AMS EconomyCBRE ៖ ស្ថានភាពអចលនទ្រព្យក្នុងរយៈពេល១ឆមាសឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុន
ភ្នំពេញ ៖ របាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបង្ហាញថា ក្នុងរយៈពេល១ឆមាសដំបូងនៃឆ្នាំ២០២២នេះ ទីផ្សារអចលនទ្រព្យនៅតាមផ្នែកនីមួយៗមានភាពខុសគ្នា ប៉ុន្តែបើសរុបជារួមឃើញថា សកម្មភាពទិញ-លក់ និងការវិនិយោគអចលនទ្រព្យមានស្ថានភាពល្អជាងឆ្នាំមុន។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រឹក្សា និងស្រាវជ្រាវនៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងប្រសាសន៍ថា សកម្មភាពនៃការវិនិយោគនិងការទិញ-លក់អចលនទ្រព្យគឺមានភាពខុសៗគ្នាទៅតាមប្រភេទ និងទីផ្សារ ដោយកន្លែងខ្លះធ្លាក់ កន្លែងខ្លះឡើង ប៉ុន្តែបើនិយាយជារួមទៅទីផ្សារអចលនទ្រព្យនៅឆមាសទី១ឆ្នាំនេះមានភាពប្រពៃជាងឆ្នាំមុន ។
អ្នកនាងបន្តថា ការទិញលក់ និងសកម្មភាពអចលនទ្រព្យនៅកម្ពុជាបានប្រសើរនេះក៏ជាមានការរួមចំណែកពីវ៉ាក់សាំងកូវីដ១៩ ដោយសារតែប្រជាពលរដ្ឋជាច្រើនបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ និងធ្វើឱ្យសកម្មភាពអាជីវកម្មនៅតាមវិស័យនានាចាប់ផ្ដើមឡើងវិញដោយក្នុងនោះក៏ឃើញថាសកម្មភាពចរាចរណ៍នៅក្នុងប្រទេសកម្ពុជាក៏មានភាពមមាញឹកជាងឆ្នាំមុន ដែលធ្វើឱ្យពលរដ្ឋក្នុងប្រទេសមានប្រាក់ចំណូលដែលអាចក្នុងការដោះដូរអចលនទ្រព្យ ។

អ្នកនាងបន្តទៀថា ៖
“ទាំងការិយាល័យ ទាំងអគារស្នាក់នៅឃើញថាចាប់ផ្ដើមមានការផ្លាស់ប្តូរពីមិនសូវមានសកម្មភាពមកជាមានសកម្មភាពមមាញឹកខ្លាំងជាងមុន ហើយអំណាចនៃការទិញក៏ចាប់ផ្ដើមមមានសន្ទុះដោយក្នុងនោះការវិនិយោគអភិវឌ្ឍបុរីក៏ចាប់ផ្ដើមមានគម្រោងថ្មីៗជាបន្តបន្ទាប់ ស្របនឹងតម្រូវការក៏មានច្រើនជាងមុនដូចគ្នាដែរនោះ ។ យ៉ាងណាក្ដីតម្លៃនៃអចលនទ្រព្យក្នុងត្រីមាសទី២នៃឆ្នាំ២០២២នេះ ហាក់មានការថមថយបន្តិចបើធៀបនឹងត្រីមាសទី១ ពីព្រោះតែអ្នកវិនិយោគបានដំឡើងថ្លៃកាលពីដើមឆ្នាំ ហើយក៏បញ្ចុះតម្លៃមកវិញនៅត្រីមាសទី២”
អ្នកនាងបន្ថែមថា សម្រាប់វិនិយោគិនក្នុងវិស័យអចលនទ្រព្យក្នុងរយៈពេល១ឆមាសកន្លងមកនេះ ភាគច្រើនជាវិនិយោគិនក្នុងស្រុកដោយមិនទាន់មានវិនិយោគបរទេសចូលមកបណ្ដាក់ទុនវិនិយោគច្រើននៅឡើយ។ វិនិយោគិនដែលបណ្ដាក់ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យថ្មីៗនេះឃើញថាមានទៅលើបុរីភាគច្រើន ដែលធ្វើឱ្យគម្រោងបុរីថ្មីៗបានចាប់ផ្ដើមឡើងវិញ តែសម្រាប់គម្រោងធំៗមិនទាន់មានទេដោយបន្តនូវគម្រោងមុនៗប៉ុណ្ណោះ ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា វិនិយោគិនបរទេសអាចនឹងចូលមកក្នុងប្រទេសកម្ពុជា និងស្វែងរកការវិនិយោគឡើងវិញនៅក្នុងអំឡុងចុងឆ្នាំ២០២២នេះ ឬនៅដើមឆ្នាំ២០២២ខាងមុខនេះ ។ កត្តារារាំងជនបរទេសមិនឱ្យចូលមកកម្ពុជាច្រើនស្របនឹងស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានប្រសើរឡើងវិញនោះ គឺដោយសារតែស្ថានភាពនៅប្រទេសមួយចំនួនបន្តរាលដាល ហើយរដ្ឋាភិបាលគេក៏រឹតបន្តឹងការចេញចូល ជាមួយនឹងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បន្តអូសបន្លាយ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកលលោក ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































