AMS Economyវត្តមានអគារបៃតងបានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់មនុស្ស និងសង្គមជាតិ ខណៈអ្នកអភិវឌ្ឍន៍មិនចាប់អារម្មណ៍
ភ្នំពេញ ៖ ការអភិវឌ្ឍអគារបៃតងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានសង្កេតឃើញថាមានចំនួនតិចតួចនៅឡើយ ខណៈអ្នកជំនាញបានសិក្សាឃើញថាការអភិវឌ្ឍអគារប្រភេទនេះនឹងផ្ដល់អត្ថប្រយោជន៍ខ្ពស់ដល់អ្នកអភិវឌ្ឍន៍ និងសង្គមជាតិទាំងមូល ។

លោក ស៊ីម បូវិសាល ទីប្រឹក្សាសមាគមអ្នកផ្ដល់ប្រឹក្សាសំណង់អគារបៃតងកម្ពុជាបានប្រាប់ AMS តាមទូរសព្ទឱ្យដឹងថា ការអភិវឌ្ឍអគារបៃតងពិតជាអាចផ្តល់នូវភាពល្អប្រសើរដល់បរិស្ថាន និងសង្គម ដែលអាចផ្តល់ផាសុកភាពដល់អ្នករស់នៅក្នុងតួអគារ ក៏ដូចជាបានចូលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុផងដែរ ប៉ុន្តែអ្វីដែលសំខាន់គឺក្រុមអ្នកអភិវឌ្ឍន៍អាចខ្វះជំនាញផ្នែកសាងសង់ និងត្រូវចំណាយទុនច្រើន ។

លោកបានបន្តថា ៖ វត្តមាននៃអគារបៃតងពិតជាបានចូលរួមជាមួយសង្គមក្នុងការថែរក្សាបរិស្ថាន និងផ្តល់ផាសុកភាពខ្ពស់ដល់អ្នកស្នាក់នៅ ប៉ុន្តែការសាងសង់អគារបៃតងបែបនេះត្រូវចំណាយថ្លៃដើមខ្ពស់បើធៀបនឹងការសាងសង់អគារធម្មតា ដូច្នេះអ្នកអភិវឌ្ឍន៍មួយចំនួនធំមិនបានគិតពីផលប៉ះពាល់នៅពេលអនាគតនោះទេ គឺគេគិតតែផលចំណេញនៅពេលបច្ចុប្បន្នតែប៉ុណ្ណោះ។ ម៉្យាងទៀត នៅក្នុងប្រទេសកម្ពុជាធនធានមនុស្សលើជំនាញនេះក៏មានតិចតួច និងទាមទារឱ្យមានការអភិវឌ្ឍធនធានមនុស្សកាន់តែច្រើនបន្ថែមទៀត»។
លោកបានថា ៖
“ការសាងសង់អគារបៃតងមិនមែនសំដៅលើការសាងសង់ហើយដាំដើមឈើធ្វើឱ្យអគារនោះក្លាយជាពណ៌បៃតងនោះទេ ពោលគឺការសាងសង់ត្រូវគិតតាំងពីដំបូងម្ល៉េះ ។ គេគិតទៅលើវត្ថុធាតុដើមដែលយកមកសង់អគារនោះ វាបានប៉ះពាល់បរិស្ថានដែរ ឬអត់ ធ្វើឱ្យមានបម្រែបម្រួលអាកាសធាតុដែរឬទេ ហើយនៅពេលដែលវាយកំទេចចោល តើវានឹងមានផលប៉ះពាល់ដែរទេ ។ ទាំងអស់នេះហើយដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍មួយចំនួនមិនសាងសង់អគារបៃតង”
ជាមួយនឹងការលើកឡើងខាងលើនេះ លោក វិសាល បានពន្យល់ឱ្យដឹងថា តាមពិតទៅការសាងសង់អគារបៃតង ថ្វីត្បិតតែវាត្រូវការចំណាយច្រើន និងពិបាកក្នុងការសាងសង់ ប៉ុន្តែអគារបៃតងនេះបានផ្ដល់នូវគុណសម្បត្តិច្រើនដល់ភពផែនដី ដូចជា ជួយទប់ស្កាត់ការបំពុលបរិយាកាសតាមរយៈការកាត់បន្ថយការប្រើប្រាស់ថាមពលនៅក្នុងអគារ ដោយមិនប្រើម៉ាស៊ីនត្រជាក់ជាដើម ហើយអគារនេះនឹងជួយឱ្យបរិយាកាសនៅតែមានស្ថានភាពល្អ ជាពិសេសអ្នកធ្វើការនៅក្នុងអគារនោះទទួលបានផាសុកភាពថែមទៀតផង ខណៈដែលម្ចាស់អគារក៏នឹងទទួលបានប្រាក់ចំណូលបន្ថែមដោយសារតែតម្លៃជួលនៅក្នុងអគារបៃតងនឹងមានតម្លៃខ្ពស់ជាងអគារធម្មតា។
យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះក៏បានស្នើដល់រាជរដ្ឋាភិបាលជួយលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍អគារបៃតងនៅក្នុងប្រទេសកម្ពុជា ដោយការកាត់បន្ថយការយកពន្ធលើអគារនេះ ឬតាមរយៈមធ្យោបាយផ្សេងទៀត ដែលធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍអគារបៃតងនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































