សូមរំលឹកឡើងវិញក្នុងអំឡុងពេលនៃការប្រឈមមុខដាក់គ្នារវាងកងកម្លាំងចិន និងហ្វីលីពីននៅតំបន់ Second Thomas Shoal ដែលកាន់កាប់ដោយហ្វីលីពីនក្នុងខែសីហា ឆ្នាំ២០២៣ រដ្ឋាភិបាលហ្វីលីពីនបាននិយាយថា ខ្លួនមិនអាចទាក់ទងមន្ត្រីចិនតាមរយៈយន្តការទំនាក់ទំនងដែនសមុទ្របានឡើយក្នុងរយៈពេលជាច្រើនម៉ោង។
បណ្តាញទូរស័ព្ទបន្ទាន់នេះត្រូវបានរៀបចំឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានជួបជាមួយប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំងតាំងពីក្នុងខែមករាឆ្នាំ២០២៣ម្ល៉េះ។
មន្ត្រីចិន និងហ្វីលីពីន ដែលបានបន្តដោះស្រាយជម្លោះដែនទឹកបានជួបពិភាក្សាគ្នានៅទីក្រុងម៉ានីល កាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅ ជជែកទៅលើហេតុការណ៍ប្រឈមមុខដាក់គ្នាយ៉ាងហិង្សានៅទីតំបន់ដែនទឹក Second Thomas Shoal កាលពីខែមិថុនាកន្លងទៅ ដែលក្នុងនោះបុគ្គលិកឆ្មាំសមុទ្រចិនបានប្រើប្រាស់កាំបិត និងពូថៅ បង្កឲ្យទាហានជើងទឹកហ្វីលីពីនបានរងរបួសធ្ងន់ធ្ងរ។