AMS Economyគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងអនុញ្ញាតឱ្យយន្តហោះចុះចតក្នុងរយៈពេល១២ខែខាងមុខនេះ
ភ្នំពេញ ៖ ទោះបីជាកម្ពុជាស្ថិតនៅក្នុងស្ថានភាពយ៉ាងណាក្ដី គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងបញ្ចប់ទៅតាមផែនការគ្រោងទុក ដោយបច្ចុប្បន្នក្រុមការងារសាងសង់បាន និងកំពុងមមាញឹកក្នុងការសាងសង់ដើម្បីឱ្យបញ្ចប់ទៅតាមផែនការ និងទទួលឱ្យយន្តហោះចុះចតជាផ្លូវការនៅរយៈពេល១២ខែខាងមុខ ខណៈដែលបច្ចុប្បន្នសម្រេចបានប្រមាណ៤៤ភាគរយ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មិនមានការប្រែប្រួលអ្វីនោះទេ ដោយក្រុមហ៊ុនសាងសង់បានអះអាងថានឹងបញ្ចប់ទៅតាមផែនការរបស់គាត់ គឺនៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ។
ឯកឧត្តមបន្តថា ៖
“គម្រោងនេះនឹងបញ្ចប់នៅអំឡុងខែមីនា ឆ្នាំ២០២៣ ហើយនៅខែតុលា២០២៣ នឹងចាប់ផ្ដើមដំណើរការដែលមានន័យថានឹងចាប់ផ្ដើមទទួលឱ្យយន្តហោះឱ្យចុះចតជាផ្លូវការ ហើយបច្ចុប្បន្នគម្រោងនេះកំពុងតែមមាញឹកខ្លាំងក្នុងការសាងសង់ដើម្បីឱ្យបញ្ចប់ទាំងស្រុង”

ឯកឧត្តមបន្តទៀតថា ៖
“មកដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ គម្រោងនេះបានសម្រេចលទ្ធផលប្រមាណ៤៤ភាគរយហើយ ហើយគម្រោងនៅសល់នឹងពន្លឿនឱ្យបានលឿនបំផុត ពីព្រោះគម្រោងអ្វីមួយ វាយូរបំផុតពីការសាងសង់បាតគ្រឹះ នៅពេលបាតគ្រឹះ ឬខាងក្រោមរួចរាល់ នៅសល់ខាងលើគឺលឿនទេ អញ្ចឹងហើយគម្រោងនេះនឹងសម្រេចទៅតាមផែនការ ហើយដំណើរការជាផ្លូវការទៅតាមពេលវេលាកំណត់”

ឯកឧត្តមបានលើកឡើងថា បច្ចុប្បន្ន កម្ពុជាបាន និងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិធំៗពីរ គឺមួយនៅខេត្តសៀមរាប និងមួយទៀតនៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ( ព្រលានយន្តហោះតេជោ ) ដោយគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងដំណើរការមុនគម្រោងអាកាសយានដ្ឋានអន្តរជាតិខេត្តកណ្ដាល ពីព្រោះគម្រោងនៅខេត្តសៀមរាបបានអនុវត្តន៍មុន និងបើកដំណើរការសាងសង់មុនគម្រោងនៅខេត្តកណ្ដាល ។
លោក សំ សីហា ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តសៀមរាបបានឱ្យដឹងថា បច្ចុប្បន្ននេះ តំបន់ជុំវិញគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺមានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនក្នុងស្រុក និងបរទេស ប៉ុន្តែដោយសារតែស្ថានភាពសេដ្ឋកិច្ចសកលមិនទាន់ដំណើរការបានល្អប្រសើរនៅឡើយ ទើបធ្វើឱ្យការបណ្ដាក់ទុនវិនិយោគថ្មីៗនៅតំបន់នោះមិនទាន់មានសកម្មភាពកក្រើក ។
លោកបន្តថា នៅខេត្តសៀមរាប មានសក្ដានុពលមួយចំនួនដែលទាក់ទាញដល់ការវិនិយោគពីសំណាក់វិនិយោគិន ក្នុងនោះមានផ្លុវ៣៨ខ្សែ ជាតំបន់រមណីយដ្ឋានដ៏ល្បីលើពិភពលោក និងមានព្រលានយន្តហោះពីរនៅក្នុងខេត្តនេះ ដូច្នេះនៅពេលវិបត្តិកូវីដ១៩ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានបញ្ចប់នឹងអាចទាក់ទាញការវិនិយោគថ្មីៗជាច្រើនទៀតមកកាន់ខេត្តតំបន់ទេសចរណ៍មួយនេះ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































