AMS Economyផ្សារទំនើបខ្នាតតូចនៅប៉ែកខាងត្បូងភ្នំពេញ ប្រឈមនឹងការប្រកួតប្រជែងនៅដើមឆ្នាំក្រោយ
ភ្នំពេញ ៖ ផ្សារទំនើបខ្នាតតូចៗនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ អាចនឹងជួបបញ្ហាប្រឈមនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយបន្ទាប់ពីនៅក្នុងតំបន់នេះមានវត្តមានផ្សារទំនើបធំៗលំដាប់អន្តរជាតិចំនួន២ដាក់ដំណើរការ រួមមានផ្សារទំនើប ជីបម៉ុងមេហ្កាម៉ល និងផ្សារទំនើបអ៊ីអនមានជ័យ ឬផ្សារទំនើបអ៊ីអនម៉ល៣ នៅផ្លូវ៦០ម៉ែត្រ ។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងថា ផ្សារទំនើបធំៗចំនួន២ នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យនឹងដាក់ដំណើរការនៅចុងឆ្នាំ២០២២នេះ ដោយក្នុងនោះដែរផ្សារទំនើបជីបម៉ុងមេហ្កាម៉ល២៧១បានបើកដំណើរការរួចហើយ នៅឡើយតែផ្សារទំនើបអ៊ីអន៣ ដែលនឹងត្រូវបើកដំណើរការក្នុងដំណាក់កាលដំបូងនៅចុងឆ្នាំ២០២២នេះដែរ ។
អ្នកនាងបន្តថា នៅពេលផ្សារទំនើបទាំង ២ នេះដំណើរការព្រមគ្នា ការផ្គត់ផ្គង់ទីតាំងលក់រាយក្នុងផ្សារទំនើបនៅប៉ែកខាងត្បូងភ្នំពេញ អាចនឹងលើសពីតម្រូវការ ហើយផ្សារទំនើបខ្នាតតូចៗនៅតំបន់ជុំវិញនោះនឹងអាចជួបបញ្ហាប្រឈមការប្រកួតប្រជែងខ្ពស់ បើសិនជាម្ចាស់ផ្សារទាំងនោះមិនមានការកែប្រែ ឬផ្លាស់ប្តូរការគ្រប់គ្រងរបស់ខ្លួន ។

ដោយឡែក អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុន PropNex Cambodia ក៏បានឱ្យដឹងផងដែរថា ថ្វីត្បិតតែផ្សារទំនើបធំៗពីរបានលេចវត្តមាននៅតំបន់ប៉ែកខាងត្បូងពិតមែន តែដោយសារតែម្ចាស់ផ្សារទំនើបធំៗទាំង២នេះសុទ្ធតែជាអ្នកដែលមានបទពិសោធន៍ក្នុងវិស័យផ្សារទំនើបនេះ ដូច្នេះជឿជាក់ថាដំណើរការផ្សារទំនើបទាំង២នឹងមានការគាំទ្រច្រើន ជាក់ស្ដែងបើតាមអ្វីដែលបានដឹងឃើញថាទីតាំងផ្សារទំនើបទាំងនោះមានការជួលស្ទើរតែពេញ១០០ភាគរយទៅហើយ ។
អ្នកស្រីបន្តថា៖
“អ្វីដែលជាបញ្ហាសម្រាប់ផ្សារទំនើបនៅតំបន់ប៉ែកខាងត្បូងនោះគឺផ្សារទំនើបខ្នាតតូចៗប៉ុណ្ណោះ ពីព្រោះថាប្រជាពលរដ្ឋ ឬអតិថិជននឹងរកផ្សារទំនើបថ្មីៗ និងធំៗ ហើយផ្សារទំនើបធំៗថ្មីគេមានភាពទាក់ទាញច្រើនជាងផ្សារទំនើប។ អ្វីដែលពិសេសនោះ ផ្សារទំនើបធំៗគេមានចំណតយានយន្ត មានការរៀបចំតុបតែងរចនាខាងក្នុង និងខាងក្រៅក៏ទាក់ទាញជាងផ្សារទំនើបតូចៗ”
អ្នកស្រីបានឱ្យបន្ថែមថា នៅតំបន់ប៉ែកខាងត្បូងភ្នំពេញនេះក៏មានគម្រោងផ្សារទំនើបមួយចំនួនទៀតដែរ តែគម្រោងទាំងនោះមិនទាន់ចាប់ផ្ដើមដំណើរការសាងសង់នៅឡើយ តែសម្រាប់ដំណាក់កាលនេះគម្រោងផ្សារដែលមិនទាន់សាងសង់ផ្អាកសិន ពីព្រោះថាពេលនេះ ការផ្គត់ផ្គង់ហាក់មានចំនួនច្រើនហើយនៅក្នុងរាជធានីភ្នំពេញទាំងមូល ។
យ៉ាងណាក្ដីនៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ គេមើលឃើញថាកំពុងមានការអភិវឌ្ឍលំនៅឋានយ៉ាងមមាញឹកផងដែរ ទាំងលំនៅឋានផ្ទះជាប់ដី និងលំនៅឋានជាអគាសហកម្មសិទ្ធិ ឬហៅថាខុនដូ ដោយឃើញមានគម្រោងលំនៅឋានខ្លះបានសាងសង់រួចរាល់ជាបន្តបន្ទាប់ ហើយគម្រោងខ្លះកំពុងបន្តដំណើរការខណៈដែលគម្រោងមួយចំនួនទៀតក៏ត្រៀមនឹងដំណើរការសាងសង់ផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































