AMS Economyសញ្ញាវិជ្ជមានសម្រាប់ទឹកដីស្រុកល្វាឯម ក្រោយរដ្ឋាភិបាលបង្ហាញទឹកប្រាក់នៃការសាង់ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១
ភ្នំពេញ ៖ ទឹកដីនៃស្រុកល្វាឯមនឹងកាន់តែមានភាពទាក់ទាញ និងអាចក្លាយទៅជាទីក្រុងមួយអ៊ូអរនៅពេលអនាគត ក្រោយរាជរដ្ឋាភិបាលបានសម្រេចសាងសង់ស្ពានឆ្លងទន្លេពីផ្លូវជាតិលេខ១ទៅកាន់ស្រុកល្វាឯមដោយផ្ទាល់នៅពេលឆាប់ៗនេះ ខណៈតម្លៃនៃការចំណាយលើការសាងសង់នេះប្រមាណ២០០លានដុល្លារអាមេរិក ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនខ្មែររស់នៅបណ្ដាប្រទេសប៉ែកអឺរ៉ុបបានឱ្យដឹងថា ស្ពានឆ្លងទន្លេតភ្ជាប់ពីផ្លូវជាតិលេខ១ទៅស្រុកល្វាឯមនៃខេត្តកណ្ដាល ត្រូវបានសិក្សាចប់សព្វគ្រប់ហើយ និងរង់ចាំតែឱកាសល្អក្នុងការបើកការដ្ឋានសាងសង់តែប៉ុណ្ណោះ ។
សម្ដេចតេជោ បានមានប្រសាសន៍ថា ស្ពាននេះគឺសង់ឡើងដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរឡើងទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងបើកការដ្ឋានសាងសង់នៅឆ្នាំក្រោយ ហើយស្ពាននេះដំបូងឡើងមានអ្នកឱ្យយោបល់ថានឹងត្រូវបង់លុយសម្រាប់ឆ្លងកាត់ ប៉ុន្តែដោយសារតែវាមានសារសំខាន់ សម្រាប់ប្រជាពលរដ្ឋត្រូវធ្វើដំណើរឆ្លងកាត់ជាប់ជាប្រចាំក្នុងការប្រកបមុខរបរ និងអាជីវកម្មប្រចាំថ្ងៃ ដូច្នេះរាជរដ្ឋាភិបាលបានសម្រេចបញ្ចេញថវិកា២០០លានដុល្លារដើម្បីសាងសង់ដោយមិនបាច់ឱ្យពលរដ្ឋបង់លុយនោះ ពោលគឺបង់នៅពេលដែលការធ្វើដំណើរត្រូវឡើងលើផ្លូវល្បឿនលឿនភ្នំពេញ-បាវិតប៉ុណ្ណោះ ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យបានមើលឃើញថា តំបន់មួយចំនួននៃស្រុកល្វាឯម នឹងកាន់តែមានភាពទាក់ទាញពីសំណាក់វិនិយោគ និងអ្នកអភិវឌ្ឍន៍ ដោយក្នុងនោះដែរ រាជរដ្ឋាភិបាលនឹងសង់ស្ពានឆ្លងទន្លេចំនួន២ ដោយភ្ជាប់រាជធានីភ្នំពេញទៅតំបន់អរិយក្សត្រ ចេញពីចំណុចផ្សាររាត្រីទៅកាន់តំបន់ជ្រោយចង្វារ ហើយតភ្ជាប់ពីជ្រោយចង្វារទៅតំបន់អរិយក្សត្រតែម្ដង ដើយពលរដ្ឋអាចធ្វើដំណើរបានយ៉ាងងាយស្រួលជាងមុនដោយមិនចាំបាច់ឆ្លងសាឡាងទៀតឡើយ ។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ថា ការសាងសង់ស្ពានឆ្លងកាត់ទៅកាន់តំបន់ល្វាឯមក៏ដូចជាស្ពានឆ្លងកាត់ទន្លេពីភ្នំពេញទៅអរិយក្សត្រនឹងជួយជំរុញឱ្យមានការអភិវឌ្ឍនៅតំបន់នោះ ហើយអ្វីដែលត្រូវអភិវឌ្ឍន៍មុនគេនោះគឺជាប្រភេទលំនៅឋាន ពីព្រោះថានៅតំបន់នោះចំនួនប្រជាពលរដ្ឋមិនទាន់មានច្រើនទេ ហើយដីក៏នៅទំនេរច្រើន ដូច្នេះដើម្បីឱ្យមានការអភិវឌ្ឍខ្លាំងត្រូវឱ្យពលរដ្ឋទៅរស់នៅតំបន់ជាមុនសិន ។
លោកបន្តថា ៖
“សម្រាប់គម្រោងសាងសង់ស្ពានឆ្លងទន្លេតភ្ជាប់ពីផ្លូវជាតិលេខ១ទៅកាន់តំបន់នៃស្រុកល្វាឯមនេះដែរ ខ្ញុំមិនរំពឹងថាសាងសង់នៅឆាប់ៗនេះទេ ពីព្រោះថាឆ្នាំក្រោយនេះរដ្ឋាភិបាលបានចំណាយច្រើនទៅហើយលើគម្រោងមួយចំនួនដែលជាក់លាក់ ។ យ៉ាងណាក្ដីគម្រោងសង់ស្ពានឆ្លងទន្លេពីភ្នំពេញទៅអរិយក្សត្រក៏ជាការជួយឱ្យចរន្តនៃទីផ្សារអចលនទ្រព្យនៅល្វាឯមទទួលបាននូវឥទ្ធិពលវិជ្ជមានមួយចំនួនផងដែរ ហើយគម្រោងនេះក៏ជាគម្រោងជាក់លាក់ក្រោយពីមានការចុះហត្ថលេខាជាមួយរដ្ឋាភិបាលកូរ៉េរួចរាល់”
សូមរំលឹកថា កន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធ សិក្សាបង្កើតក្រុងល្វាឯម ទៅជាក្រុងថ្មីមួយទៀតរបស់ខេត្តកណ្ដាលខណៈដែលមានអ្នកអភិវឌ្ឍន៍មួយចំនួនបានព្យាយាមចាប់យកឱកាសនេះក្នុងការស្វែងរកទីតាំងល្អៗដើម្បីអភិវឌ្ឍន៍លើគម្រោងរបស់ខ្លួនដើម្បីទទួលបានចំណេញ ជាពិសេសពាក់ព័ន្ធនឹងដីធ្លី និងលំនៅឋាន ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































