AMS Economyពិភពលោកកំពុងប្រឈមអសន្តិសុខស្បៀង និងអស់ស្រូវសាឡីពីក្នុងស្តុកត្រឹម១០សប្ដាហ៍ទៀត
បច្ចុប្បន្ន ពិភពលោកកំពុងជួបបញ្ហាអតិផរណាទំនិញឡើងថ្លៃ កង្វះខាតធញ្ញជាតិជាច្រើន ខណៈដែលរុស្ស៊ីនៅតែមិនទាន់បើកទ្វារផែនាំចេញដ៏សំខាន់ៗរបស់អ៊ុយក្រែននៅឡើយ ខណៈបញ្ហាដែលបង្កឡើងដោយកូវីដវិបត្តិនៃជំងឺកូវីដ និងសង្វាក់ផលិតកម្មរាំងស្ទះ រួមនឹងគ្រោះរាំងស្ងួតផងនោះ បានធ្វើឲ្យពិភពលោកប្រឈមភាពខ្វះខាតស្បៀងយ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់មាន។

យោងតាមលោកស្រី Sara Menker ប្រធានប្រតិបត្តិក្រុមហ៊ុន Gro Intelligence ជាក្រុមហ៊ុនអន្តរជាតិដ៏ល្បីមានជំនាញផ្នែកផ្តល់សេវាកម្មផលិតទិន្នន័យ និងការព្យាករណ៍ពីការផ្គត់ផ្គង់អាហាររបស់សកលលោកបានអះអាងថា ក្នុងស្ថានភាពបច្ចុប្បន្ននេះបញ្ហាអសន្តិសុខម្ហូបអាហារ កំពុងឡើងដល់កម្រិតដ៏អាក្រក់បំផុតមិនធ្លាប់មានឡើយគិតចាប់តាំងតែពីវិបត្តិឆ្នាំ២០០៨ ហើយលោកស្រីថែមទាំងបានព្រមានថាសកលលោកនៅសល់ពេលវេលាត្រឹមតែ១០សប្តាហ៍ទៀតប៉ុណ្ណោះមុនពេលផលិតផលស្រូវសាឡីនឹងអាចអស់ពីក្នុងស្តុក។

នៅក្នុងកិច្ចប្រជុំពិសេសមួយរបស់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ លោកស្រីបានសង្កត់ធ្ងន់ថា ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន មិនមែនជាមូលហេតុនៃនាំឱ្យកើតមានវិបត្តិសន្តិសុខស្បៀងនោះទេ ប៉ុន្តែវាគឺជាកត្តាជំរុញបន្ថែមដែលធ្វើឲ្យវិបត្តិនេះកាន់តែមានភាពធ្ងន់ធ្ងរ និងរីករាលដាលយ៉ាងឆាប់រហ័ស។
ក្នុងពេលវេលាជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលបានចូលរួមថ្លែងការណ៍នៅក្នុងវេទិកាសេដ្ឋកិច្ចតំបន់ Eurasian ឬ Eurasian Economic Forum បានអះអាងថា មកដល់បច្ចុប្បន្ននេះ រុស្ស៊ី នៅតែអាចរក្សាឈ្មោះជាប្រទេសដែលនាំចេញផលិតផលស្រូវសាឡីច្រើនជាងគេបំផុតរបស់ពិភពលោក។
លោកប្រធានាធិបតីបានបញ្ជាក់បែបនេះថា ៖
“ពួកយើងកំពុងស្ថិតនៅក្នុងកម្រិតប្រកួតប្រជែងជាលក្ខណៈសកល និងទីផ្សារពិភពលោក។តាំងតែពីអតីតកាលរហូតមកដល់ពេលថ្មីៗនេះ រុស្ស៊ី បានធ្វើការទិញស្រូវសាឡីយ៉ាងច្រើន ហើយពេលនេះយើងបានក្លាយទៅជាអ្នកនាំចេញផលិតផលមួយនេះធំបំផុតរបស់ពិភពលោក”
ជាមួយគ្នានេះ លោក Putin ក៏បានទទួលស្គាល់ដែរថា នៅតាមបណ្តាប្រទេសជាច្រើន ដូចជា អាមេរិក និងចិន ជាដើម ពិតជាបានផលិតស្រូវសាឡីបានច្រើន ប៉ុន្តែពួកគេក៏ជាអ្នកប្រើប្រាស់ច្រើនបំផុតផងដែរ ដូចនេះក្នុងពេលបច្ចុប្បន្ននេះ រុស្ស៊ី គឺជាប្រទេសលេខ១សម្រាប់ទីផ្សារអន្តរជាតិ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និ...

ភ្នំពេញ ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គ...

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ប...

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោ...

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១១ ខែកញ្...

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេ...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤៦គម្រោង ដែលមានដ...

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផលទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY