ភ្នំពេញ ៖ ស្របទៅនឹងគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុជាសកល តាមរយៈការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីនៅកម្ពុជាកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Harmony Auto ដែលជាអ្នកនាំចូលផ្តាច់មុខនូវរថយន្តអគ្គិសនី BYD បានបើកសម្ពោធ និងដំណើរការអគារតាំងបង្ហាញរថយន្ត BYD ចំនួន២បន្ថែមទៀត។
កន្លងមកក្រុមហ៊ុន Harmony Auto បានដំណើរការហាង BYD 6A 4S ដោយជោគជ័យរួចមកហើយ ចំពោះលើកនេះជាការបើកអគារតាំងបង្ហាញថ្មីចំនួន២បន្ថែមទៀតគឺ BYD CITY MALL និង BYD CHIPMONG MALL 271 ព្រមទាំងអគារតាំងបង្ហាញរបស់ភ្នាក់ងារចែកចាយរថយន្ដចំនួនពីរ និងហាងដែលបានគ្រោងទុកសាងសង់ដោយខ្លួនឯង ចំនួនពីរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីកម្ពុជា កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបង្ហាញពីការគាំទ្រក្រុមហ៊ុន BYD និងក្រុមហ៊ុន Harmony Auto ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ យុទ្ធសាស្រ្តកាន់តែជិតស្និទ្ធ ដើម្បីជួយកម្ពុជាសម្រេចបានការលើកកម្ពស់ឧស្សាហកម្មពាក់ព័ន្ធ និងកំណើនការងារ ជំរុញការផ្លាស់ប្តូរថាមពលថ្មីក្នុងស្រុក និងការអភិវឌ្ឍន៍ពណ៌បៃតង និងលើកកំពស់ឥទ្ធិពលអន្តរជាតិ នៃយានជំនិះថាមពលថ្មីរបស់ប្រទេសចិន។
ក្នុងនោះផងដែរឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានជួបសំណេះសំណាល ជាមួយលោក Liu Xueliang នាយកគ្រប់គ្រងទូទៅនៃផ្នែកលក់រថយន្ត BYD Asia Pacific និងលោក Feng Changge ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន China Harmony Automobile Holdings Co., Ltd ដោយភាគីទាំងពីរបានពិភាក្សាគ្នា អំពីពន្ធលើតំលៃរថយន្តថាមពលថ្មីរបស់កម្ពុជា ការសាងសង់កន្លែងចែកចាយ និងបង្គោលសាកថាមពលអគ្គីសនី និងការនាំចូលរថយន្តមួយទឹកជាដើម។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបង្ហាញថា ប្រទេសចិន និងកម្ពុជាមានទំនាក់ទំនងមិត្តភាពយូរអង្វែង និងស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុនចិនមកបណ្តាក់ទុននៅកម្ពុជា ហើយសង្ឃឹមថា BYD និង Harmony Auto អាចចូលរួមយ៉ាងសកម្មក្នុងការសាងសង់បង្គោលសាកថាមពលអគ្គិសនីក្នុងស្រុក និងហេដ្ឋារចនាសម្ព័ន្ធរថយន្តថាមពលថ្មីផ្សេងទៀត។
លោក Liu Xueliang បានថ្លែងឲ្យដឹងថា BYD ក្ដោបក្ដាប់បច្ចេកវិទ្យាស្នូលនៃ ខ្សែសង្វាក់ឧស្សាហកម្មទាំងមូល នៃរថយន្តថាមពលថ្មីដូចជាអាគុយ ម៉ូទ័រ និងការគ្រប់គ្រងអេឡិចត្រូនិច ហើយការលក់រថយន្តថាមពលថ្មីរបស់ខ្លួន បានបន្តបង្កើតកំណត់ត្រាថ្មី ក្នុងវិស័យឧស្សាហកម្ម។ កម្ពុជាជាប្រទេសពោរពេញដោយភាពរឹងមាំ និងសក្តានុពល ជាមួយនឹងទីផ្សាររីកចម្រើនយ៉ាងឆាប់រហ័ស និងធនធានដ៏សម្បូរបែប ផលិតផល និងបច្ចេកវិទ្យារបស់ BYD អាចត្រូវបានរួមបញ្ចូលយ៉ាងល្អឥតខ្ចោះ ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា។ ការបើកហាងទាំងពីរនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍របស់ BYD នៅកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិចប៉ុណ្ណោះទេ ប៉ុន្តែជាឱកាស សម្រាប់ BYD ចូលរួមយ៉ាងស៊ីជម្រៅក្នុងបដិវត្តន៍ថាមពលបៃតង ជាសាកលផងដែរ។ BYD នឹងរួបរួមដៃគ្នាជាមួយក្រុមហ៊ុន Harmony Auto ដើម្បីបន្តផ្តល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់មកកាន់ទីផ្សារកម្ពុជា។
លោក Li Shuoran អគ្គនាយកក្រុមហ៊ុន BYD នៃក្រុមហ៊ុន Harmony Auto Cambodia បានថ្លែង Harmony Auto បានចូលទីផ្សារចែកចាយរថយន្តថាមពលថ្មីនៅកម្ពុជា ជាផ្លូវការនៅដើមឆ្នាំ២០២៤ បច្ចុប្បន្នមានហាងលក់ និងសេវាកម្មអនឡាញចំនួន៣ រួមទាំងហាង 4S អគារតាំងបង្ហាញរថយន្ដក្នុងទីក្រុងភ្នំពេញ និងផ្សារទំនើប។ នាពេលអនាគតក្រុមហ៊ុន Harmony Auto ក៏នឹងបង្កើតកន្លែងលក់ និងសេវាកម្មអនឡាញឲ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ជូនអតិថិជនកម្ពុជា នូវបទពិសោធន៍អតិថិជនកាន់តែប្រសើរ និងបង្កើនការយល់ដឹងរបស់អតិថិជនអំពីម៉ាកយីហោ BYD ។