AMS Economyកំណើនប្រជាជននៅរាជធានីភ្នំពេញ ជាឱកាសសម្រាប់អ្នកអភិវឌ្ឍន៍លំនៅឋាន
ភ្នំពេញ ៖ កំណើនប្រជាជននៅក្នុងរាជធានីភ្នំពេញ បាន និងកំពុងកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយការកើនឡើងនៃចំនួនប្រជាជននៅក្នុងរាជធានីភ្នំពេញនេះដែរ បានធ្វើឱ្យតម្រូវការសេវាកម្ម និងសម្ភារៈប្រើប្រាស់ជាច្រើនក៏កើនឡើងដូចគ្នា ដោយក្នុងនោះលំនៅឋានជាកត្តាចាំបាច់មួយសម្រាប់ឆ្លើយតបទៅនឹងកំណើននៃចំនួនប្រជាជន ដែលទាមទារឱ្យមានការអភិវឌ្ឍបន្ថែមដើម្បីបំពេញទៅតាមតម្រូវការ។

លោក ពិន សារី ប្រធានក្រុមផ្នែកលក់នៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodia បានលើកឡើងថា កំណើនប្រជាពលរដ្ឋមករស់នៅរាជធានីភ្នំពេញ ឃើញថាមានកំណើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ការកើនឡើងនៃចំនួនប្រជាជននៅក្នុងទីក្រុងភ្នំពេញនេះ បានធ្វើឱ្យតម្រូវការលំនៅឋានកើនឡើងជាបន្តបន្ទាប់ដូចគ្នា ហើយអ្នកអភិវឌ្ឍន៍ក៏គួរចាប់ឱកាសក្នុងការពង្រីកការផ្គត់ផ្គង់របស់ខ្លួនដើម្បីបំពេញទៅតាមតម្រូវការ។

លោកបន្តថា ៖
“មិនថាផ្ទះជាប់ដី ឬខុនដូ នោះទេ សុទ្ធតែជាលំនៅឋាន និងមានតម្រូវការ ហើយបច្ចុប្បន្ននេះ អ្នកដែលមានចំណូលចិត្តស្នាក់នៅផ្ទះជាប់ដីក៏បន្តស្វែងរកទិញផ្ទះជាប់ដី ដែលភាគច្រើននៅឆ្ងាយពីក្រុង ឬទៅកាន់តំបន់ជាយក្រុង។ ដោយឡែក សម្រាប់អ្នកដែលចង់ស្នាក់នៅកណ្ដាលរាជធានីភ្នំពេញ និងការរស់នៅបែបទំនើបក៏ស្វែងរកទិញខុនដូសម្រាប់ស្នាក់នៅ ដែលងាយស្រួលទាំងរស់នៅ ងាយស្រួលទាំងធ្វើការ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ”
លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ KFA Group បានមានប្រសាសន៍ផងដែរថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញមួយចំនួនធំមិនទាន់មានផ្ទះជារបស់ផ្ទាល់ខ្លួននៅឡើយទេ និងបន្តជួលផ្ទះគេស្នាក់នៅ ដូច្នេះ ការអភិវឌ្ឍលំនៅឋាននាពេលបច្ចុប្បន្ននេះ មិនទាន់ឆ្លើយតបទៅនឹងតម្រូវការនៅឡើយទេ តែការអភិវឌ្ឍក៏ត្រូវមើលទៅលើប្រាក់ចំណូលបស់ប្រជាពលរដ្ឋផងដែរ ថាតើគួរអភិវឌ្ឍន៍ប្រភេទណាដែលស័ក្តិសមនឹងចំណូលរបស់ពលរដ្ឋ ។
លោកឧកញ៉ាបន្តថា ការអភិវឌ្ឍខុនដូនៅភ្នំពេញមានកំណើនមែន ប៉ុន្តែមិនអាចផ្ដាច់ចោលនូវការអភិវឌ្ឍផ្ទះជាប់ដីនោះទេ ពោលគឺតម្រូវការទាំងពីរនេះនៅតែមានតម្រូវការខ្ពស់ ហើយវានឹងមានតម្រូវការខ្ពស់បន្ថែមទៀតនៅពេលខាងមុខ ពេលដែលពលរដ្ឋមានប្រាក់ចំណូលមានលទ្ធភាពក្នុងការទិញផ្ទះស្នាក់នៅកាន់តែច្រើន ។
ឯកឧត្តម លី រស្មី រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងផងដែរថា ក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវការលំនៅឋានរាប់ពាន់ល្វែង ហើយក្នុងនោះដែររាជធានីភ្នំពេញជាតំបន់ដែលមានតម្រូវការលំនៅឋានច្រើនជាងគេ និងទាមទារឱ្យមានការអភិវឌ្ឍលំនៅឋានច្រើនជាងគេសម្រាប់បំពេញទៅតាមតម្រូវការជាក់ស្ដែង ។
គួរបញ្ជាក់ផងដែរថា ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩យ៉ាងណាក្ដី អ្នកអភិវឌ្ឍន៍លំនៅឋាន នៅតែបន្តពង្រីកគម្រោងរបស់ខ្លួនជាបន្តបន្ទាប់ ហើយក៏មានការគាំទ្រពីប្រជាពលរដ្ឋទិញគម្រោងលំនៅឋានសម្រាប់ស្នាក់នៅ និងខ្លះទៀតទិញទុកវិនិយោគដើម្បីទទួលបានផលចំណេញ ដែលរូបភាពទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា តម្រូវការលំនៅឋានក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានភ្នំពេញគឺនៅតែបន្តមាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































