AMS Economyការធ្លាក់ចុះនៃគម្រោងសាងសង់ និងទុនវិនិយោគនៅពេលបច្ចុប្បន្នមិនប៉ះពាល់ដល់វិស័យសំណង់ទាំងមូលនោះទេ
ភ្នំពេញ ៖ ផ្អែកតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបង្ហាញថា ក្នុងរយៈពេល៥ខែទុនក្នុងវិស័យសំណង់បានធ្លាក់ចុះរហូតដល់៦០ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១កន្លងទៅ ប៉ុន្តែការធ្លាក់ចុះទុន និងគម្រោងសាងសង់ក្នុងរយៈពេលដើមឆ្នាំ២០២២នេះ វានឹងប៉ះពាល់ដល់វិស័យនេះទាំងមូលឡើយ ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍ឱ្យដឹងថា ការធ្លាក់ចុះនេះនឹងមិនប៉ះពាល់ដល់វិស័យនេះទាំងមូលនោះទេ តែវាប៉ះពាល់ត្រឹមតែបុគ្គល និងអ្នកអភិវឌ្ឍន៍ដែលមិនមានទុនគ្រប់គ្រាន់តែប៉ុណ្ណោះ ។
លោកបន្តថា ៖
“យើងទទួលស្គាល់ថាក្នុងរយៈពេលប៉ុន្មានខែនេះ ពិតជាមានការធ្លាក់ចុះមែន ប៉ុន្តែការជាប់គាំងលើគម្រោងសាងសង់មួយចំនួនគឺជារឿងបុគ្គល ដោយសារតែគម្រោងខ្លះស្ទើរទាំងទុនវិនិយោគស្ទើរទាំងបទពិសោធន៍ ទាំងក្រុមលក់ និងការសាងសង់ តែការជាប់គាំងនៃគម្រោងមួយចំនួននេះ មិនប៉ះពាល់ដល់ឧស្សាហកម្មសំណង់ទាំងមូលនៅកម្ពុជាឡើយ ខណៈគម្រោងខ្លះទៀតគេនៅបន្តដំណើរការសាងសង់ ការលក់និងចេញគម្រោងថ្មីៗជាបន្តបន្ទាប់”

លោកឧកញ៉ាបន្ថែមថា ៖
“នៅពេលគម្រោងសាងសង់លក់មិនដាច់ គេនឹងអត់សាងសង់បន្ថែមដូច្នេះហើយទើបធ្វើឱ្យការវិនិយោគទៅលើគម្រោងថ្មីៗមិនមានច្រើននៅក្នុងឆ្នាំនេះ ប៉ុន្មានគម្រោងខ្លះទៀតគេលក់បានជាហូរហែហើយគេក៏ចេញគម្រោងថ្មីៗជាបន្តបន្ទាប់ ដូច្នេះហើយសម្រាប់បច្ចុប្បន្ននេះអ្នកណាខ្លះអ្នកពូកែ នៅតែទទួលបានការគាំទ្រ និងអភិវឌ្ឍន៍គម្រោងថ្មីៗ”
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)បានមានប្រសាសន៍ផងដែរថា ផលប៉ះពាល់ពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនជៀសមិនផុតទេ ប៉ុន្តែវាមិនប៉ះពាល់ខ្លាំងដល់កម្ពុជាធ្ងន់ធ្ងរនោះឡើយ ដោយសារវិនិយោគិនក្នុងស្រុកបានចាប់ផ្ដើមបញ្ចេញទុនក្នុងការវិនិយោគអចលនទ្រព្យ និងសំណង់ឡើងវិញ ជាពិសេសនៅដើមឆ្នាំ២០២២នេះ ប៉ុន្តែសម្រាប់វិនិយោគិនមកពីបរទេសគឺត្រូវការពេលវេលាបន្តិចដើម្បីទាក់ទាញពួកគេឱ្យត្រលប់មកកាន់កម្ពុជាជាថ្មី ។
លោកបន្តថា វិនិយោគិនបរទេសបានចូលមកឡើងតែក្នុងចំនួនតិចតួចនៅឡើយ ហើយរំពឹងថានៅក្នុងរយៈពេលកន្លះឆ្នាំទៀតពួកគេនឹងចាប់ផ្ដើមសិក្សាស្វែងយល់ពីសក្ដានុលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា ខណៈវិនិយោគិនក្នុងស្រុកក៏បាន និងកំពុងបញ្ចេញសកម្មភាព និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍វិនិយយោគិនបរទេស ជាពិសេសវិនិយោគិនមកពីប្រទេសចិន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































