AMS Economyគម្រោងព្រលានយន្តហោះអន្តរជាតិសៀមរាបរំពឹងសម្រេច៧០ភាគរយនៅដាច់ឆ្នាំនេះ
ភ្នំពេញ ៖ ទោះស្ថិតនៅក្នុងស្ថានភាពពិបាកយ៉ាងណាក្ដី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើនរបស់កម្ពុជានៅតែបន្តដំណើរការទៅមុខជាបន្តបន្ទាប់ ដើម្បីឱ្យសម្រេចទៅតាមផែនការគ្រោងទុក ក្នុងនោះដែរគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីក្នុងខេត្តសៀមរាបនៅតែបន្តការអភិវឌ្ឍន៍ ហើយរហូតដល់ដំណាច់ឆមាសទី១នៃឆ្នាំ២០២២នេះ គម្រោងនេះទាំងមូលសម្រេចបានប្រមាណ៣៤ភាគរយ ហើយនៅដំណាច់ឆ្នាំ២០២២នេះនឹងសម្រេចឱ្យបាន ៧០ភាគរយ ។

ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះឱ្យដឹងថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក៏បានទទួលតួលេខនេះពីក្រុមហ៊ុនអភិវឌ្ឍន៍ដែរ គឺមកដល់ពេលនេះព្រលានយន្តហោះអន្តរជាតិសៀមរាបសម្រេចបានប្រមាណ ៣៤ភាគរយ ហើយក្រុមហ៊ុនប្រាប់ថានឹងដោះស្រាយបញ្ហាធ្វើយ៉ាងណាដើម្បីឱ្យបញ្ចប់ទៅតាមផែនការ ។

ឯកឧត្តមបន្តថា ៖
“កត្តាដែលធ្វើឱ្យមានការយឺតយ៉ាវក្នុងការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប ដោយសារបញ្ហាកូវីដ១៩ បញ្ហាកំលាំងពលកម្ម ជាពិសេស សម្ភារៈសម្រាប់ដំណើរការសាងសង់នៅក្នុងការដ្ឋានក៏ត្រូវយកមកពីប្រទេសចិន ហើយនៅពេលដែលចិនមានបញ្ហាដោយសារតែកូវីដ១៩ ទើបធ្វើឱ្យគម្រោងនេះហាក់យឺតយ៉ាវបន្តិចបន្តួចប៉ុណ្ណោះ តែវាមិនជាបញ្ហាធំដុំនោះឡើយ។ យើងក្រលេកទៅមើលសំណង់ព្រលានយន្តហោះអន្តរជាតិតេជោនៅភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិសៀមរាបវាសម្រេចបានប្រហាក់ប្រហែលគ្នាទោះបីជាព្រលានយន្តហោះអន្តរជាតិសៀមរាបបានចាប់ផ្ដើមសាងសង់មុនក្ដី”

យ៉ាងណាក៏ដោយឯកឧត្តមបានបញ្ជាក់ថា គម្រោងព្រលានយន្តហោះអន្តរជាតិសៀមរាបនឹងដាក់ដំណើរការមុនគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ ពីព្រោះក្នុងផែនការកម្ពុជាបានកំណត់រួចហើយថាមួយណាដាក់មុន និងមួយណាដាក់ដំណើរការក្រោយ។ អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនបានរំពឹងខ្ពស់ពីសញ្ញាវិជ្ជាមានចំពោះអចលនទ្រព្យ ជាពិសេសវិស័យដីធ្លីនៅជុំវិញគម្រោងព្រលានយន្តហោះអន្តរជាតិទាំងពីរ ដោយរំពឹងថានឹងជំរុញឱ្យតម្លៃដីធ្លីហក់ឡើងបន្ថែមទៀត និងមានភាពងាយស្រួលក្នុងការប្រកាសលក់ ។
លោកឧកញ៉ា កាំង សុធី អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Land Station និងជាអ្នកជំនាញវិស័យដីធ្លីមួយរូបនៅកម្ពុជាបានលើកឡើងថា កាលពីមុនដីធ្លីនៅតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ មិនត្រូវបានចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគប៉ុន្មាននោះទេ ប៉ុន្តែ ក្រោយពីគម្រោងព្រលានយន្តហោះអន្តរជាតិនេះបានចេញជារូបរាងមកក៏ឃើញថាមានអ្នកចាប់អារម្មណ៍កាន់តែខ្លាំងឡើង និងបានធ្វើឱ្យតម្លៃដីធ្លីនៅតំបន់កាន់តែមានហាងឆេង ស្ទើរតែរកដីលក់មិនបានផង។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈគម្រោងដែលមានតម្លៃរាប់ពាន់លានដុល្លារនេះ បានធ្វើឲ្យបណ្តាអ្នកអភិវឌ្ឍន៍ជាច្រើនចាប់ផ្ដើមសម្រុកសាងសង់ទាំងលំនៅឋាន ផ្សារទំនើប បុរី និងគម្រោងជាច្រើនទៀត ដើម្បីផ្ដល់ផ្គត់ផ្គង់តម្រូវការជាក់ស្ដែងនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































