The South China Morning Post (SCMP) បានដកស្រង់សំដីអ្នកវិភាគជាច្រើនរូបដែលជឿជាក់ថាបេសកកម្ម២ថ្ងៃរបស់លោក Putin គឺច្បាស់ណាស់គេចមិនផុតពីការពិភាក្សាគ្នាដើម្បីទិញ-លក់អាវុធនោះទេដោយក្នុងនោះពួកគេមើលឃើញថា រុស្ស៊ីកំពុងព្យាយាមទិញគ្រាប់កាំភ្លើងធំពីកូរ៉េខាងជើង ប៉ុន្តែចាំបាច់ត្រូវការលុយមួយចំនួនមកចំណាយ ដូច្នេះវាអាចធ្វើឡើងតាមរយៈការលក់អាវុធមួយចំនួនទៅឲ្យវៀតណាម។
សាស្ត្រាចារ្យ Carl Thayer នៅសកលវិទ្យាល័យ University of New South Wales ដែលជាអ្នកសិក្សាស្រាវជ្រាវផ្តោតលើវិស័យការពារជាតិវៀតណាមយល់ឃើញថា៖ ក្នុងគ្រាដែលតំរូវការនៃការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនគឺជាកិច្ចការងារអាទិភាពរបស់រុស្ស៊ី វាគ្មានហេតុផលអ្វីដែលលោក Putin ត្រូវបំពេញទស្សនកិច្ចម្តង២ប្រទេសជាប់គ្នាបែបនេះទេ។ ធ្វើបែបនេះលោក Carl ជឿជាក់ថា រុស្ស៊ីនឹងអាចងាកទៅរកអតិថិជនចាស់របស់ខ្លួនក្នុងស្ថានភាពដ៏លំបាកនេះ ហើយថែមទាំងអាចផ្តល់កុងត្រារយៈពេលវែងជូនវៀតណាមទៀតផង។