AMS Economyខេត្តព្រះសីហនុ និងសៀមរាប ជាគោលដៅទេសចរណ៍ឈានមុខគេនៅកម្ពុជា
ភ្នំពេញ ៖ ក្រោមការយកចិត្តទុកដាក់យ៉ាងខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ បានចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ក្នុងការស្ថាបនា និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ជាពិសេសខេត្តគោលដៅសេដ្ឋកិច្ច និងទេសចរណ៍ ដោយក្នុងនោះ ខេត្តព្រះសីហនុ និងខេត្តសៀមរាបបាននឹងកំពុងឈានមុខគេក្នុងការទាក់ទាញទេសចរប្រចាំប្រទេស។

យោងតាមទិន្នន័យពីរដ្ឋមន្ត្រីទេសចរណ៍ឯកឧត្ដម ថោង ខុន បានលើកឡើងថា មានកត្តាជាច្រើនដែលបានចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តព្រះសីហនុ ក្នុងនោះមានដូចជាការសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាជន និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការអភិវឌ្ឍទីក្រុងវៃឆ្លាត សមិទ្ធផលផ្លូវទាំង៣៤ខ្សែ និងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធថ្មីៗ សណ្ដាប់ធ្នាប់ សោភ័ណសមុទ្រ-ឆ្នេរ-កោះ ការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានា និងលក្ខណសម្បត្តិជាច្រើនទៀត។

ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា អ្វីដែលជាបំណងប្រាថ្នារបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិនោះ គឺចង់ទស្សនា និងលេងកម្សាន្តនៅសមុទ្រ ឆ្នេរ និងកោះស្អាតៗនៅខេត្តព្រះសីហនុ។ ក្រៅពីនេះ ខេត្តព្រះសីហនុ មានភាពទាក់ទាញផ្សេងទៀតដែរ ដូចជា ការអភិវឌ្ឍទីក្រុងវៃឆ្លាត សមិទ្ធផលផ្លូវទាំង ៣៤ខ្សែ និងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធថ្មីៗដែលស្ថាបនាឡើងស្របតាមស្ដង់ដាអន្តរជាតិ ការគិតគូរអំពីសោភ័ណឆ្នេរ ការរៀបចំសណ្ដាប់ធ្នាប់បានល្អ នៅតាមកោះនានាក៏មានការបង្កើតរីសតច្រើន រីឯមូលដ្ឋានអាជីវកម្មដែលមានឧបនិស្ស័យគាំទ្រវិស័យទេសចរណ៍ក៏មានច្រើនដែរ ដែលជាការទាក់ទាញចំណាប់អារម្មណ៍យ៉ាងសំខាន់សម្រាប់ទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាទេសចរអន្តរជាតិ។

ឯកឧត្ដម ថោង ខុន បានមានប្រសាសន៍ថា ៖
«ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ដ៏ពិសេសមួយសម្រាប់ការបើកទទួលទេសចរណ៍វ៉ាក់សាំង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសទទួលទេសចរឡើងវិញ»
ឯកឧត្ដមរដ្ឋមន្ត្រីបានលើកហេតុផលចម្បងៗថា គោលដៅខេត្តព្រះសីហនុ គឺមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងរួចរាល់ ជាគោលដៅសុវត្ថិភាពស្របតាមសូចនាករគោលដែលក្រសួងទេសចរណ៍បានដាក់ចុះ ក្នុងនោះរួមមាន៖

សូចនាករទី១៖ នៅក្នុងគោលដៅទេសចរណ៍សុវត្ថិភាពនីមួយៗ ប្រជាជនត្រូវចាក់វ៉ាក់សាំង២ដូសយ៉ាងហោចឱ្យបាន៨០%។ នៅក្រុងព្រះសីហនុមានប្រជាជន បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ចំនួន២ដូសដល់ទៅ១០០% អ្នកខ្លះក៏បានចាក់ដល់ទៅ៣ដូសទៅទៀត។ នេះជាមូលដ្ឋានគ្រឹះមួយដែលផ្ដល់ជាសញ្ញាដ៏រឹងមាំក្នុងការជឿទុកចិត្តរបស់ភ្ញៀវទេសចរ។
សូចនាករទី២៖ នៅក្នុងគោលដៅទេសចរណ៍សុវត្ថិភាពនីមួយៗ គេពិនិត្យទៅលើអត្រានៃអ្នកឆ្លង និងអ្នកដែលស្លាប់ដោយសារកូវីដ គឺមានការថយចុះដែរឬទេ។
សូចនាករទី៣៖ ត្រូវរៀបចំលក្ខណសម្បត្តិខាងផ្នែកសុខាភិបាលនៅតាមគោលដៅនីមួយៗ គឺត្រូវមានមន្ទីរពេទ្យ មន្ទីរពិសោធន៍ មានមធ្យោបាយសម្រាប់ព្យាបាលនៅពេលមានករណីឆ្លង។ នៅខេត្តព្រះសី ហនុ ក៏ដូចជានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺធ្វើកិច្ចការនេះបានល្អ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខ...

ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































