AMS Economyអ្នកជំនាញអចលនទ្រព្យរំពឹងថា ក្រោយកិច្ចប្រជុំអាស៊ាននឹងមានរំហូរវិនិយោគិនផ្ទាល់ពីអាស៊ានមកកម្ពុជាបន្ថែម
ភ្នំពេញ ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោមការចូលរួមពីបណ្ដាមេដឹកនាំអាស៊ាន និងពិភពលោកមួយចំនួន រួមជាមួយនឹងវត្តមានរបស់វិនិយោគិនអាស៊ាន និងកម្ពុជាជាច្រើន។ តាមរយៈកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រមួយនេះដែរ នឹងនាំមកនូវការវិនិយោគពីបណ្ដាប្រទេសអាស៊ានចូលមកកម្ពុជាបន្ថែមទៀតជាក់ជាមិនខាន។

អ្នកស្រី អាន សុធីតា នាយិការប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានថ្លែងប្រាប់ AMS ឱ្យដឹងថា កិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺជាការបង្ហាញពីអ្វីដែលកម្ពុជាមានទៅកាន់មេដឹកនាំនៅបណ្ដាប្រទេសអាស៊ាន និងប្រទេសផ្សេងទៀតដែលពាក់ព័ន្ធ ខណៈដែលអ្នកវិនិយោគក៏ដូចជាមេដឹកនាំដែលបានចូលរួមក្នុងកិច្ចប្រជុំនេះផ្ទាល់បានឃើញពីភាពរីកចម្រើនរបស់កម្ពុជា ហើយនឹងអាចពិចារណាក្នុងការស្វែងរកការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។

អ្នកស្រីបន្តថា ៖
“ខ្ញុំគិតថា វាជាចំណុចល្អដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះដែលអាចជួយផ្នែកផ្សេងៗ រួមទាំងអចលនទ្រព្យផងដែរ ថ្វីត្បិតតែបច្ចុប្បន្ននេះ កម្ពុជាក៏ដូចជាបណ្ដាប្រទេសជាច្រើននៅតែបន្តជួបបញ្ហាប្រឈមពិតមែន ប៉ុន្តែតាមរយៈកិច្ចប្រជុំនេះ កម្ពុជាអាចធ្វើឱ្យវាមានភាពប្រសើរឡើងបានមួយកម្រិត ហើយអាចធ្វើឱ្យវិនិយោគិនក៏ដូចជាធុរជនមានការទុកចិត្តមកលើយើងបានយ៉ាងប្រាកដ”
អ្នកស្រីបន្តទៀតថា ៖
“កន្លងមកការវិនិយោគផ្ទាល់ពីបណ្ដាប្រទេសអាស៊ានក៏មានច្រើនដែរ ក្រៅពីចិនដែលជាអ្នកវិនិយោគច្រើនជាងគេនៅកម្ពុជា ហើយក្រោយកិច្ចប្រជុំនេះយើងជឿថាវិនិយោគិនអាស៊ាននឹងអាចមកកម្ពុជាដើម្បីស្វែងរកការវិនិយោគនានាជាមិនខាន”
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានថ្លែងឱ្យដឹងថា តាមរយៈកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺការផ្ដល់នូវប្រយោជន៍ដល់កម្ពុជា ហើយការទទួលបានផលប្រយោជន៍មានតិច ឬច្រើន អាស្រ័យលើការទាក់ទាញរបស់វិនិយោគិនកម្ពុជាខ្លាំងកម្រិតណាតែប៉ុណ្ណោះ។ លោកបន្តថា ជាបទពិសោធន៍កន្លងមកតាមរយៈកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២ឃើញថា ក្រោយកិច្ចប្រជុំមានគេស្គាល់កម្ពុជាច្រើន ហើយក៏មានអ្នកចូលមកកម្ពុជាដើម្បីស្វែងរកការវិនិយោគ និងធ្វើជំនួញដើម្បីរកប្រាក់ចំណេញរបស់ពួកគេដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































