AMS Economyខ្លាអាស៊ីអាគេ្នយ៍ចេញមុខសម្រុះសម្រួលអ៊ុយក្រែន និងរុស្ស៊ី ខណៈពូទីនទំនងចង់ថយក្រោយ
វត្តមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ទៅកាន់ប្រទេសអ៊ុយក្រែន និងរុស្ស៊ី ក្នុងការបញ្ចុះបញ្ចូលមេដឹកនាំនៃប្រទេសទាំងពីរឲ្យរំងាប់ឥទ្ធិពលសង្គ្រាមទំនងមានប្រសិទ្ធភាពជាងវត្តមានរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និង កិច្ចខិតខំរបស់ប្រទេសតួកគីក្នុងពេលកន្លងមក។

លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន និងរុស្ស៊ីកាលពីចុងខែមេសាដើម្បីបើកផ្លូវឲ្យមានការរំដោះជនស៊ីវិល និងផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិល ប៉ុន្តែកិច្ចការទាំងនោះបានបរាជ័យ ខណៈពេលដែលរុស្ស៊ីកំពុងបង្កើនការវាយប្រហារលើប្រទេសអ៊ុយក្រែនដើម្បីគ្រប់គ្រងតំបន់សំខាន់ៗដែលខ្លួនចង់បាន។

ចំណែកប្រទេសតួកគីដែលជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើងហៅកាត់ថាណាតូ និងជាប្រទេសមានទំនាក់ទំនងល្អជាងគេជាងគេជាមួយប្រទេសរុស្ស៊ីក៏ធ្លាប់បានយកខ្លួនជាអ្នកសម្របសម្រួលកិច្ចចរចារកផ្លូវសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ីដែរ ប៉ុន្តែកិច្ចការប៉ុន្មានលើកចាប់ពីចុងខែមីនាដល់ខែមេសា ក៏ទទួលបរាជ័យដូចគ្នា ខណៈសង្គ្រាមដែលទើបចាប់ផ្តើមជាង១ខែប៉ុណ្ណោះ។
ពេលខ្លះ លោក វ្ល៉ាឌីមៀរ ពូទីន ដែលបានបញ្ជាឲ្យមានប្រតិបត្តិការយោធាលើប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃ២៤ខែកុម្ភៈមកនោះ ដោយសន្យាប្រើពេលយ៉ាងយូរ៣ថ្ងៃសម្រាប់ការផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្ន ហាក់បង្ហាញភាពហត់នឿយដោយសារសង្គ្រាមដែលខ្លួនឯងបង្កើតឡើងនេះចេះតែអូសបន្លាយកាន់តែយូរ និងគ្មានសញ្ញាណាមួយបង្ហាញពីការឈ្នះឲ្យពិតប្រាកដតាមតំបន់ដែលខ្លួនគ្រោងទុក ដោយបន្ទោសប្រទេសលោកខាងលិចជាអ្នកជំរុញឲ្យសង្គ្រាមអូសបន្លាយ។

ស្របពេលដែលប្រទេសលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិកកាន់តែរួមដៃគ្នាជួយអ៊ុយក្រែនយ៉ាងច្រើនទាំងសម្ពាធវុធទំនើបៗ និងជំនួយហិរញ្ញវត្ថុ ប្រទេសឥណ្ឌូនេស៊ីដែលជាខ្លានៅអាស៊ីអាគ្នេយ៍មិនដែលចូលដៃចូលជើងជាមួយភាគីជម្លោះណាមួយ សូម្បីតែថ្កោលទោសរុស្ស៊ី និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចតាមលោកខាងលិច។
យោងតាមសារព័ត៌មានរ៉យទ័រ លោកប្រធានាធិបតី វីដូដូ បច្ចុប្បន្នគឺជាប្រធាននៃវេទិកាអន្តររដ្ឋាភិបាលនៃក្រុមប្រទេសចំនួន ២០ ( G20) និងជាមេដឹកនាំមួយក្នុងចំណោមមេដឹកនាំទាំង៦ដែលអង្គការសហប្រជាជាតិបានតែងតាំងជា «ប្រធាន» នៃក្រុមឆ្លើយតបវិបត្តិសកលដែលបង្កើតឡើងដើម្បីដោះស្រាយការគំរាមកំហែងនៃភាពអត់ឃ្លាន និងទុរ្ភិក្សដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន។
ដោយមិនទាន់ធ្វើសេចក្តីសម្រេចចិត្តណាមួយក្នុងការមិនអញ្ជើញលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីនសម្រាប់ចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 លោកលោកប្រធានាធិបតី វីដូដូ បែជាបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រាប់ការផ្សះផ្សាររំងាប់ភ្លើងសង្គ្រាមលើទឹកដីអ៊ុយក្រែនបង្កាត់ដោយរុស្ស៊ីនោះ។
ដោយធ្វើដំណើរតាមរថភ្លើងពីប្រទេសប៉ូឡូញទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយមេដឹកនាំប្រទេសឧស្សាហកម្មជឿនលឿន G7 នៅប្រទេសអាល្លឺម៉ង់ លោក ចូកូ វីដូដូ បានស្ម័គ្រចិត្តនាំយកសាររបស់មេដឹកនាំអ៊ុយក្រែនទៅប្រាប់មេដឹកនាំរុស្ស៊ី និងប្តេជ្ញាស្វះស្វែងរកបទឈប់បាញ់រវាងប្រទេសទាំងពីរ។
«បេសកកម្មរបស់ខ្ញុំគឺកសាងសន្តិភាព ពីព្រោះសង្គ្រាមត្រូវតែបញ្ឈប់ ហើយឥទ្ធិពលរបស់វាលើសង្វាក់ផ្គត់ផ្គង់ម្ហូបអាហារត្រូវតែលើកចេញ» លោក វីដូដូ បាននិយាយ ដោយត្រូវបានដកស្រង់ពីសារព៌មាន India Express ដោយបន្ថែមថា៖
“ខ្ញុំនឹងអញ្ជើញលោកពូទីនបើកកិច្ចពិភាក្សានិង (កាន់តែឆាប់តាមដែលអាចធ្វើទៅបាន) អនុវត្តបទឈប់បាញ់ និង បញ្ចប់សង្គ្រាម”
អាចជាក្តីសង្ឃឹមក្នុងការផ្សះផ្សាយភាពតានតឹងនិងបន្ថយឥទ្ធិពលសង្គ្រាមព្រមទាំងបន្ថយស្ថានការប្រឈមលើវិស័យស្បៀងអាហារ តាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក វីដូដូ បាននិយាយថា លោកបានប្តេជ្ញាចិត្តក្នុងការដោះស្រាយការកើនឡើងនៃតម្លៃអាហារ និងថាមពល និងការខ្វះខាតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។ លោកបាននិយាយថា៖
“កិច្ចខិតខំប្រឹងប្រែងទាំងអស់ត្រូវតែ ធ្វើឡើងដើម្បីធានាថាអ៊ុយក្រែនអាចបន្តការនាំចេញអាហារ”
ប្រមុខអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ដែលបរាជ័យក្នុងការផ្សះផ្សារបញ្ចប់សង្គ្រាមរវាងប្រទេសអ៊ុយក្រែន និង រុស្ស៊ី ក្នុងការបំពេញទស្សនកិច្ចទៅប្រទេសទាំងពីរកាលពីចុងខែមេសា បានអំពាវនាវជាថ្មីដល់សហការីដើម្បីរិះរកវិធីបញ្ចប់សង្គ្រាមនេះ ខណៈសង្គ្រាមនៅអ៊ុយក្រែនកំពុងផ្តល់ផលលំបាកដ៏ខ្លាំងដល់ពិភពលោក ដោយប៉ះពាល់កាន់តែអាក្រក់ឡើងៗដល់មនុស្សជាតិ១,៦ពាន់លាននាក់ ដោយផលវិបាកនោះកើតលើកសន្តិសុខស្បៀងអាហារ ថាមពល និងហិរញ្ញវត្ថុ។ នេះបើយោងតាមគេហទំព័ររបស់អង្គការសហប្រជាជាតិ។ គេហទំព័រអង្គការសហប្រជាជាតិ។
តាមរ៉យទ័រ ដំណើរទស្សនកិច្ចរបស់លោក វីដូដូ បានធ្វើឡើងនៅពេលដែលកងកម្លាំងរុស្ស៊ីបានបង្កើនការវាយប្រហារលើតំបន់ជួរមុខទូទាំងប្រទេសអ៊ុយក្រែន ហើយអង្គការណាតូបានចាត់ទុកប្រទេសរុស្ស៊ីថាជា «ការគំរាមកំហែងដោយផ្ទាល់» បំផុតចំពោះសន្តិសុខសម្ព័ន្ធមិត្ត បន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូលើប្រទេសអ៊ុយក្រែន។ សម្ព័ន្ធភាពបានប្តេជ្ញាធ្វើទំនើបកម្មយោធាអ៊ុយក្រែនដែលរងរបួសដោយនិយាយថា ខ្លួនឈរនៅគ្រប់ជ្រុងទាំងបួនជាមួយទីក្រុងកៀវក្នុង «ការការពារប្រទេសរបស់ពួកគេប្រកបដោយវីរភាពអង់អាចក្លាហាន»។
ដោយបញ្ចប់កិច្ចប្រជុំកំពូលដែលគ្របដណ្ដប់ដោយភាពចលាចលផ្នែកភូមិសាស្ត្រនយោបាយដែលបណ្តាលមកពីការឈ្លានពាននោះ ណាតូបានអញ្ជើញជាផ្លូវការនូវប្រទេសស៊ុយអែត និងហ្វាំងឡង់ឱ្យចូលរួមសម្ព័ន្ធភាព ហើយបានសន្យាពង្រឹងកងកម្លាំងត្រៀមប្រយុទ្ធ និងប្រតិកម្មរហ័សនៅលើផ្នែកខាងកើតរបស់ខ្លួន ដែលនៅជិតបំផុតជាមួយប្រទេសរុស្ស៊ី។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្រកាសពីការដាក់ពង្រាយកងទ័ពនៅលើផ្លូវគោក ផ្លូវអាកាស និងសមុទ្របន្ថែមទៀតនៅទូទាំងទ្វីបអឺរ៉ុប រួមទាំងទីបញ្ជាការកងទ័ពអចិន្ត្រៃយ៍ដែលមានកងវរសេនាអមជាមួយក្នុងប្រទេសប៉ូឡូញ ដែលជាការដាក់ពង្រាយពេញម៉ោងដំបូងរបស់សហរដ្ឋអាមេរិកនៅលើព្រំប្រទល់ភាគខាងកើតរបស់ណាតូ។
សម្ព័ន្ធភាពណាតូដែលដឹកមុខដោយសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនក៏នឹងដាក់ពង្រាយ «កងកម្លាំងត្រៀមប្រយុទ្ធនៅនឹងកន្លែងដ៏រឹងមាំ» បន្ថែមទៀតនៅលើផ្នែកខាងកើត ដោយបានពង្រីកពីក្រុមសមរភូមិដែលមានស្រាប់ រហូតដល់អង្គភាពទំហំកងពលតូច។
លោក បៃដិន បាននិយាយថា ផែនការដាក់ពង្រាយថ្មីរបស់សហរដ្ឋអាមេរិក រួមមានការបញ្ជូននាវាចម្បាំងបន្ថែមទៅកាន់ប្រទេសអេស្ប៉ាញ កងយន្តហោះចម្បាំងទៅកាន់ចក្រភពអង់គ្លេស កងទ័ពជើងគោកទៅកាន់ប្រទេសរូម៉ានី អង្គភាពការពារដែនអាកាសទៅកាន់ប្រទេសអាល្លឺម៉ង់ និងអ៊ីតាលី និងទ្រព្យសម្បត្តិជាច្រើនទៅកាន់រដ្ឋទាំងឡាយនៅតំបន់បាល់ទិក។
ជារឿយៗ ប្រទេសរុស្ស៊ីក៏បានប្តេជ្ញាឆ្លើយតបចំពោះផែនការពង្រីកសមាជិកដល់ព្រំដែនប្រទេសរបស់ខ្លួន ពីសំណាក់អង្គការណាតូ ប៉ុន្តែគេនៅមិនទាន់ដឹងថា រុស្ស៊ីនឹងធ្វើសង្គ្រាមជាមួយប្រទេសទាំងពីរនោះឬយ៉ាងណាទេ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?
ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់
យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/11/2026
ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា
រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យស្ថាបត្យករ និងវិស្វករ គូសប្លង់និងសាងសង់ត្រូវគិតពីបរិយាកាស និងទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនតាមតំបន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 06/11/2026
រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































