AMS Economyខេត្តនៅជាយដែនចំនួន២ នៅមិនទាន់មានការចាប់អារម្មណ៍វិនិយោគលើវិស័យអចលនទ្រព្យ និងដីធ្លីធំៗនៅឡើយ
ភ្នំពេញ ៖ ជាទូទៅខេត្តដែលនៅជាប់នឹងតំបន់ព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង គេឃើញមានសកម្មភាពវិនិយោគលើដីធ្លី និងអចលនទ្រព្យ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់។ ប៉ុន្តែសម្រាប់ខេត្តស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅតំបន់ជាយដែនដូចគ្នា តែសម្រាប់សកម្មភាពវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងវិស័យមួយនេះហាក់មានភាពស្ងប់ស្ងាត់បន្តិច។

លោក ជុំ វិចិត្រ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តស្ទឹងត្រែងដែលជាខេត្តជាប់ព្រំដែនកម្ពុជាឡាវ បានឱ្យដឹងថា សកម្មភាពនៃការទិញលក់អចលនទ្រព្យ និងការវិនិយោគលើវិស័យនេះនៅក្នុងខេត្តស្ទឹងត្រែងមិនទាន់មានភាពទូលំទូលាយនៅឡើយ ហើយការអភិវឌ្ឍក្នុងវិស័យសំណង់ក៏មានចំនួនតិចតួចប៉ុណ្ណោះ។
លោកបន្តថា ៖
“ការអភិវឌ្ឍដីធ្លីនៅក្នុងខេត្តស្ទឹងត្រែងបច្ចុប្បន្ននេះ ភាគច្រើនគេសង្កេតឃើញមានត្រឹមតែជាអាជីវកម្មពុះដីឡូត៍តិចតួចប៉ុណ្ណោះ ហើយក៏មានត្រឹមតែនៅតំបន់ជុំវិញទីរួមខេត្តប៉ុណ្ណោះ ខណៈដែលអាជីវកម្មដីឡូត៍នេះក៏មិនទាន់មានការគាំទ្រខ្លាំងនៅឡើយ ព្រោះអ្នកទិញដីឡូត៍ភាគច្រើនគេជ្រើសរើសយកតែដីឡូត៍នៅជាប់ផ្លូវធំៗ ប៉ុន្តែសម្រាប់ដីឡូត៍នៅខាងក្នុងនៅមិនទាន់មានការទិញលក់ច្រើននោះទេ”

លោកបានបញ្ជាក់ថា បើទោះបីជាខេត្តនេះស្ថិតនៅក្នុងតំបន់ជាប់ព្រំដែនកម្ពុជា និងឡាវ ប៉ុន្តែការវិនិយោគភាគច្រើនមានតែប្រភេទដីកសិកម្ម ខណៈដែលមានការវិនិយោគក្នុងវិស័យពាណិជ្ជកម្មនៅមានកម្រិតនៅឡើយ។ ងាកទៅកាន់ខេត្តឧត្តរមានជ័យដែលស្ថិតនៅជាប់តំបន់ព្រំដែនកម្ពុជា-ថៃ ក៏មិនសូវមានសកម្មភាពវិនិយោគនៅក្នុងវិស័យអចលនទ្រព្យដូចគ្នា។
លោក រ៉ៃ ឬទ្ធី ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តឧត្តរមានជ័យបានឱ្យដឹងផងដែរថា នៅក្នុងខេត្តឧត្តរមានជ័យ ការវិនិយោគ ឬអភិវឌ្ឍន៍អចលនទ្រព្យអាចមានត្រឹមតែជាប្រភេទកសិកម្ម និងកសិឧស្សាហកម្មប៉ុណ្ណោះ ហើយតាមការរំពឹងទុកនៅពេលអនាគតត្រឹម១០ឆ្នាំទៀត ខេត្តជាប់ព្រំដែននៃប្រទេសថៃមួយនេះអាចនឹងមានការផ្លាស់ប្តូរ។
លោកបន្តថា ៖
“ប្រជាពលរដ្ឋនៅក្នុងខេត្តនេះផ្ទាល់ ក៏ដូចជាខេត្តផ្សេងទៀត បានស្វែងរកទិញដីទុក ជាពិសេសនៅតំបន់ច្រកព្រំដែន ដូចជា អូរស្មាច់ជាដើម ដែលយើងអាចសន្និដ្ឋានបានថា នៅពេលឆាប់ៗខាងមុខនេះខេត្តឧត្តរមានជ័យនឹងមានការអភិវឌ្ឍប្លែក។ កត្តាដែលខ្ញុំហ៊ានអះអាងបែបនេះ ដោយសារខ្ញុំមើលឃើញពីផែនការរបស់រដ្ឋបាលខេត្តក៏ដូចជារដ្ឋាភិបាលទាំងមូលក្នុងការបើកច្រកព្រំដែនថ្មីៗជាបន្តបន្ទាប់ជាមួយនឹងប្រទេសថៃ ដើម្បីងាយស្រួលក្នុងការចេញចូល និងដឹកជញ្ជូនទំនិញ”
លោកបញ្ជាក់ថា ច្រកទាំងនោះនឹងមានសកម្មភាពស្រដៀងគ្នាទៅនឹងច្រកព្រំដែនសំខាន់ៗមួយចំនួនទៀតនៅតាមបណ្តាខេត្តដែលជាព្រំប្រទល់ជាមួយប្រទេសថៃ ប៉ុន្តែវាត្រូវការពេលវេលាបន្តិច ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































