AMS Economyកំណើនលំនៅឋាន និងចំនួនប្រជាជនក្នុងក្រុង នឹងធ្វើឱ្យតម្រូវការទឹកស្អាតកើនដល់ជិត២លានម៉ែត្រគូបក្នុង១ថ្ងៃ
ភ្នំពេញ ៖ កំណើនលំនៅឋាន និងកំណើនប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំបានជំរុញឱ្យមានតម្រូវការប្រើប្រាស់ទឹកស្អាតមានការកើនឡើងដូចគ្នា ដោយក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានព្យាករថា កំណើនតម្រូវការទឹកស្អាតនឹងកើនឡើងដល់១,៨លានម៉ែត្រគូបក្នុងមួយថ្ងៃ។

បច្ចុប្បន្ននេះ ទាំងអ្នករស់នៅ ក៏ដូចជាអ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើននៅតាមតំបន់ជាយក្រុង បានជួបបញ្ហាទឹកស្អាតដើម្បីបញ្ជូនទៅកាន់អតិថិជនតាមផ្ទះដែលខ្លួនបានលក់ជូន ហើយធ្វើឱ្យលំនៅឋានតាមបុរីមួយចំនួនដែលសាងសង់រួចហើយ តែមិនទាន់មានប្រជាពលរដ្ឋចូលទៅរស់នៅពីព្រោះតែកត្តាទាំងនេះផងដែរ ខណៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើងនេះ ក៏ជាចំណុចទាក់ទាញការវិនិយោគយ៉ាងសំខាន់ ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យសំណង់ និងលំនៅឋាន ជាក់ស្ដែងតំបន់ណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើននឹងមានការអភិវឌ្ឍលើលំនៅឋានកាន់តែច្រើនដូចគ្នាដែរ។

យោងតាមផែនការរបស់រដ្ឋាករទឹកស្វាយ័តក្រុងភ្នំពេញ ដែលបានចេញផ្សាយកាលពីពេលកន្លងទៅថ្មីៗនេះបានឱ្យដឹងថា នៅត្រឹមឆ្នាំ២០៣០ ខាងមុខនេះ តម្រូវការទឹកស្អាតអាចកើនឡើងដល់ប្រមាណជាង១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ ដូច្នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានដាក់ចេញនូវគោលដៅ ដើម្បីពង្រីកសមត្ថភាពផលិត និងចែកចាយទឹកស្អាតបម្រើដល់ការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ។

តាមការកត់សម្គាល់របស់រដ្ឋាករទឹកឱ្យដឹងទៀតថា តម្រូវការទឹកមូលដ្ឋាននឹងអាចកើនជាអតិបរិមាប្រមាណ ១លាន៤សែនម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈដែលតម្រូវការទឹកសម្រាប់តំបន់អភិវឌ្ឍន៍ក្នុងក្រុង ដូចជាបុរីធំៗ និងតំបន់ដែលកំពុងមានការអភិវឌ្ឍយ៉ាងសកម្ម នឹងអាចកើនប្រមាណ២សែនម៉ែត្រគូបក្នុងមួយថ្ងៃ ។ ដោយឡែកតម្រូវការទឹកសម្រាប់តំបន់មានសក្ដានុពល អភិវឌ្ឍន៍ជាយក្រុង និងតំបន់សេវាកម្មឯកជនដែលស្ថិតនៅជាយក្រុង គឺនឹងអាចកើនជាអតិបរិមាជាង១សែនម៉ែត្រគូបក្នុងមួយថ្ងៃ ហើយសម្រាប់តម្រូវការទឹកនៅតំបន់មានសក្ដានុពលអភិវឌ្ឍន៍ក្នុងតំបន់ស្រុកខ្សាច់កណ្ដាល និងល្វាឯម នឹងអាចកើនឡើងជាអតិបរិមាជិត១សែនម៉ែត្រគូបក្នុងមួយថ្ងៃ ។
ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយឱ្យដឹងថា បច្ចុប្បន្ននេះតម្រូវការប្រើប្រាស់ទឹកនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានបរិមាណប្រមាណ៨០ម៉ឺនម៉ែត្រគូប ហើយខាងរដ្ឋាករទឹកបច្ចុប្បន្នផលិតបានទឹកប្រមាណ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដូច្នេះនៅខ្វះទឹកសម្រាប់ផ្គត់ផ្គង់២០ម៉ឺនម៉ែត្រគូប ។ ឯកឧត្តមបន្ថែមថា នៅឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងចាប់ផ្ដើមសាងសង់អាងប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនៅដំណាក់កាលទី២ ហើយនៅពេលនោះនឹងមានទឹកស្អាតកាន់តែច្រើនដើម្បីបញ្ជូនទៅកាន់បំពង់មេដែលបានតភ្ជាប់ដើម្បីបញ្ជូនទៅកាន់តំបន់ជាយក្រុងដែលកំពុងខ្វះខាត ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































