AMS Economyអ្នកវិនិយោគអចលនទ្រព្យចាប់ផ្ដើមសម្លឹងរកឱកាសវិនិយោគក្នុងខេត្តស្វាយរៀង និងព្រៃវែងក្រោយផ្លូវល្បឿនលឿនកាន់តែជិតលេចរូបរាង
ភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ត្រូវបានរាជរដ្ឋាភិបាលចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់រួចហើយ និងគ្រោងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខនេះ។ ព័ត៌មានពាក់ព័ន្ធនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ បានធ្វើឱ្យអ្នកវិនិយោគអចលនទ្រព្យជាច្រើនកំពុងសម្លឹងស្វែងរកឱកាសនៃការវិនិយោគនៅក្នុងខេត្តប៉ែកខាងកើតរាជធានីភ្នំពេញ ។

លោកឧកញ៉ា នួន រឹទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន KFA Group បានលើកឡើងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងនាំវិនិយោគិនជាតិ និងអន្តរជាតិទៅកាន់តំបន់ប៉ែកខាងកើតរាជធានីភ្នំពេញបានច្រើន ។
លោកឧកញ៉ាបន្តថា ៖
“តាមពិតទៅ ខេត្តព្រៃវែង និងស្វាយរៀងនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាននោះទេ តែដោយសារតែខេត្តទាំងពីរនេះមិនទាន់មានការរីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវ ទើបមិនទាន់មានការវិនិយោគពីសំណាក់វិនិយោគិន ដូច្នេះនៅពេលមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើននោះនឹងធ្វើឱ្យតំបន់មួយចំនួនក្នុងខេត្តទាំង២មានការទាក់ទាញ និងផ្តល់ឱកាសការវិនិយោគកាន់តែច្រើន”

លោក ថា ថេង ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តស្វាយរៀងបានមានប្រសាសន៍តាមទូរសព្ទជាមួយ AMS ឱ្យដឹងថា កាលពីមុននេះបន្តិច ស្ថានភាពអចលនទ្រព្យនៅក្នុងខេត្តស្វាយរៀងហាក់មានសភាពទ្រឹង បើទោះបីជាមានការប្រកាសលក់អចលនទ្រព្យច្រើនពីសំណាក់ម្ចាស់ទ្រព្យយ៉ាងណាក៏មិនសូវមានការស្វែងរកទិញ ឬការចរចានោះដែរ។ ប៉ុន្តែ បច្ចុប្បន្ននេះ ឃើញមានអ្នកវិនិយោគអចលនទ្រព្យមួយចំនួនបានចាប់ផ្ដើមសម្លឹងរកឱកាសក្នុងការវិនិយោគគម្រោងនានានៅក្នុងខេត្តស្វាយរៀង។
លោកបន្តថា ៖
“អ្នកដែលមានគម្រោងស្រាប់នៅក្នុងខេត្តស្វាយរៀងហាក់មានសកម្មភាពបន្តិចឡើងវិញ តែពួកគាត់មិនទាន់បញ្ចេញសកម្មភាពនៅពេលនេះនៅឡើយ គ្រាន់តែពួកគាត់ចុះមកសិក្សាពីការវិនិយោគរបស់ខ្លួននៅក្នុងខេត្តស្វាយរៀងបន្ទាប់ពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតត្រូវបានចុះហត្ថលេខា ។ ក្នុងឆ្នាំ២០២២នេះ បើទោះបីជាស្ថានភាពនៃវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាទាំងមូលមិនទាន់មានភាពល្អប្រសើរដូចមុនកូវីដ១៩ក្តី តែការទិញលក់និងតម្លៃអចលនទ្រព្យ ជាពិសេសដីធ្លីនៅក្នុងខេត្តស្វាយរៀងត្រូវបានមើលឃើញថាមានកំណើនក្នុងរង្វង់១០ភាគរយ ដែលជាសញ្ញាវិជ្ជមានសម្រាប់ឆ្នាំ២០២៣ខាងមុខ ។ កំណើនសកម្មភាព និងតម្លៃដីធ្លីនៅក្នុងខេត្តនេះភាគច្រើនបានមកពីការវិនិយោគ និងអភិវឌ្ឍន៍របស់អ្នកវិនិយោគក្នុងស្រុក ហើយអ្នកវិនិយោគបរទេសក៏នៅមិនទាន់មានវត្តមានច្រើនដែរ ហើយការវិនិយោគបន្ថែមពីសំណាក់ជនបរទេសរំពឹងថា និងមានឡើងវិញនាពេលឆាប់ៗនេះផងដែរ”
គួររំលឹកផងដែរថា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានថ្លែងកាលពីពេលថ្មីៗនេះថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចំណាយថវិកាប្រមាណ១៧០០លានដុល្លារអាមេរិក និងគ្រោងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ។ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនឹងជំរុញកំណើនសេដ្ឋកិច្ចរវាងភ្នំពេញ និងក្រុងបាវិត ហើយនឹងសម្រួលការដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម និងដឹកពីវៀតណាមមកកម្ពុជាវិញផងដែរ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































