AMS Economyការអភិវឌ្ឍន៍លំនៅឋានបច្ចុប្បន្នមានការកែប្រែស្របទៅតាមតម្រូវការអតិថិជន និងច្បាប់ដែលបានកំណត់
ភ្នំពេញ ៖ ការអភិវឌ្ឍលំនៅឋាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ជាពិសេសនៅក្នុងរាជធាំនីភ្នំពេញត្រូវបានគេសង្កេតឃើញថាមានការកែប្រែមួយចំនួន ទៅលើទំហំផ្ទះ និងការទុកដីទំនេរនៅក្នុងគម្រោងអភិវឌ្ឍន៍នោះច្រើនជាងកាលពីមុន ដូចជានៅតាមគម្រោងបុរីមួយចំនួននៅតាមតំបន់ជាយក្រុងចាប់ផ្ដើមគិតគូរពីសុខុមាលភាពអ្នករស់នៅក្នុងបុរីកាន់តែច្រើនឡើងផងដែរជាមួយនឹងការទុកទីធ្លារសាធារណៈ ការដាំដើមឈើធំៗ ក៏ដូចជាទីកន្លែងសម្រាប់លំហែរ និងហាត់ប្រាណជាដើម។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group បានឱ្យដឹងថា កាលពីមុនការអភិវឌ្ឍលំនៅឋាននៅក្នុងរាជធានីភ្នំពេញគឺមិនសូវបានគិតគូរពីការទុកផ្លូវធំៗ ឬទុកសួនសម្រាប់កម្សាន្តនោះទេ ដោយសារតែកត្តាមួយចំនួនដូចជាមិនទាន់មានច្បាប់កំណត់ពីការទុកទំហំដី ហើយអ្នកអភិវឌ្ឍន៍មួយចំនួនក៏ចង់ចំណេញឆាប់ទើបមិនទុកដីទំនេរ ដូច្នេះហើយផ្ទះនៅក្នុងបុរីដែលសង់ពីមុនៗមកមានផ្លូវតូចចង្អៀត។

លោកឧកញ៉ាបន្តថា ៖
“ដោយសារតែមើលឃើញពីបញ្ហាប្រឈម រដ្ឋាភិបាលបានចេញច្បាប់កំណត់ថ្មីៗមួយចំនួនដែលមានភាពច្បាស់លាស់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទើបការអភិវឌ្ឍលំនៅឋាននៅពេលនេះ បានទុកដីចំណីផ្លូវធំៗ មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាដែលមានសោភ័ណភាព ដែលអាចផ្តល់ឱ្យពលរដ្ឋជាអតិថិទិញលំនៅឋានរស់នៅប្រកបដោយផាសុកភាពខ្ពស់។ នៅពេលដែលអ្នកវិនិយោគចាប់ផ្ដើមគិតគូរពីការទុកផ្លូវធំៗ និងរៀបចំបង្កើតជាសួនច្បារសម្រាប់ពលរដ្ឋរស់នៅក្នុងបុរីអាចហាត់ប្រាណ និងលំហែបានឃើញថា គម្រោងនោះតែងតែទទួលបានការគាំទ្រច្រើនពីអតិថិជន”
លោកឧកញ៉ាបន្ថែមថា ៖
“ការទុកដីទំនេរច្រើននៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋាន មិនធ្វើឱ្យអ្នកអភិវឌ្ឍន៍ខាតបង់ប្រាក់ចំណេញនោះទេ ផ្ទុយទៅវិញគាត់ទទួលបានប្រាក់ចំណេញទៅវិញ ពីព្រោះផ្ទះសម័យឥឡូវក៏ឡើងថ្លៃជាបន្តបន្ទាប់ធៀបនឹងផ្ទះពីមុន ទោះបីតម្លៃបានកើនឡើងក៏នៅតែចំណេញ។ ការរចនាម៉ូដផ្ទះគឺជារឿងសំខាន់ណាស់ បើនៅក្នុងគម្រោងអភិវឌ្ឍន៍មានអ្វីទាក់ទាញអតិថិជនរឹតតែសំខាន់ទៅទៀត។ ដូច្នេះ បើសង់តែផ្ទះហើយមិនមានផ្លូវសម្រាប់អ្នករស់នៅ ឬផ្លូវតូចចង្អៀតពិបាកធ្វើដំណើរក៏មិនធ្វើឱ្យគម្រោងនោះជោគជ័យ ឬមានអ្នកគាំទ្រដែរ”

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia ក៏បានលើកឡើងដែរថា ផ្ទះដែលមានការកែប្រែទាំងក្នុងគម្រោង និងក្នុងផ្ទះផ្ទាល់ ដើម្បីទាក់ទាញអតិថិជននៅតែទទួលបានគាំទ្រ និងមានអតិថិជនទិញជាហូរហែ ទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក៏ដោយ ហើយបច្ចុប្បន្ននេះ ម្ចាស់គម្រោងជាច្រើនក៏បានផ្លាស់ប្តូរធ្វើទំនើបកម្មការអភិវឌ្ឍរបស់ខ្លួនដើម្បីទាក់ទាញអតិថិជនក្នុងការទិញគម្រោងរបស់ខ្លួន។
អ្នកនាងបានបញ្ជាក់ថា ពេលនេះ ទាំងប្រភេទលំនៅឋានក្នុងគម្រោងបុរី ក៏ដូចជាបណ្តុំលំនៅឋានលក្ខណៈជាវីឡាទោល ឬជាផ្ទះល្វែង បានឃ្លាតទៅជាយក្រុងបន្តិចម្ដងៗ ដោយសារតែតម្លៃដីនៅក្នុងក្រុង ឬតំបន់គៀកនឹងក្រុងមានតម្លៃកាន់តែខ្ពស់ និងមិនអាចអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ទទួលបានប្រាក់ចំណេញបាននោះទេ ហើយដីនៅកណ្ដាលក្រុងគឺសម្រាប់អភិវឌ្ឍន៍ជាអគារខ្ពស់ៗជំនួសវិញ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































