្តហោះអាចធ្វើដំណើរបានរយៈចំងាយឆ្ងាយ ហើយ NGAD មានលក្ខណៈខុសពីយន្តហោះជំនាន់មុននៅត្រង់ថាវាអាចហោះបានយូរជាង និងឆ្ងាយជាងដោយសារតែអាវុធ និងកាប៊ីនស្តុកសាំងត្រូវបានរចនាឡើងបង្កប់នៅពីខាងក្នុងតួយន្តហោះជំនួសវិញ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលមួយ ដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យមានកិច្ចសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅ ...

ម្លៃប្រេងឆៅបានកើនឡើងជាង ២ ភាគរយនៅថ្ងៃចន្ទនេះ ដោយតម្លៃប្រេង Brent ឡើងដល់ជាង ១០៧ ដុល្លារក្នុងមួយបារ៉ែល ក្រោយភាពតានតឹងនៅម...

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និ...

ភ្នំពេញ ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គ...

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ប...

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោ...

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១១ ខែកញ្...

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេ...
កម្មវិធីពិសេសរបស់ AMS ECONOMY

























































