AMS Economyការប្រើប្រាស់ឥណទានក្រៅផ្លូវការអាចរុញច្រានឱ្យអ្នកប្រើប្រាស់ជាប់បន្ទុកបំណុលលើសលប់
ភ្នំពេញ ៖ កម្ចីឥណទានផ្លូវការត្រូវបានទទួលស្គាល់ជាប្រភពទុនសំខាន់សម្រាប់ការពង្រីកអាជីវកម្ម និងការបើកអាជីវកម្ម ទោះយ៉ាងជានេះក្តី បច្ចុប្បន្ន ក៏នៅមានកម្ចីឥណទានក្រៅផ្លូវការដែលបង្កហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់ផងដែរ។

ការប្រើប្រាស់ឥណទានក្រៅផ្លូវការនេះ ត្រូវបានមើលឃើញថា មានហានិភ័យខ្ពស់ ដោយអត្រាការប្រាក់ខ្ពស់ និងអាចរុញច្រានឱ្យអ្នកប្រើប្រាស់ឥណទានក្រៅផ្លូវការជាប់នូវបំណុលលើសលប់។ ទោះបីជាយ៉ាងក៏ដោយ អតិថិជនដែលមានតម្រូវការកម្ចីតែងតែមានការត្អួញត្អែរថា ការទទួលបានឥណទានផ្លូវការពីធនាគារ និងគ្រឹះស្ថានហិរញវត្ថុគឺមានភាពស្មុគស្មាញ និងនីតិវិធីច្រើន ដែលធ្វើឱ្យប្រជាជនមួយចំនួនងាកទៅខ្ចីបុលពីឯកជនដែលជាកម្ចីឥណទានក្រៅផ្លូវការជាជាងប្រើប្រាស់កម្ចីផ្លូវការពីស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ធម្មតា ឥណទានផ្លូវការនៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតែងមាន ឬយកផែនការអាជីវកម្មជាគោល ដែលការប្រកាន់គោលការនេះហើយបណ្តាលឱ្យអតិថិជនគិតថា ទី១មានភាពស្មុគស្មាញ , ទី២) ពាក្យស្នើសុំកម្ចី និងបែបបទមានភាពស្មុគស្មាញ និង ទី៣) តម្រូវការបញ្ជាក់ពីអាជ្ញាធរពាក់ព័ន្ធ។

លោកបណ្ឌិតបានលើកឡើងថា ៖
“សួរថា តើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទម្លាក់ការទាមទារ និងការតម្រូវនេះ ចោលទេ? លោកថា យើងមិនទម្លាក់វាចោល ប៉ុន្តែគ្រាន់តែយើងកែសម្រួលពីច្រើនទំព័រមកតិចទំព័រវិញ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការដាក់ពាក្យសុំ ក៏ដូចជាការបំពេញផែនការអាជីវកម្ម”
លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងថា ៖
“ចំពោះសេវាកម្មក្រៅផ្លូវការងាយត្រង់ថា អតិថិជនមិនចាំបាច់ធ្វើទាំងអស់។ ដូច្នេះយើងត្រូវថ្លឹងថ្លែងសេវាទាំងពីរ។ សួរថា តើយើងធ្វើដូចម្តេចចំពោះស្ថាប័នផ្លូវការ យើងសម្រួលបែបបទផ្សេងៗឱ្យវាងាយ ដើម្បីឱ្យអតិថិជនបានប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ”
លោកបណ្ឌិត បានបញ្ជាក់ថា ៖
“ដូច្នេះស្ថាប័នផ្លូវការមានតែសម្រួលទម្រង់ ៣ ដែលខ្ញុំបានលើកឡើង ក្នុងនោះទី១) ពាក្យសុំ ទី២) ផែនការអាជីវកម្ម និងទី៣) តម្រូវអាជ្ញាធរពាក់ព័ន្ធ។ យើងសម្រួលទម្រង់ទាំង ៣ នេះទៅ ដើម្បីអតិថិជនបានប្រើប្រាស់សេវាងាយ ហើយក៏មានប្រ័ពន្ធហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Mobile App) ដើម្បីឱ្យអតិថិជនទទួលបានការដាក់ពាក្យខ្ចី និងទម្រង់ហិរញ្ញវត្ថុផ្សេងៗបានច្រើន”
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)បានថ្លែងថា ក្នុងនាមជាស្ថាប័នផ្លូវការ គឺត្រូវតែមានលក្ខណៈវិនិច្ឆ័យមួយសមស្រប ហើយមិនអាចបន្ធូរលក្ខណៈវិនិច្ឆ័យឱ្យធ្លាក់ដល់ចំណុចមួយទាបបំផុតនោះទេ។
លោកបានលើកឡើងដូច្នេះថា ៖
“បើយើងទម្លាក់ការទាមទារ ឬការតម្រូវនេះ (Requirement) មានន័យថាម៉េច? បើយើងទម្លាក់ មានន័យថា យើងចេះតែឱ្យកម្ចីដោយគ្មានពិចារណា គ្មានមូលដ្ឋានគ្រឹះនៃការវាយតម្លៃប្រកបដោយទទួលខុសត្រូវ ធ្វើឱ្យអតិថិជនមានបំណុលច្រើនលើសលប់ ធ្វើឱ្យអតិថិជនមានបំណុលដែលមិនអាចសងបាន វាជះឥទ្ធិពលអាក្រក់ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយើង”
លោក សុខ វឿន បានថ្លែងបន្តថា ដូច្នេះទាក់ទងនឹងបញ្ហាទាំងអស់នេះ ឯកសារតម្រូវ ឬក៏ពិនិត្យពិច្ច័យឱ្យបានច្បាស់លាស់មុនពេលផ្តល់កម្ចី គឺត្រូវអនុវត្តឱ្យខាងតែងបាន មិនអាចលើកលែងបាននោះទេ។ បុគ្គលិក ឬមន្ត្រីនឹងធ្វើការសម្រួលជូនអតិថិជន មានន័យថា នឹងណែនាំប្រាប់គាត់ថា តើឯកសារអ្វីខ្លះ នឹងតម្រូវឱ្យមាន និងលក្ខខណ្ឌអ្វីដែលត្រូវការ។ សូមបញ្ជាក់ថា កម្ចីឥណទានផ្លូវការ គឺកម្ចីដែលផ្តល់ឱ្យដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ដែលទទួលស្គាល់ធនាគារជាតិនៃកម្ពុជា៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ ប...

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































