AMS Economyផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្ដើមស្រូបទាញទេសចរទៅកាន់ខេត្តព្រះសីហនុ
ភ្នំពេញ ៖ ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ភ្នំពេញ-ក្រុងព្រះសីហនុ បានបើកដំណើរការសាកល្បងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ ដោយក្នុងរយៈពេលមួយខែតុលានេះ ប្រជាពលរដ្ឋដែលបើកបរឆ្លងកាត់ផ្លូវល្បឿនលឿននេះ នឹងមិនចំណាយប្រាក់ក្នុងការបង់ថ្លៃធ្វើដំណើរនោះឡើយ។ ការដាក់ដំណើរការផ្លូវល្បឿនលឿនជាលើកដំបូងគេនេះគេជឿជាក់ថា នឹងជំរុញសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងខេត្តព្រះសីហនុកាន់តែមានសន្ទុះបន្ថែមទៀត ។

នៅថ្ងៃទី០១ តុលា២០២២ ដែលជាថ្ងៃដំបូងនៃការបើកដំណើរការសាកល្បងផ្លូវល្បឿនលឿន មានយានយន្តឆ្លងកាត់ប្រមាណជិត៩ពាន់គ្រឿង ហើយនៅថ្ងៃទី០២ មានយានយន្តឆ្លងកាត់ប្រមាណ១ម៉ឺន៤ពាន់គ្រឿង និងបានកើនឡើងជាបន្តបន្ទាប់ទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ កត្តាទាំងនេះនឹងធ្វើឱ្យតម្រូវការសេវាកម្មទេសចរណ៍នៅក្នុងខេត្តព្រះសីហនុនឹងមានកំណើនឡើងដូចជាបន្ទប់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន និងកន្លែងកម្សាន្តនានាក្នុងខេត្ត ហើយអាជីវករ ម្ចាស់អាជីវកម្មនៅក្នុងខេត្តនេះក៏រំពឹងថានឹងទទួលបានប្រាក់ចំណូលបន្ថែមពីកំណើនភ្ញៀវទេសចរនៅក្នុងខេត្តព្រះសីហនុផងដែរ ។

លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានប្រាប់ AMS តាមទូរសព្ទឱ្យដឹងថា ជាការពិតក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍កន្លងទៅឃើញថាចំនួនភ្ញៀវទេសចរចូលមកកាន់ខេត្តព្រះសីហនុមានចំនួនច្រើនបើធៀបនឹងសប្ដាហ៍មុនដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌផងដែរនោះ ។
លោកបន្តថា ៖
“កត្តាទាំងនេះគឺដោយសារតែផ្លូវល្បឿលឿនដំបូងរបស់យើងបានបើកដំណើរការ ហើយប្រជាពលរដ្ឋពីបណ្ដាខេត្ត និងពីភ្នំពេញសាកល្បងបើកបរលើផ្លូវល្បឿនលឿន ហើយក៏ហួសមកលេងខេត្តព្រះសីហនុ ដែលធ្វើឱ្យរមណីយដ្ឋាននានា ជាពិសេសនៅឆ្នេរសមុទ្រនៃខេត្តព្រះសីហនុមានភ្ញៀវទេសចរយ៉ាងច្រើន ។ ក្នុងនោះផងដែរ អាជីវករក្នុងខេត្តព្រះសីហនុក៏បានត្រៀមខ្លួនក្នុងការស្វាគមន៍ភ្ញៀវមកលេងកម្សាន្ត ហើយនឹងធ្វើឱ្យអាជីវករទទួលបាននូវប្រាក់ចំណូលបន្ថែមឡើងវិញកាន់តែច្រើនផងដែរ”
ជាមួយនឹងការលើកឡើងខាងលើនេះ លោកក៏រំពឹងផងដែរថា នៅពេលបន្តបន្ទាប់ទៅទៀតភ្ញៀវទេសចរនឹងមកកាន់ខេត្តព្រះសីហនុនឹងកាន់តែមានចំនួនច្រើនឡើង ក្រោយពេលដែលប្រជាពលរដ្ឋ ក៏ដូចជាទេសចរស្គាល់ផ្លូវល្បឿលឿនលើកដំបូងគេរបស់កម្ពុជានេះកាន់តែច្រើន ។
សូមរំលឹកផងដែរថា កាលពីពេលកន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានលើកឡើងថា ផ្លូវល្បឿនលឿនមិនថាល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឬគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នោះទេ គឺនឹងក្លាយជាផ្លូវតភ្ជាប់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់រវាងភ្នំពេញ និងគោលដៅនៃផ្លូវល្បឿនលឿននោះ ជាក់ស្ដែងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានតភ្ជាប់ប៉ូលសេដ្ឋកិច្ចរវាងភ្នំពេញ និងក្រុងព្រះសីហនុ ហើយនឹងជំរុញឱ្យមានការវិនិយោគបន្ថែមនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាទាក់ទាញទេសចរទៅកាន់ខេត្តមួយនេះកាន់តែច្រើនឡើងផងដែរ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































