AMS Economyការផ្គត់ផ្គង់សណ្ឋាគារកម្រិតផ្កាយ៤ឡើងទៅរំពឹងមានចំនួន ១ ៤០០បន្ទប់នៅក្នុងឆ្នាំនេះ
ភ្នំពេញ ៖ ការសាងសង់សណ្ឋាគារថ្មីៗក្នុងឆ្នាំ២០២២នេះ បានចាប់ផ្ដើមមានសន្ទុះ និងមានការផ្គត់ផ្គង់ឡើងវិញបន្ទាប់ពីរយៈពេល២ឆ្នាំកន្លងទៅនេះបានជួបបញ្ហាមួយចំនួនដោយសារតែកូវីដ១៩ រហូតមានសណ្ឋាគារខ្លះត្រូវបិទទ្វារទាំងស្រុង ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ការផ្គត់ផ្គង់នៅឧស្សាហកម្មសណ្ឋាគារប្រទេសកម្ពុជារំពឹងថាមានចំនួន ១៤០០បន្ទប់ មានកំណើនប្រមាណ ១៣ភាគរយធៀបនឹងឆ្នាំ២០២១កន្លងទៅនេះ។
របាយការណ៍ដដែលនេះក៏បានបង្ហាញផងដែរថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ សណ្ឋាគារលំដាប់ផ្កាយ៤ឡើងទៅមានការផ្គត់ផ្គង់លើទីផ្សារបន្ថែមចំនួន ៣សណ្ឋាគារ ដោយក្នុងនោះរួមមានសណ្ឋាគារ Tribe Phnom Penh Post Office Square មានទីតាំងនៅខណ្ឌដូនពេញ ជាសណ្ឋាគារលំដាប់ផ្កាយ៤ , សណ្ឋាគារ Hotel KVL ជាសណ្ឋាគារលំដាប់ផ្កាយ៤មានទីតាំងនៅខណ្ឌដូពេញ និងសណ្ឋាគារ Citadine Flatiron Phnom Penh ជាសណ្ឋាគារលំដាប់ផ្កាយ៤ មានទីតាំងនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នៅក្នុងវិបត្តិកូវីដ១៩ ឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅ សណ្ឋាគារជាច្រើននៅក្នុងខេត្តដែលមានសក្ដានុពលទេសចរណ៍ ដូចជា សៀមរាប ព្រះសីហនុ និងភ្នំពេញបានបិទទ្វារ និងផ្អាកដំណើរការ ហើយទីតាំងសណ្ឋាគារមួយចំនួនក៏បានកែប្រែទៅជាអាជីវកម្មបែបផ្សេងដើម្បីរកចំណូល។ ប៉ុន្តែក្រោយពេលរដ្ឋាភិបាលបើកសេដ្ឋកិច្ចទូលាយលើសេដ្ឋកិច្ចឡើងវិញឃើញថាអាជីវកម្មសណ្ឋាគារមួយចំនួនចាប់ផ្ដើមមានសកម្មភាពឡើងវិញផងដែរ ។
លោក ឌិន សុមេធារឹទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជាបានលើកឡើងថា វិស័យសណ្ឋាគារបានជួបប្រទះនឹងបញ្ហាកាលពីអំឡុងកូវីដ១៩ តែវិស័យនេះបានចាប់ផ្ដើមមានសកម្មភាព និងដំណើរការឡើងវិញបន្តបន្ទាប់ក្រោយពីស្ថានភាពកូវីដ១៩បានធូរស្រាល ជាពិសេស ក្រោយពីប្រជាពលរដ្ឋក្នុងស្រុកចាប់ផ្ដើមចេញធ្វើដំណើរកម្សាន្តទៅតាមរមណីយដ្ឋាននានានៅថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ឬបុណ្យទាននានា ។
យ៉ាងណាក្ដី តម្រូវការបន្ទប់សណ្ឋាគារលំដាប់ផ្កាយ៥នៅកម្ពុជានាពេលបច្ចុប្បន្ននេះមិនទាន់មានសកម្មភាពខ្លាំងដូចមុនកូវីដ១៩នៅឡើយទេ ដោយសារតែសណ្ឋាគារទាំងអស់នេះភាគច្រើនផ្ដោតទៅលើភ្ញៀវជាជនបរទេស ហើយការផ្គត់ផ្គង់បន្ទប់សណ្ឋាគារលំដាប់ផ្កាយ៤ ចុះក្រោយអាចមានតម្រូវការខ្ពស់ ជាពិសេសពីភ្ញៀវទេសចរក្នុងស្រុក ។
លោក Lawrence Lennon នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia ឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ចំនួនភ្ញៀវទេសចបរទេសចូលមកកម្ពុជានៅមានតិចតួចនៅឡើយ ហើយចំនួនតិចតួចនៃទេសចរបរទេសនេះធ្វើឱ្យសណ្ឋាគារលំដាប់ផ្កាយ ៤ និង៥ មានការប្រើប្រាស់ប្រហែល៥ភាគរយប៉ុណ្ណោះ បើទោះបីជាបច្ចុប្បន្ននេះ សណ្ឋាគារជាច្រើនកំពុងធ្វើពិពិធកម្មក្នុងការបង្វែរទៅកាន់ទីផ្សារក្នុងស្រុកក៏ដោយ។ សណ្ឋាគារទាំងនោះក៏ងាកមកផ្តោត ដោយរកចំណូលមកពីការជួលកន្លែងធ្វើការរួម និងអាហារ និងភេសជ្ជៈ ព្រមទាំងការរៀបចំព្រឹត្តិការណ៍ និងការគ្រប់គ្រងក្តី ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































