AMS Economyទីផ្សារអចលនទ្រព្យរើបឡើងបន្តិចនៅចុងឆ្នាំនេះ អ្នកជំនាញរំពឹងថាស្ថានភាពនឹងប្រសើរឡើងវិញនៅដើមឆ្នាំក្រោយ
ភ្នំពេញ ៖ នៅក្នុងរយៈពេលជិត៣ឆ្នាំចុងក្រោយនេះ ស្ថានភាពនៃវិស័យអចលនទ្រព្យនៅកម្ពុជាបានជួបប្រទះនឹងបញ្ហាប្រឈមដែលបណ្តាលមកពីវិបត្តិកូវីដ-១៩ រួមជាមួយបញ្ហាសង្គ្រាមរាំរ៉ៃរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលធ្វើឱ្យសកម្មភាពនៃការទិញលក់អចលនទ្រព្យស្ទើរតែគ្រប់ផ្នែកបានថមថយចុះ ។ ប៉ុន្តែតាមរយៈ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសរក្សាបានភាពមមាញឹក ជាពិសេសនៅចុងឆ្នាំ២០២២នេះតែម្ដង ហើយនៅដើមឆ្នាំ២០២៣ វិស័យដីធ្លី និងអចលនទ្រព្យស្ទើរគ្រប់ផ្នែនឹងមានភាពរស់រវើកឡើងវិញ។
លោក សំ សីហា ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា បើធៀបនឹងរយៈប៉ុន្មានខែមុនក្នុងឆ្នាំ២០២២ ឃើញថាពេលនេះស្ថានភាព និងទីផ្សារអចលនទ្រព្យនៅក្នុងខេត្តសៀមរាបមានសញ្ញាវិជ្ជមានបន្តិចឡើងវិញ និងជាការល្អសម្រាប់ស្ថានភាពអចលនទ្រព្យនៅក្នុងខេត្តសៀមរាបនាឆ្នាំក្រោយ។
លោកបន្តថា ៖ នៅរយៈពេលចុងក្រោយនេះ ខេត្តសៀមរាបមានភ្ញៀវទេសចរក្នុងស្រុកធ្វើដំណើរកម្សាន្តច្រើនដែលជំរុញឱ្យវិស័យសណ្ឋាគារ ភោជនីយដ្ឋានក្នុងខេត្តមានសកម្មភាពឡើងវិញបន្តិច ហើយភ្ញៀវបរទេសដែលចូលមកកាន់ខេត្តសៀមរាបក៏ឃើញថាប្រសើរជាងឆ្នាំមុនដែរ។ ទាំងនេះសុទ្ធតែជាសញ្ញាបង្ហាញពីភាពវិជ្ជមាននៃស្ថានភាពទីផ្សារអចលនទ្រព្យនៅក្នុងឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ នឹងមានភាពល្អប្រសើរ ។
លោកបន្ថែមឱ្យដឹងថា ជាទស្សនវិស័យរបស់លោកផ្ទាល់ លោករំពឹងថាទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ទាំងមូលក៏ដូចជាទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាបនឹងមានភាពប្រសើរជាង៣ឆ្នាំកន្លង បើទោះបីជាស្ថានភាពមិនទាន់អាចដូចនឹងមុនពេលមានកូវីដ១៩ក៏ដោយ ។
លោក ហេង តុងហៃ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យប្រចាំខេត្តប៉ៃលិនក៏បានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះស្ថានភាពអចលនទ្រព្យកម្ពុជា និងស្ថានភាពអចលនទ្រព្យនៅខេត្តប៉ៃលិនផងដែរ ដែលនឹងចាប់ផ្ដើមល្អប្រសើរឡើងវិញនៅឆ្នាំ២០២៣ខាងមុខនេះ ក្រោយពីស្ថានភាពនៃវិស័យនេះ បានជួបបញ្ហាតាំងពីពេលមានការរាតត្បាតដោយកូវីដ-១៩ក្នុងអំឡុងដើមឆ្នាំ២០២០មកម្ល៉េះ ។
ដោយឡែក លោកថា ថេង ជាភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តស្វាយរៀងក៏បានឱ្យដឹងផងដែរថា នៅចុងឆ្នាំ២០២២នេះ វិនិយោគិនក្នុងស្រុកហាក់មានការចាប់អារម្មណ៍មកលើទីផ្សារអចលនទ្រព្យក្នុងខេត្តស្វាយរៀងច្រើន ដោយពួកគេបានចុះមកសិក្សាលើគម្រោងវិនិយោគនានាក្នុងខេត្តនេះ ។
លោកបន្តថា អ្វីដែលជាការកត់សម្គាល់នោះ គឺក្រោយពីរដ្ឋាភិបាលបានបង្ហាញពីគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឃើញថាមានការចាប់អារម្មណ៍ច្រើន ប៉ុន្តែភាគច្រើនគឺជាវិនិយោគិនក្នុងស្រុក ដោយមិនទាន់មានវិនិយោគិនបរទេសចូលមកសិក្សានៅឡើយទេ។ យ៉ាងណាក្ដី លោករំពឹងថាស្ថានភាពអចលនទ្រព្យនឹងប្រសើរឡើងបន្ថែមទៀតនៅឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់។ ជាពិសេសក្រោយពេលកម្ពុជារៀបចំនូវព្រឹត្តិការណ៍អន្តរជាតិដ៏ធំជាប្រវត្តិសាស្ត្រនៃការប្រកួតកីឡាស៊ីហ្គេម ដូច្នេះតាមរយៈព្រឹត្តិការណ៍នេះនឹងធ្វើឱ្យបរទេសស្គាល់កម្ពុជាកាន់តែច្រើនបន្ថែមទៀត ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































