AMS Economyផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចំណាយថវិកាប្រមាណ១,៦៣ពាន់លានដុល្លារ និងគ្រោងបើកការដ្ឋានសាងសងនៅឆ្នាំក្រោយ
ភ្នំពេញ ៖ តាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន នៅព្រឹកថ្ងៃទី១០ វិច្ឆិកា២០២២បានឱ្យដឹងថា ផ្លូវល្បឿនលឿនទី២នេះគ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ខាងមុខដោយគ្រោងនឹងចំណាយថវិកាប្រមាណ១,៦៣ពាន់លានដុល្លារអាមេរិក ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានចំងាយសរុប ១៣៨គីឡូម៉ែត្រ និងធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយដែលគិតទាំងស្ពាន និងផ្លូវប្រហែលជា៥គីឡូម៉ែត្រ ហើយថវិកាដែលគ្រោងបណ្ដាក់ទុនប្រមាណ ១ ៦៣៨លានដុល្លារអាមេរិក បើធៀបនឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានតំហំតិចជាងតែប្រវែងក៏ខ្លីជាងផ្លូវល្បឿនលឿនទី១ដែរ ។

ឯកឧត្តមបន្ថែមថា ផ្លូវនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៦ ឬក៏ដើមឆ្នាំ២០២៧ ដែលគម្រោងផ្លូវនេះដែរនឹងជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញ ទៅកាន់បាវិត និងបន្តទៅកាន់ប្រទេសវៀតណាម និងប្រទេសអាស៊ានផ្សេងៗទៀត ។
លោក ថា ថេង ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តស្វាយរៀងបានឱ្យដឹងតាមទូរសព្ទថា វាជាដំណឹងល្អមួយដែលគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះគ្រោងនឹងសាងសង់នៅឆ្នាំក្រោយ ហើយតាមរយៈផ្លូវនេះដែរ នឹងជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគនៅក្នុងខេត្តស្វាយរៀង ជាពិសេសនៅក្រុងបាវិតបានមួយកម្រិតទៀតផងដែរ ។ លោកបន្តថា ចាប់តាំងពីរាជរដ្ឋាភិបាលបានបង្ហាញពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតឃើញថា គម្រោងវិនិយោគដែលជាប់គាំងនៅក្នុងខេត្តស្វាយរៀងតាំងពីឆ្នាំ២០១៩មកនោះ បានចាប់ផ្ដើមដំណើរការឡើងវិញជាបន្តបន្ទាប់ ប៉ុន្តែដោយសារតែបណ្តាប្រទេសជិតខាង ក៏ដូចជាប្រទេសថៃគូអភិវឌ្ឍន៍ភាគច្រើនកំពុងតែប្រឈមនឹងវិបត្តិ ទើបមិនទាន់មានការវិនិយោគថ្មីៗ ធំៗ នៅក្នុងទឹកដីនៃខេត្តស្វាយរៀងនៅឡើយនោះទេ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































