AMS Economyទីផ្សារដីឡូត៍នឹងមិនបាត់បង់នោះទេ ប៉ុន្តែអាចរីក ឬរួមទៅតាមស្ថានភាពសេដ្ឋកិច្ច
ភ្នំពេញ ៖ ទីផ្សារដីឡូត៍ និងសកម្មភាពអភិវឌ្ឍគម្រោងដីឡូត៍នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំមុននេះគឺមានភាពផុសផុលយ៉ាងខ្លាំង និងមានការទិញលក់ច្រើនរហូតដល់អាជីវកម្មនេះមានការពេញនិយមពីសំណាក់អ្នកអភិវឌ្ឍន៍ដីធ្លី ប៉ុន្តែចូលដល់វិបត្តិកូវីដ១៩ ទីផ្សារដីឡូត៍ត្រូវបានមើលឃើញថាមានភាពថមថយគួរឱ្យកត់សម្គាល់។ យ៉ាងណាក៏ដោយ អ្នកជំនាញបានលើកឡើងថា ទីផ្សារនេះមិនបាត់បង់ឡើយ គ្រាន់តែអាចរីកឬរួមអាស្រ័យទៅតាមស្ថានភាពនៃសេដ្ឋកិច្ចប៉ុណ្ណោះ ។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា ជាការពិតណាស់ក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះទីផ្សារដីឡូត៍ក៏ដូចជាការអភិវឌ្ឍដីឡូត៍ក្នុងប្រទេសកម្ពុជាបានថមថយមួយកម្រិតពិតមែន ហើយការថមថយនេះដែរគឺបណ្តាលមកពីកត្តាសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ពលរដ្ឋ ។
លោកបន្តថា ៖
“កាលពីប៉ុន្មានឆ្នាំមុន ក្នុងអំឡុងឆ្នាំ២០១៧ ឃើញថាទីផ្សារដីឡូត៍ និងសកម្មភាពទិញលក់ដីឡូត៍មានកំណើនខ្ពស់ ពីព្រោះទីផ្សារមួយនេះពឹងលើអ្នកដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបភាគច្រើន ហើយនៅពេលស្ថានភាពសេដ្ឋកិច្ចមានបញ្ហា ឬចាប់ផ្ដើមមានបញ្ហាជាមួយនឹងវិបត្តិកូវីដ១៩ អតិថិជនគោលដៅដែលជាអ្នកទិញឡូត៍ក៏ចាប់ផ្ដើមបាត់ចំណូល ដូច្នេះ ពួកគេមិនអាចទិញដីឡូត៍បានទៀតនោះទេ ។ អ្នកអភិវឌ្ឍន៍ដីឡូត៍មួយចំនួនបានផ្ដល់សេវាកម្មបង់រំលស់ដល់អ្នកទិញ ដែលក្នុងមួយខែប្រមាណ ១០០ រហូតដល់ ៣០០ដុល្លារតិចតួច តែនៅពេលដែលមានបញ្ហាសេដ្ឋកិច្ចអ្នកទិញក៏បាត់បង់ចំណូល និងមិនអាចទិញដីឡូត៍បានទៀត រហូតធ្វើឱ្យទីផ្សារដីឡូត៍មានភាពថមថយ”
លោក ខូល័រ តាន់ អគ្គនាយកក្រុមហ៊ុនយ៉ង់សៀ ដែលជាអ្នកអភិវឌ្ឍន៍ដីឡូត៍ផងដែរនោះក៏បានបង្ហាញការព្រួយបារម្ភចំពោះអនាគតទីផ្សារដីឡូត៍ស្របពេលអ្នកអភិវឌ្ឍន៍មួយចំនួនគិតគូរពីប្រាក់ចំណេញជាជាងស្ថិរភាពនៃអាជីវកម្ម។
លោកបានបញ្ជាក់ថា ៖
“អ្នកអភិវឌ្ឍន៍ខ្លះ គាត់គិតតែពីប្រាក់ចំណេញ ដោយអភិវឌ្ឍដីឡូត៍មិនគិតពីគុណភាព ដូចជាមិនបានគិតគូរពីហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក និងប្រព័ន្ធលូក្រោមដីជាដើម។ នៅពេលអតិថិជនទិញដីឡូត៍នោះហើយ និងចង់សង់ផ្ទះរស់នៅតែមិនមានប្រព័ន្ធទាំងនោះគឺពួកគាត់ពិបាកណាស់ ហើយពួកគាត់ក៏នឹងរាងចាលក្នុងការទិញដីឡូត៍សម្រាប់សង់ផ្ទះផងដែរ”
ដោយឡែក លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល(0GRA)បានលើកឡើងថា ការអភិវឌ្ឍដីឡូត៍ភាគច្រើនមិនបានជួយអ្វីដល់សង្គមច្រើននោះទេ ហើយគម្រោងដីឡូត៍នេះដែរនឹងជួបបញ្ហានៅពេលអនាគត គឺពិបាកក្នុងការអភិវឌ្ឍដោយសារអ្នកទិញដីឡូត៍ទាំងនោះមិនមែនសុទ្ធតែមានជីវភាពដូចគ្នានោះឡើយ ខ្លះនឹងសង់ផ្ទះខ្ពស់ ខ្លះទៀតសង់ទាប ដែលធ្វើឱ្យមានសំណង់មិនរៀបរយនៅក្នុងគម្រោងដីឡូត៍ទាំងនោះ ។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់អ្នកមានចំណូលមធ្យម ហើយចង់បានផ្ទះសមរម្យគួរទិញផ្ទះក្នុងបុរីជាជាងទិញដីឡូត៍ ហើយសង់នៅពេលបន្ទាប់។ ម៉្យាងវិញទៀត ការទិញផ្ទះក្នុងបុរី ពួកគាត់នឹងមិនភ័យព្រួយពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ទាំងក្នុង និងក្រៅបុរីរបស់ខ្លួន ឬប្រព័ន្ធលូជាដើម ព្រោះបុរីគេបានគិតគូររួចហើយ ហើយផ្ទះដែលគេសង់ជូនអតិថិជននោះក៏មានរបៀបរៀបរយត្រឹមត្រូវផងដែរ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































