ទីក្រុងឆ្លាតវៃ ឬ Smart City ជាអនាគតនៃការរស់នៅរបស់មនុស្សយើងជៀសមិនផុតឡើយដើម្បីអាចសម្របខ្លួនទៅនឹងការប្រើប្រាស់ធនធានប្រកបដោយនិរន្តភាព និងប្រកបដោយភាពងាយស្រួលបំផុតក្នុងកិច្ចការងារប្រកបមុខរបរ និងជីវិតធ្វើការងារប្រចាំថ្ងៃ។
Smart City ប្រើប្រាស់កម្មវិធីជាច្រើន រួមទាំងចំណុចប្រទាក់ក្រឡារបស់អ្នកប្រើប្រាស់ និងបណ្តាញទំនាក់ទំនងរួមជាមួយនឹង Internet of Things (IoT) ដើម្បីផ្តល់ដំណោះស្រាយដែលបានតភ្ជាប់សម្រាប់សាធារណៈជន។ ក្រៅពីនោះយើងក៏នឹងអាចមើលឃើញនូវបច្ចេកវិទ្យាទំនើប និងថ្មីៗជាច្រើនផ្សេងទៀតផងដែរក្នុងដំណើរការនៃការអភិវឌ្ឍ និងកសាងទីក្រុង។
មានការបែងចែកប្រភេទហេដ្ឋារចនាសម្ព័ន្ធបែបឆ្លាតវ៉ៃអាស្រ័យទៅលើទំហំនៃទីក្រុងដែលត្រូវកសាង និងទំហំនៃការងារដែលប្រើប្រាស់មនុស្សសម្រាប់គ្រប់គ្រង ប៉ុន្តែខាងក្រោមនេះគឺជាប្រភេទខ្លះៗដែលត្រូវបានអ្នកជំនាញរបស់ប្រទេសអង់គ្លេស Royal Academy of Engineering of the United Kingdom កំណត់ជាប្រភេទ Smart Infrastructure ដែលគេអាចយកមកប្រើប្រាស់បាន ៖