AMS Economyគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងជំរុញសក្ដានុពលវិនិយោគ និងតម្លៃដីនៅខេត្តព្រៃវែង-ស្វាយរៀង
ភ្នំពេញ ៖ រដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនភ្នំពញ-បាវិត ដែលគម្រោងផ្លូវនេះនឹងឆ្លងកាត់ខេត្តចំនួន៣ រួមមានផ្នែកខ្លះនៃខេត្តកណ្ដាល ខេត្តព្រៃវែង និងស្វាយរៀង។ ការសាងសង់ផ្លូវល្បឿនលឿននេះដែរ នឹងជំរុញសក្ដានុពលនៃការវិនិយោគ លើកកម្ពស់តម្លៃដីធ្លីបន្ថែមទៀតនៅក្នុងខេត្តចំនួន២ គឺខេត្តព្រៃវែងនិងស្វាយរៀង។

លោក ថា ថេង ប្រធានក្រុមហ៊ុនអចលទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តស្វាយរៀងបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៃខេត្តស្វាយរៀងនឹងជួយជំរុញឱ្យសក្ដានុពលនៃការវិនិយោគនៅក្នុងខេត្តស្វាយរៀងកាន់តែមានកំណើនបន្ថែមទៀត ដោយសារតែនៅពេលផ្លូវនេះបានសាងសង់រួចរាល់វានឹងកាត់បន្ថយការធ្វើដំណើរពីភ្នំពេញ និងខេត្តស្វាយរៀង និងធ្វើបង្ខិតខេត្តស្វាយរៀងក៏ដូចជាក្រុងបាវិត-រាជធានីភ្នំពេញកាន់តែខិតជិតគ្នា។

លោកបន្តថា ៖
“បាវិត គឺជាក្រុងមួយស្ថិតនៅក្នុងខេត្តស្វាយរៀង ហើយក្រុងនេះ ក៏ជាតំបន់ដ៏មានសក្ដានុពលមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសវាជាតំបន់នៅជាប់ព្រំដែនកម្ពុជាវៀតណាម ដូច្នេះហើយការដោះដូរទំនិញ ភាគច្រើនរវាងកម្ពុជា និងវៀតណាមគឺត្រូវឆ្លងកាត់តាមច្រកមួយនេះគឺក្នុងក្រុងបាវិត។ បើសិនជាមានការអភិវឌ្ឍផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិតមែននោះ វានឹងជំរុញឱ្យមាការវិនិយោគ និងធ្វើឱ្យតម្លៃដីធ្លីនៅក្នុងក្រុងមួយនេះ ឬខេត្តស្វាយរៀងមានតម្លៃបន្ថែមមួយកម្រិតទៀត”
លោក ម៉ៅ មុនីរតនា ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តព្រៃវែងក៏បានឱ្យដឹងផងដែរថា វាជារឿងដ៏ល្អមួយបើសិនជាផ្លូវល្បឿនលឿនភ្នំពេញ-បាវិតបានដំណើរការនៅពេលឆាប់ៗ ពីព្រោះថាផ្លូវល្បឿនលឿននេះនឹងនាំវិនិយោគិនពីភ្នំពេញ និងតាមបណ្ដាខេត្តផ្សេងទៀតចូលមកកាន់ខេត្តព្រៃវែង ។
លោកបន្តថា ៖
“បច្ចុប្បន្ននេះមានវិនិយោគិនមួយចំនួនហើយបានចាប់អារម្មណ៍នឹងបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តព្រៃវែង និងបានធ្វើឱ្យតម្លៃដីធ្លីនៅក្នុងខេត្តព្រៃវែងមានសន្ទុះមួយកម្រិតថែមទៀតផងដែរ។ ការស្ថាបនាផ្លូវល្បឿនភ្នំពេញ-បាវិត នឹងនាំវិនិយោគិនបរទេសក៏ដូចជាវិនិយោគិនក្នុងស្រុកទៅកាន់ខេត្តព្រៃវែងនេះបន្ថែមទៀត ដូច្នេះហើយអ្នកដែលមានទុនគ្រប់គ្រាន់អាចឆ្លៀតឱកាសនេះក្នុងការទិញដីសម្រាប់យកប្រាក់ចំណេញនៅពេលអនាគត ពោលគឺនៅពេលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ”
លោកឧកញ៉ានួន រឹទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group បានមានប្រសាសន៍ថា តាមពិតទៅព្រៃវែង និងស្វាយរៀងជាខេត្តដែលនៅមិនឆ្ងាយពីភ្នំពេញប៉ុន្មានទេ តែដោយសារតែមិនសូវមានផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធល្អ ទើបធ្វើឱ្យវិនិយោគិនមិនទាន់សម្រេចចិត្តចូលបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តទាំងពីរនេះ ។
លោកឧកញ៉ាបន្តថា ៖ នៅពេលគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានបង្ហាញជារូបរាងពិតប្រាកដ នោះវានឹងបង្កើនភាពទាក់ទាញវិនិយោគិន ទាំងជាតិ និងអន្តរជាតិ ឱ្យចាប់អារម្មណ៍ ចូលទៅបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តទាំង២នេះបន្ថែមទៀត ដែលអាចធ្វើឱ្យតម្លៃដីធ្លីមានការកើនឡើងជាងពេលបច្ចុប្បន្ននេះជាក់ជាមិនខាន ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































