AMS Economyសម្ដេចតេជោ ហ៊ុន សែន ចាត់ទុកការស្ម័គ្រចិត្តផ្លាស់ទីលំនៅមកតំបន់រុនតាឯកជាការសម្រេចចិត្តដ៏ឆ្លាតវៃ
សៀមរាប ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅពីតំបន់រមណីយដ្ឋានអង្គរមកកាន់តំបន់រុនតាឯក ថាជាការសម្រេចចិត្តដ៏ឆ្លាតវៃ។ ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាបានធ្វើឡើងនៅអំឡុងពេលដែលសម្ដេចចុះជួបប្រជាពលរដ្ឋដែលផ្លាស់មករស់នៅតំបន់រុនតាឯក ជាលើកទី៣ នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ៖
“បងប្អូនដែលបានចាប់ឆ្នោតរួចមកហើយ ដែលសុខចិត្តចាកចេញពីរមណីយដ្ឋានអង្គរ មកនៅទីនេះ អាចចាត់ទុកថា ជាការជ្រើសរើសដ៏ឆ្លាតវៃមួយក្នុងកាលៈទេសៈចាំបាច់។ ដែលមកកាន់ទីនេះ យើងមានការទ្រទ្រង់ខាងហេដ្ឋារចនាសម្ព័ន្ធ ការទ្រទ្រង់ទៅលើផ្នែកដទៃទៀត ក្នុងនោះរាប់ទាំងការទ្រទ្រង់អំពីកិច្ចគាំពារសង្គម”
នៅក្នុងយន្តការផ្លាស់ប្តូរទីលំនៅប្រជាពលរដ្ឋមកតំបន់រុនតាឯក សម្ដេចតេជោ បានបញ្ជាជាបន្តបន្ទាប់ឲ្យមន្ត្រីក្រោមឱវាទធ្វើយ៉ាងសម្រួលដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ហើយជាពិសេសគឺការផ្លាស់ប្តូរបណ្ណក្រីក្រជូនប្រជាពលរដ្ឋពីកម្រិត២ មកកម្រិត១ទាំងអស់។ យន្តការរៀបចំការផ្លាស់ប្តូរទីលំនៅប្រជាពលរដ្ឋពីតំបន់រមណីយដ្ឋានអង្គរមកកាន់តំបន់រុនតាឯក បានចាប់ផ្តើមធ្វើឡើងតាំងពីថ្ងៃទី១៨ សីហាមក។ យន្តការនេះធ្វើឡើង ដោយសាររាជរដ្ឋាភិបាលបារម្ភថា អង្គការ UNESCO អាចដកអង្គរវត្តចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក ដ្បិតមានសំណង់ខុសនៅព័ទ្ធជុំវិញ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖
“យើងមិនអាចបំពានជាមួយនឹងគោលការណ៍នេះបានទេ យើងត្រូវខិតខំដោះស្រាយ បើមិនដូច្នោះទេ អង្គររបស់យើងប្រឈមនឹងការបណ្តេញចេញ”
យ៉ាងណាមិញ កាលពីថ្ងៃទី០៣ ខែតុលាកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានព្រមានដល់ពលរដ្ឋមួយចំនួនដែលកំពុងរស់នៅដោយខុសច្បាប់ក្នុងតំបន់អង្គរវត្ត ឲ្យចាកចេញពីទីនោះ ទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនៃខេត្តសៀមរាប ខណៈដែលអាជ្ញាធរកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ការស្នាក់នៅស្របច្បាប់ជូន។ ការព្រមាននេះធ្វើឡើង បន្ទាប់ពីប្រមុខរដ្ឋាភិបាល សង្កេតឃើញថា មានការឃោសនាអំពីការតថ្លៃដី ដោយទទួលបានសំណងច្រើនពីរដ្ឋាភិបាល។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋសរុបចំនួន ៩ ៣២៣ គ្រួសារ បានស្ម័គ្រចិត្តផ្លាស់ចេញពីតំបន់អង្គរ។ ក្នុងនោះ ៥ ៨២៣ គ្រួសារ បានផ្លាស់ទៅតំបន់រុនតាឯក និង ៣ ២០០ គ្រួសារ បានផ្លាស់ទៅតំបន់ពាក់ស្នែង។ តែយ៉ាងណា នៅមានប្រជាពលរដ្ឋមួយចំនួនធំទៀត ដែលមិនទាន់ស័្មគ្រចិត្តផ្លាស់ប្តូរទីលំនៅ។ នេះបើតាមរបាយការណ៍ជាបន្តបន្ទាប់របស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់៕ អត្ថបទដោយ ៖ សេក ប្រាក់
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































