AMS Economyវិស័យមីក្រូហិរញ្ញវត្ថុកំពុងរួមចំណែកយ៉ាងច្រើនក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុនៅតាមទីជនបទ
ភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាន និងកំពុងចូលរួមចំណែកយ៉ាងធំធេង និងជួយធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលទទួលសេវាហិរញ្ញវត្ថុ មានភាពប្រសើរឡើង ជាពិសេសលើការបង្កើនប្រាក់ចំណូល និងបង្កើតការងារតាមរយៈការបង្កើត និងពង្រីកអាជីវកម្មជាដើម។

តម្លៃនៃសន្តិភាពបានជំរុញឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យរួមទាំងវិស័យធនាគារ និងហិរញ្ញវត្ថុផងដែរ ពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ មិនត្រឹមតែតាមទីប្រជុំជននោះទេ ប៉ុន្តែថែមទាំងនៅតាមតំបន់ជនបទផងដែរ ដើម្បីបង្កើត និងពង្រីកអាជីវកម្មរបស់ប្រជាពលរដ្ឋ។

ទាក់ទងការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋនៅតាមទីជនបទ ពិសេសវិស័យកសិកម្ម លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ជាទូទៅ ឥណទានក្នុងវិស័យកសិកម្មមានសូវមានទំហំធំទេ ដូច្នេះមិនសូវមានធនាគារផ្តោតខ្លាំងក្នុងវិស័យកសិកម្មនេះទេ។ ដូច្នេះ គេអាចនិយាយជារួមថា កម្ចីភាគច្រើនក្នុងវិស័យកសិកម្មគឺប្រើប្រាសឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬគ្រឹះស្ថានឥណទានជនបទ។ លើសពីនេះទៅទៀត ដោយសារទី១ ឥណទានក្នុងវិស័យកសិកម្មមានហានិភ័យខ្ពស់ជាងវិស័យដទៃទៀត ទី២ ឥណទានសម្រាប់វិស័យកសិកម្មមានទំហំតូចៗ ដូច្នេះខាងធនាគារមិនផ្តោតខ្លាំងលើវិស័យនេះទេ។
លោក កាំង តុងងី បានថ្លែងថា ៖
“ការផ្តល់ឥណទានក្នុងវិស័យកសិកម្មនេះ ឬជូនកសិករនេះ យើងឃើញថា វិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតផលិតផល និងសេវាកម្មផ្សេងៗ ដែលមានលក្ខណៈបត់បែន ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់ឥណទានប្រភេទនេះ។ ឧទាហរណ៍ ឥណទាន (ដែលគាត់ (កសិករ) ត្រូវការសម្រាប់ធ្វើដំណាំតាមរដូវ) តម្រូវឱ្យបង់តែការប្រាក់ក្នុងពេលណាមួយ ទាល់តែគាត់ប្រមូលផល ទើបតម្រូវឱ្យបង់ប្រាក់ដើម”
រយៈពេលថ្មីៗនេះ មានគ្រឹះស្ថានឥណទានមួយចំនួន បានចាប់ផ្តើមផ្តល់សាកល្បងនូវ ឥណទានដែលមានលក្ខណៈវិលជុំ ដែលមានន័យថា អតិថិជនត្រូវបានធ្វើការវាយតម្លៃតែម្តងក្នុងរយៈពេលមួយឆ្នាំ ហើយពេលណាដែលគាត់ត្រូវការឥណទាន ទៅទិញជី ថ្នាំ ពូជផ្សេងៗ គឺគាត់អាចបើកលុយយកទៅប្រើប្រាស់ភ្លាមៗតែម្តង។
លោក កាំង តុងងី បានបញ្ជាក់ប្រាប់ថា គេបង្កើតផលិតផលនេះគឺដើម្បីសម្រួលដល់កសិករ ដែលកន្លងមក កាលណាគាត់ត្រូវការទិញជី ឬថ្នាំ គាត់មិនទៅខ្ចីនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការទេ គឺគាត់ទៅបណ្តាក់ជាមួយដេប៉ូតែម្តង អត្រាការប្រាក់ ២០ ទៅ ៥០ ភាគរយ ក្នុងរយៈពេល២ ឬ៣ ខែ នៃការធ្វើកសិកម្មរបស់គាត់ តែពេលដែលអតិថិជនងាកមកប្រើផលិតផលឥណទានប្រភេទនេះ ក្នុងរយៈខែ អត្រាការប្រាក់តែ ១.៥ ភាគទេ បើគិតរយៈពេល ៣ ខែ អត្រាការប្រាក់តែ ៤ ទៅ ៥ ភាគរយទេ ហើយឥណទានផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការមានភាពបត់បែន និងងាយស្រួលជាងការផ្តល់ដោយដេប៉ូផងដែរ។
លោកបានថ្លែងបន្តថា ក្រៅពីនេះ ក៏យើងសង្កេតឃើញថា គ្រឹះស្ថានហិរញ្ញវត្ថុនានាចាប់ផ្តល់ភាពបន្ធូរបន្ថយជាច្រើនដល់កសិករ។ ឧទាហរណ៍ ពេលខ្លះកសិករជួបបញ្ហានូវគ្រោះរាំងស្ងួត និងបញ្ហាផ្សេងៗ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបន្ធូរបន្ថយពន្យាការបង់ប្រាក់ដើម ជាដើម។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តនៃការិយាល័យឥណទានកម្ពុជា ធ្លាប់បានបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ធកិច្ចកម្ពុជាតាមរយៈ ការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុ ជាពិសេស ការធ្វើឱ្យមានបរិយាប័នហិរញ្ញវត្ថុ និងភាពងាយស្រួលក្នុងការទទួល បានហិរញ្ញវត្ថុសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស បើទោះបីជាក្នុងអំលុងពេលកូវីត១៩ ក៏ដោយ។
លោកបានថ្លែងថា ដោយហេតុនេះហើយ ការពង្រឹងសមត្ថភាពគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព ចីរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិតជាចាំបាច់ណាស់ ដើម្បីអាចអោយវិស័យនេះមានភាពរឹងមាំ និងនិរន្តភាព ក្នុងការ បន្តបេសសកម្មរបស់ខ្លួន ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុទៅកាន់អតិថិនជននៅតាមតំបន់ជនបទ ក៏ដូចជាអតិថិជន មានប្រាក់ចំណូលទាប និងមធ្យម។
លោក អឿ សុធារ័ត្ន បានថ្លែងថា ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងពីធនាគារជាតិនៃកម្ពុជា ក៏ដូចជាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាជិកគ្រឹះស្ថានទាំងអស់ បានធ្វើអោយវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែ រឹងមាំ និងមានតុល្យភាពរវាងការផ្តល់ឥណទានប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពប្រតិបត្តិការ តួយ៉ាងដូចជា ការដាក់ឱ្យប្រើប្រាស់នូវក្រមប្រតិបត្តិក៏ជាយុទ្ធនាការឆ្លាតនៃស្តង់ដាសាកលលើការការពារអតិថិជនកន្លងមក។
លោកបានថ្លែងបន្តថា បច្ចុប្បន្ន ដោយមានតម្រូវការនៃការធ្វើពិពិធកម្មផលិតផលក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក៏ដូចជាភាពរីកចម្រើននៅ បច្ចេកវិទ្យា គ្រឹះស្ថានចាំបាច់ត្រូវតែបន្តអភិវឌ្ឍនូវជំនាញគ្រប់គ្រងធនធានមនុស្សជំនាញទីផ្សារ ជំនាញប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងហានិភ័យសំរាប់ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ដើម្បីគ្រប់គ្រង និងបញ្ចៀសរាល់បញ្ហានានាដែលអាចនឹងកើតឡើង។
គិតឆមាសទី១ ឆ្នាំ២០២២ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង ២៣,៤% ដល់ ៤០,៨ ទ្រីលានរៀល (១០,១ ពាន់លានដុល្លារដុល្លារអាមេរិក) ដែលក្នុងនោះ ឥណទានអតិថិជនបានកើនឡើង ២៩,៩% ដល់ ៣៥,៩ ទ្រីលានរៀល (៨,៨ ពាន់លានដុល្លារអាមេរិក) ដោយមាន ១,៩ លានគណនី។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា។
ឥណទានទាំងនេះ បានផ្តល់ទៅកាន់វិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ចរួមមាន ៖ ក្រុមគ្រួសារ (៣២,៨% នៃឥណទានសរុប) ពាណិជ្ជកម្មនិងជំនួញ (២៣,២%) កសិកម្ម (១៧,៨%) សេវាកម្ម (១៤%) ដឹកជញ្ជូន (៤,៨%) សំណង់ (៤,៤%) កម្មន្តសាល (១,៦%) និងផ្សេងៗ (១,១%)។ ទន្ទឹមនេះ វិស័យមីក្រូហិរញ្ញវត្ថុបានកេណ្ឌប្រមូលប្រាក់បញ្ញើ ១៨,២ ទ្រីលានរៀល (៤,៥ ពាន់លានដុល្លារអាមេរិក) ស្មើនឹង ២,៦ លានគណនី។
សូមបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានបណ្តាញប្រតិបត្តិគ្របដណ្តប់ទូទាំងប្រទេស ដែលការិយាល័យចំនួន ១ ០៦៨ ទីតាំង និងបានធ្វើទំនើបកម្មលើសេវាកម្មដូចជា ឥណទាន ប្រាក់បញ្ញើ ការផ្ទេរប្រាក់ ធនាគារចល័ត និងការដកនិងដាក់ប្រាក់តាមម៉ាស៊ី ATM ជាដើម ដែលធ្វើឱ្យអតិថិជនមានលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការបានកាន់តែងាយស្រួល៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ ប...

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































