AMS Economyសឹង្ហបុរី ប្រើបច្ចេកវិទ្យាទំនើបប្រែក្លាយទឹកស្អុយទៅជាទឹកស្អាតសម្រាប់ប្រើប្រាស់
បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Weforum បានរាយការណ៍ថា សឹង្ហបុរីកំពុងអនុវត្តនូវប្រព័ន្ធចម្រោះទឹកស្អាតដ៏ទំនើបដោយទាញយកកាកសំណល់ចេញពីទឹកស្អុយ ហើយប្រែក្លាយទឹកស្អុយទៅជាទឹកស្អាតដែលមានអនាម័យ និងសុវត្ថិភាព។

សព្វថ្ងៃនេះ ដីនៅសឹង្ហបុរីកាន់តែតិចទៅៗដោយសារប្រទេសនេះគឺជាដីកោះ ដូច្នេះហើយប្រព័ន្ធជាច្រើនត្រូវបានដំណើរការក្រោមដីតាមរយៈបណ្តាញដ៏ធំនៃផ្លូវរូងក្រោមដីដូចជា បំពង់បង្ហូរទឹក អាងទឹក ប្រព័ន្ធចម្រោះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត បានលាតសន្ធឹងទៅក្រោមជ្រៅទៅៗប្រហែល ២៥ ជាន់នៅក្នុងតំបន់មួយចំនួន។
រោងចក្រផលិតទឹកស្អាត Changi បង្កើតបានជាប្រព័ន្ធស្នូលមួយ ដែលមានសមត្ថភាពសម្អាតកាកសំណល់ចេញពីទឹកបានរហូតដល់ ៩០០ លានលីត្រក្នុងមួយថ្ងៃ ដែលស្មើនឹងទឹកក្នុងអាងហែលទឹកអូឡាំពិកចំនួន ៣៥០ អាង។ ទឹកកខ្វក់ហូរចេញពីលូមកដល់រោងចក្រផលិតទឹកស្អាត តាមរយៈផ្លូវរូងក្រោមដីដែលមានចម្ងាយ ៤៨ គីឡូម៉ែត្រ។ បន្ទាប់មក បាក់តេរី មេរោគ និង កាកសំណល់ផ្សេងទៀតត្រូវបានចម្រោះចេញ ដោយប្រើប្រព័ន្ធចម្រោះដែលមានបច្ចេកវិទ្យាខ្ពស់ បន្ទាប់មកប្រើកាំរស្មីអ៊ុលត្រាវីយូឡេដើម្បីសម្លាប់មេរោគក្នុងទឹក។ ជាលទ្ធផលត្រូវបានគេដាក់ឈ្មោះថាជា “NEWater” ដែលស្អាត សុវត្ថិភាព និងអាចផឹកបាន។
បន្ទាប់ពីត្រូវបានចម្រោះស្អាតរួចរាល់ ទឹកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មដូចជាវិស័យផលិតមីក្រូឈីបដ៏ធំរបស់សឹង្ហបុរីដែលពឹងផ្អែកលើទឹកយ៉ាងខ្លាំង។ ទឹកស្អាតទាំងនោះក៏ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រព័ន្ធត្រជាក់ដែលគ្រប់គ្រងសីតុណ្ហភាពនៅក្នុងអគារខ្ពស់ៗជាច្រើន ខណៈពេលសីតុណ្ហភាពនៅក្នុងប្រទេសសឹង្ហបុរីកំពុងកើនឡើងកម្តៅទ្វេដងនៃអត្រាមធ្យមពិភពលោក ហើយទឹកមួយចំនួនទៀតត្រូវបានគេប្រើដើម្បីបញ្ចូលទៅក្នុងអាងស្តុកទឹក ដែលអាចហួតបានពេលមានកម្ដៅខ្លាំងនារដូវក្តៅជាដើម។

សឹង្ហបុរីត្រូវបានព័ទ្ធជុំវិញទៅដោយទឹកសមុទ្រ ហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានបញ្ហាតានតឹងខាងទឹកច្រើនជាងគេបំផុតនៅក្នុងពិភពលោក និងកំពុងប្រឈមមុខនឹងការគំរាមកំហែងពីបញ្ហាទឹក ដោយសារធនធានទឹកសាបមានតិចតួច និងដីមានកម្រិតសម្រាប់អាងស្តុកទឹក ដូចនេះហើយរដ្ឋាភិបាលពឹងផ្អែកយ៉ាងខ្លាំងលើទិន្នផលពីរោងចក្រចម្រោះទឹកស្អាត និងការនាំចូលទឹកស្អាតពីប្រទេសជិតខាងដូចជា ម៉ាឡេស៊ីជាដើម។
ទោះជាយ៉ាងក្តី ប្រព័ន្ធចម្រោះទឹកស្អាតដែលមានបច្ចេកវិជ្ជាខ្ពស់ដូចជាប្រទេសសឹង្ហបុរី បានជួយសម្រួលបញ្ហាដល់ប្រទេសបានច្រើន ប៉ុន្តែសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនដែលខ្វះខាតទឹក គឺវិធីសាស្ត្រទាំងនេះអាចនឹងមានតម្លៃថ្លៃសម្រាប់ពួកគេ។ វិបត្តិអាកាសធាតុកំពុងបង្កើនចំនួន និងផលប៉ះពាល់ពីបញ្ហាអាកាសធាតុបានកើនឡើង ដូចជាគ្រោះរាំងស្ងួតជាដើម។ ចំនួនប្រជាជនពិភពលោកអាចនឹងឡើងដល់ ៩,៩ ពាន់លាននាក់នៅឆ្នាំ២០៥០ កំពុងដាក់សម្ពាធទៅលើការខ្វះខាតនៃធនធានទឹកលើភពផែនដី។ ដូចនេះហើយ សម្រាប់ពិភពលោក បញ្ហាទឹកគឺនៅតែជារឿងសំខាន់មួយដែលពិបាករកដំណោះស្រាយ ជាពិសេសប្រទេសដែលតានតឹងលើបញ្ហាការប្រើប្រាស់ទឹក៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/11/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា
ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?
ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់
យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/11/2026
ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា
រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យស្ថាបត្យករ និងវិស្វករ គូសប្លង់និងសាងសង់ត្រូវគិតពីបរិយាកាស និងទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនតាមតំបន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 06/11/2026
រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខ...

ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































