AMS Economyការអភិវឌ្ឍផ្ទះលំហែនៅខេត្តកំពតកាន់តែមានភាពសកម្មក្រោយវិបត្តិកូវីដ-១៩ធូរស្រាល
ភ្នំពេញ ៖ ដោយសារតែខេត្តកំពតជាខេត្តដែលមានសក្ដានុពលខ្ពស់លើវិស័យទេសចរណ៍ ការអភិវឌ្ឍលើផ្នែកសេវាកម្មបម្រើដល់ទេសចរក៏ឃើញថា បាន និងកំពុងមានការវិវត្តគួរឱ្យកត់សម្គាល់ ដោយក្នុងនោះដែរ ការអភិវឌ្ឍផ្ទះលំហែនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះកំពុងមានសកម្មភាពផុសផុលគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្រោយវិបត្តិកូវីដ-១៩ ក្នុងប្រទេសបានធូរស្រាល។

លោក ជិន ណារិន នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Sun Shine Real Estate បានឱ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សកម្មភាពនៃការអភិវឌ្ឍលំនៅឋានលំហែកាយក្នុងខេត្តកំពតឃើញថាមានសកម្មភាពផុសផុលបើធៀបនឹងពេលកន្លងមក ហើយក្នុងនោះក៏មានអ្នកអភិវឌ្ឍន៍ខ្លះទិញដីធ្លីក្នុងទំហំធំ ហើយពុះជាដីឡូត៍សម្រាប់លំនៅដ្ឋានបែបលំហែលក់ជូនប្រជាពលរដ្ឋដែលភាគច្រើនមកពីភ្នំពេញ។
លោកបន្តថា ៖
“ដោយសារតែសកម្មភាពនៃការអភិវឌ្ឍលំនៅដ្ឋានទូទៅកាន់តែមានច្រើន អ្នកអភិវឌ្ឍន៍មួយចំនួនបានងាកទៅអភិវឌ្ឍន៍លំនៅឋានបែបលំហែកាយវិញ ហើយក៏ទទួលបានទីផ្សារខ្ពស់ ជាពិសេសប្រភេទលំនៅឋានដែលមានតម្លៃក្រោម៥ម៉ឺនដុល្លារ”

លោក Cooler Tann អគ្គនាយកក្រុមហ៊ុន Youngsia Real Estate និងជាម្ចាស់គម្រោងដីឡូត៍លំហែបូកគោលែនដែលមានរហូតដល់៣ទីតាំងផ្សេងគ្នាក្នុងខេត្តតែមួយបានឱ្យដឹងផងដែរថា បច្ចុប្បន្នន្ននេះ លោកមើលឃើញថាអ្នកទិញគម្រោងដីឡូត៍លំហែរបស់លោកបានចាប់ផ្ដើមសាងសង់ផ្ទះជាបណ្ដើរៗហើយ តែដោយសារការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់យើងមិនទាន់រួចរាល់១០០ភាគរយ ធ្វើឱ្យអតិថិជនដែលចង់សង់ផ្ទះក្នុងដីឡូត៍មិនមានសន្ទុះខ្លាំង។ យ៉ាងណាក៏ដោយ លោករំពឹងថានៅពេលក្រុមហ៊ុនរៀបចំទីតាំងបានស្អាត១០០ភាគរយនឹងធ្វើឱ្យអតិថិជនដែលទិញដីឡូត៍ក្នុងគម្រោងរបស់លោកនឹងមានសកម្មភាពសាងសង់ផ្ទះកាន់តែច្រើនឡើងបន្ថែមទៀតជាមិនខាន ។

លោកបន្ថែមថា ៖
ទីផ្សារដីឡូត៍លំហែកាយនៅក្នុងខេត្តកំពតនាពេលបច្ចុប្បន្ននេះ មានការប្រកួតប្រជែងកាន់តែច្រើន ដោយអ្នកអភិវឌ្ឍន៍ខ្លះគឺផ្ដោតតែលើតម្លៃ ហើយអ្នកអភិវឌ្ឍន៍ខ្លះទៀតផ្ដោតលើគុណភាពជាចម្បង។ រវាងតម្លៃ និងគុណភាព អតិថិជនមួយចំនួនធំគឺចាប់អារម្មណ៍ខ្លាំងទៅលើតម្លៃជាជាងគុណភាព ប៉ុន្តែនៅពេលអនាគតដីដែលផ្ដោតលើតែតម្លៃ និងអាចជួបបញ្ហាជាច្រើន”
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ខេត្តដែលនៅជាប់តំបន់មាត់សមុទ្រគឺទទួលបានការទាក់ទាញលើការវិនិយោគអចលនទ្រព្យច្រើនជាងគេ ហើយក្នុងនោះក៏មានខេត្តកំពតដែរ។ លោកបន្តថា ក្នុងចំណោមការអភិវឌ្ឍនៅក្នុងខេត្តកំពត ភាគច្រើនផ្ដោតលើការអភិវឌ្ឍលំនៅឋានលំហែកាយ ដោយមានក្រុមហ៊ុនក្រៅស្រុក និងក្នុងស្រុកជាច្រើនបានចូលទៅកាន់ខេត្តនេះ និងអភិវឌ្ឍន៍លំនៅឋានសម្រាប់ផ្គត់ផ្គង់តាមតម្រូវការជាក់ស្ដែង ។ លោកបន្តថា កត្តាដែលជំរុញឱ្យខេត្តនេះកាន់តែមានភាពទាក់ទាញទៅលើការអភិវឌ្ឍលំនៅឋានបែបលំហែរច្រើន ដោយសារ កំពត ជាខេត្តដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ហើយផ្លូវតភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តកំពតក៏មានភាពងាយស្រួល ចំណាយពេលធ្វើដំណើរកាន់តិច ឆាប់ដល់គោលដៅ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































