AMS Economyអចលនទ្រព្យខេត្តស្ទឹងត្រែងមានការអភិវឌ្ឍតិចតួចក្នុងចំណោមខេត្តជាប់ព្រំដែន
ស្ទឹងត្រែង ៖ ស្ទឹងត្រែង ជាខេត្តជាប់ព្រំដែនមួយនៃប្រទេសកម្ពុជា ប៉ុន្តែនៅមិនទាន់មានភាពទាក់ទាញទៅលើការអភិវឌ្ឍអចលនទ្រព្យច្រើននៅឡើយ ដូច្នេះ ស្ទឹងត្រែងអាចចាត់ទុកថាជាខេត្តជាប់ព្រំដែនមួយដែលមានការអភិវឌ្ឍអចលនទ្រព្យតិចតួចក្នុងចំណោមខេត្តព្រំដែនកម្ពុជាទាំងអស់ ។

លោក ជុំ វិចត្រ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តស្ទឹងត្រែងបានឱ្យដឹងថា បច្ចុប្បន្ននេះខេត្តស្ទឹងត្រែងមិនទាន់មានការអភិវឌ្ឍលើដីធ្លី ឬអចលនទ្រព្យជាដុំកំភួននៅឡើយទេ ។ ការអភិវឌ្ឍភាគច្រើនត្រូវបានមើលឃើញថា នៅតែជុំវិញក្រុងស្ទឹងត្រែងទីរួមខេត្តស្ទឹងត្រែងប៉ុណ្ណោះ ហើយការអភិវឌ្ឍនោះក៏មានត្រឹមតែ ជាការពុះដីឡូត៍ប្រភេទលំនៅឋាន និងមិនមានការអភិវឌ្ឍជាសំណង់ធំៗនៅឡើយ ។
លោកបន្តថាការពុះដីឡូត៏នៅក្នុងក្រុងស្ទឹងត្រែងនេះដែរ ក៏មានលក់បានត្រឹមតែដីនៅជាប់ផ្លូវធំប៉ុណ្ណោះ ដោយឡែកសម្រាប់ដីឡូត៏ដែលនៅឆ្ងាយពីផ្លូវធំ ឬនៅក្រោយៗមិនសូវមានអ្នកចាប់អារម្មណ៍និងទិញនោះឡើយ ។ យ៉ាងណាមិញដីធ្លីនៅក្នុងខេត្តស្ទឹងត្រែងបច្ចុប្បន្ននេះ ក៏នៅមានកម្រិតទាបនៅឡើយ ។

លោកបន្ថែមថា ក្រៅពីការពុះដីឡូត៍លក់នៅខេត្តស្ទឹងមានសក្ដានុពលត្រឹមតែជាដីកសិកម្ម ហើយអ្នកវិនិយោគដីធ្លីអាចត្រឹមតែទិញសម្រាប់អភិវឌ្ឍន៍កសិកម្មសម្រាប់ផ្គត់ផ្គង់ទីផ្សារកក្នុងស្រុក និងនាំចេញ ។
លោក វិចិត្រ បានបន្ថែមផងដែរថា នៅពេលអនាគតខាងមុខនេះរំពឹងថានៅក្នុងខេត្តស្ទឹងត្រែងនឹងមានការអភិវឌ្ឍលើវិស័យអចលនទ្រព្យបន្ថែម។ ដោយឡែល សកម្មភាពទិញលក់អចលនទ្រព្យនៅតាមព្រំដែនកម្ពុជាឡាវនៃខេត្តស្ទឹងត្រែង ក៏ឃើញថាមិនទាន់មានភាពផុសផុលដែរ គឺនៅមានសកម្មភាពតិចតួចប៉ុណ្ណោះ ។
បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនរូបបានបង្ហាញពីទស្សនថា នៅតាមបណ្ដាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា វិស័យអចលនទ្រព្យមានការអភិវឌ្ឍ និងរីកចម្រើនគួរឱ្យកត់សម្គាល់ តែក៏មានបណ្ដាខេត្តមួយចំនួនមិនទាន់មានការចាប់អារម្មណ៍ខ្លាំងដែរ ជាក់ស្ដែងដូចជាខេត្តស្ទឹងត្រែងតែម្ដង ។ លោក ព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានឱ្យដឹងថា ដើម្បីទាក់ទាញការវិនិយោគទៅកាន់បណ្ដាខេត្ត និងដើម្បីជំរុញឱ្យធនធានមនុស្សទៅកាន់បណ្ដាខេត្ត ជាពិសេសនៅក្នុងមូលដ្ឋានជនបទ វិស័យរដ្ឋ និងឯកជន គួរតែងាកទៅអភិវឌ្ឍនៅក្នុងមូលដ្ឋាននោះឱ្យបានច្រើន ដូចជាហេដ្ឋារចនាសម្ព័ន្ធនានាជាដើម ។ នៅពេលមានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ បណ្ដាញអគ្គិសនី បណ្តាញទឹកស្អាត នឹងមានអ្នកវិនិយោគទៅអភិវឌ្ឍតំបន់នោះឱ្យមានសកម្មភាពផុសផុលឡើងជាក់ជាមិនខាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































